Connect with us

អាជីព

៥​យ៉ាង​ មនុស្ស​ឆ្លាត​ តែងតែ​ធ្វើ​ដើម្បី​ឲ្យ​ការ​សន្ទនា​មាន​ប្រសិទ្ធភាព​

បានផុស

នៅ

​ហេតុអ្វី​អ្នកខ្លះ​អាច​កសាង​ទំនាក់ទំនង​បាន​ល្អ ក្រោយ​ជំនួប​ទី​មួយ​? ចុះ​ហេតុអ្វី​អ្នកខ្លះ​បែរជា​មិន​អាច​? ចម្លើយ មកពី​របៀប ​នៃ​ការ​ជជែក​នោះ​មាន​បែបផែន​ផ្សេងគ្នា ហើយ​អ្នក​ដែល​អាច​កសាង​បណ្ដាញ​បាន​ខ្លាំង គឺ​ដោយសារ​គេ​ចេះ​គន្លឹះ​សន្ទនា​គ្នា​ឲ្យ​មាន​ប្រសិទ្ធភាព​។​

១. ផ្ដោត​លើ​បុគ្គល​ដែល​កំពុងតែ​ជជែក​ជាមួយ​

ចិត្តវិទូ Todd Kashdan នៅ​សាកលវិទ្យាល័យ George Mason ជា​អ្នកនិពន្ធ​សៀវភៅ​ចំណងជើង Curious? បានសរសេរថា “​ការផ្ដោត​ចំណាប់អារម្មណ៍​លើ​អ្នកដទៃ​មាន​សារៈសំខាន់​ជាង​ខ្លួនឯង ព្រោះ​វា​ជា​ប្រភព​ នៃ​កា​រ​កសាង​ទំនាក់ទំនង​ល្អ​”​។ ដូច្នេះ កាលណា​យើង​ធ្វើ​អ្វី ឬ​តែ​និយាយ​អ្វី​ដែល​ទាក់ទង​នឹង​ចំណាប់អារម្មណ៍​របស់​អ្នកដទៃ យើង​នឹង​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​លទ្ធផល​ នៃ​ការ​សន្ទនា​នោះ​។​

២. បង្ហាញ​ស្នាមញញឹម​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការស្រាវជ្រាវ​របស់​អ្នក​ចិត្ត​វិទ្យា​ដដែល​នេះ​បាន​កំណត់​ថា ស្នាមញញឹម​អាចធ្វើ​ឲ្យ​យើង​មាន​ភាព​ទាក់ទាញ​ចំពោះ​អ្នកដទៃ​ខ្លាំង​បំផុត​។ វា​ជួយ​បង្កើន​ទំនុក​ចិត្ត​ចំពោះ​ខ្លួនឯង ក៏ដូចជា​ទាក់​ទាញ​អារម្មណ៍​មនុស្ស​នៅ​ជុំវិញ​ផង​ដែរ​។ ហេតុនេះ​ទើប​បុគ្គល​ជោគជ័យ​ការ​ជជែក​ផ្សេងៗ តែងតែ​រៀន​ញញឹម​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​វា​ក្លាយ​ជា​ទម្លាប់​របស់​គេ​។​

៣. ស្តាប់​ច្រើន និយាយ​តិច​

នៅ​រាល់​ការជជែក​នានា មនុស្ស​ជាច្រើន​និយម​ដណ្ដើម​គ្នា​និយាយ ដើម្បី​បញ្ចេញមតិ​ ឬ​យោបល់​រៀង​ខ្លួន​សម្រាប់​បង្ហាញថា​ខ្លួន​មានគំនិត​ល្អ ឬ​ចង់​ប្រាប់ថា ខ្លួនគេ​មាន​ភាព​លេចធ្លោ​ជាដើម​។​

​ផ្ទុយទៅវិញ មនុស្ស​ឆ្លាត​ចេះ​ស្ដាប់​ច្រើនជាង​និយាយ​។ ជា​លទ្ធផល ពួកគេ​ទទួល ​និង​ប្រមូល​ព័ត៌មាន​បាន​ច្រើន ព្រមទាំង​មាន​ពេល​សង្កេត​អារម្មណ៍​មនុស្ស​ក្បែរ​គ្នា​បាន​កាន់​ខ្លាំង​ផងដែរ​។​

៤. បង្ហាញ​ការ​គោរព​ចំពោះ​ដៃគូ​

ការ​គោរព​ជា​សុជីវធម៌​ដែល​មនុស្ស​គ្រប់គ្នា​ត្រូវការ​ខ្លាំង​ណាស់​។ មនុស្ស​ដែល​ចេះ​កសាង​បណ្ដាញ រមែង​ចេះ​កសាង​ការ​គោរព ព្រមទាំង​ចេះ​ផ្ដល់​តម្លៃ​ឲ្យ​ដៃគូ​សន្ទនា មិន​ថា​គេ​ជា​មនុស្ស​ដែល​មាន​ឋានៈ​តូច​ទាប​ជាង ជា​កូនចៅ ឬ​មាន​វ័យក្មេង​ជាង​ក៏ដោយ​។​

​ហេតុនេះ​បានជា​ចាត់​ទុក​ការ​គោរព ជា​ផ្នែក​សំខាន់​មួយទៀត​នៅ​ក្នុង​ជជែក ពិភាក្សា ការ​ដេញដោល និង​បទ​បង្ហាញ​ផ្សេងៗ​។​

៥. និយាយ​លេង​ខ្លះ​

គ្រប់ការ​សន្ទនា​ទាំងឡាយ មិន​អាច​ធ្វើឡើង​ដោយ​តឹងតែង​ពេក​ទេ ព្រោះ​វា​នាំ​ឲ្យ​មាន​សម្ពាធ​។ ការ​បន្ថែម​ការ​លេង​សើច​តិចតួច ជា​ការ​បន្ធូរ​អារម្មណ៍ ក៏ដូចជា​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​រវាង​គ្នា​។ ខណៈ​ដែល​រឿង​មួយ​ចំនួន ត្រូវ​និយាយ​បែប​ផ្លូវការ​យ៉ាងណាក្ដី ប៉ុន្តែ​បើ​បង្ហាញ​ពី​បែបបទ​ម៉ត់ចត់​ខ្លាំង​ហួស ប្រាកដ​ណាស់​ថា ភាព​តានតឹង​ផ្លូវ​ចិត្តនឹង​កើតឡើង​។​

​បុគ្គល​វៃ​ឆ្លាត​ តែងតែ​ចេះ​កែ​ស្ថានការណ៍ និង​បត់បែន ធ្វើ​ឲ្យ​ជំនួប​នានា​មាន​ប្រសិទ្ធភាព​ជានិច្ច​៕

ប្រែ​សម្រួល​ ៖ សន្យា​

ប្រភព​​ ៖ Inc.

ចុចអាន៖ចង់បាន​ក្រុមការងារ​ពេញ​ដោយ​ថាមពល​ និង​ស្វាហាប់ ព្រមទាំង​ស្ថិតស្ថេរ​ផង​ដែរ​?

ចុចអាន៖ចង់​លើកដៃ​ក្នុង​អង្គប្រជុំ​ដែរ តែ​នៅ​មិនទាន់​ហ៊ាន​និយាយ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទី មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

ប្រជាជននៅ ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី ពហិការមិនចូលហាង McDonald’s និង Starbucks

ព័ត៌មានជាតិ១៩ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ២២ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៣៩ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម