ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌដូនពេញ ថ្លែងអំណរគុណឯកឧត្តម ហ៊ុន ម៉ានី ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា
ក្នុងនាមរដ្ឋបាលខណ្ឌដូនពេញ និងក្នុងនាមគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាលនៃគណះអភិបាលខណ្ឌដូនពេញ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចែកជូនដល់កម្លាំងប្រជាការពារខណ្ឌ និងសង្កាត់ទាំង១១ ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងយើង ដែលបានខិតខំប្រឹងប្រែងចូលរួមសហការបំពេញការងារយ៉ាងសកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវី១៩ កន្លងមក និងការងាររបៀចំសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងមូលដ្ឋានខណ្ឌ ។
ក្នុងនោះផងដែរខ្ញុំបានធ្វើការចែកជូនដល់តំណាងប្រជាការពារខណ្ឌ និងសង្កាត់ទាំង១១ សរុបចំនួន ១៩០នាក់/ប្រអប់ ។ ដែលគ្រឿងឧបភោគបរិគោគ បានប្រគល់ជូនកម្លាំងយើងនាឱកាសនេះ គឺម្នាក់ៗទទួលបាន ៖ មីជាតិ ចំនួន ០១កេស, ត្រីខ ០១យួរ, ទឹកដោះគោខាប់ ០៤កំប៉ុង, ថ្នាំដុះធ្មេញ ០១, ច្រាស់ដុសធ្មេញ០១, សាប៊ូដុំ ០១ដុំ និង ថវិកាចំនួន ២០,០០០រៀល ។
ជំនួសមុខឲ្យកម្លាំងយើង ខ្ញុំបាទសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកជួយប្រសិទ្ធពរជ័យ សព្ទសាធុការ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ព្រមទាំងកូនៗជាទីស្រលាញ់ និងក្រុមគ្រួសារ ស.ស.យ.ក ជាទីស្រលាញ់ សូមជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ ទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងការចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល និងបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ ៖ រស្មី
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ