Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​រស់នៅ​តំបន់​ជាយក្រុង​នឹង​ទទួល​បាន​ទឹកស្អាត​គ្រប់គ្រាន់ ក្រោយ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ផលិត​ទឹក​ស្អាត​ទី​៤

បានផុស

នៅ

​ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ជាយ​រាជធានី​ភ្នំពេញ​នឹង​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​នៅ​ឆ្នាំ​២០២២ ឬ​២០២៣ ខាងមុខ ខណៈដែល​រោងចក្រ​ប្រព្រឹត្ត​កម្ម​ផលិត​ទឹកស្អាត​ទី​៤ ជំហាន​ទី​១​នៅ​សង្កាត់​បាក់​ខែង គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៣​ខាងមុខ ដើម្បី​បំពេញ​សេចក្តីត្រូវការ​ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោកប៉ា សុជាតិ​វង្ស ក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អា​ណត្តិ​ទី​២ នា​ព្រឹក​ថ្ងៃទី​២៦ ខែ វិច្ឆិកា នា​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​មានប្រសាសន៍ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​ដោះស្រាយ​បញ្ហា​តម្រូវការ​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​នៅ​តំបន់​ជាយក្រុង ដែល​ការងារ​នេះ​ត្រូវ​អនុវត្តន៍​ជា​ជំហានៗ ស្របពេល​ដែល​រាជ​រដ្ឋាភិ​បាល កំពុង​ជំរុញ​ការបង្កើត​ស្ថានីយ​ទឹកស្អាត​បន្ថែមទៀត ដើម្បី​បំពេញ​តំរូវការ​របស់​ប្រជាពលរដ្ឋ។

លោកប៉ា សុជាតិ​វង្ស បន្ត​ឲ្យ​ដឹង​ថា ការ​បង្កើត​ស្ថានីយ​ផលិត​ទឹកស្អាត​នីមួយៗ​ទាមទារ​ឲ្យ​មាន​ផែនការ​ត្រឹមត្រូវ មាន​ជំហាន​អនុវត្ត ការចំណាយ​ពេលវេលា​និង​ថវិការ​ច្រើន​ក្នុងការ​សាងសង់ ។ រាជរដ្ឋាភិបាល​កំពុង​កសាង​ស្ថានីយ​ផលិត​ទឹកស្អាត​នៅ​បាក់​ខែង​ដែល​គ្រោង​នឹង​រួចរាល់​នៅ​ឆ្នាំ​២០២៣ ដូច្នេះ​វា​អាចឆ្លើយតប​ជាមួយនឹង​តំរូវការ របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ កំបូល និង​ខណ្ឌ​ព្រែក​ព្នៅ​ជាដើម​។

ការ​បង្ហាញ​ផែនការ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ជាយក្រុង​នេះ គឺ​ឆ្លើយ តប​ទៅនឹង​សំណើ​របស់​ប្រជាពលរដ្ឋនៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដែល​បាន​លើក​ឡើង​ពី​បញ្ហា​ខ្វះខាត​ទឹក ស្អាត​ប្រើប្រាស់​នៅក្នុង​សង្កាត់​មួយចំនួន ហើយ​ត្រូវ​ទិញ​ទឹក​ពី​ភ្នាក់ងារ​ឯកជន​ក្នុងតម្លៃ​ថ្លៃ​រហូតដល់​៣០០០ រៀល​ក្នុង​មួយ​ម៉ែត្រគូប។

លោក​កៅ សា​លៀប ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចំការឪឡឹក ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​រដូវ ប្រាំង​នេះ​អាច​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ច្រើន ដោយសារតែ​ពុំ​ទាន់​មាន​បំពង​ភ្ជាប់​ចូល​ទៅក្នុង​លំនៅឋាន ហើយ​ការទិញ​ទឹក​ពី​ឯកជន​មានតម្លៃ​ថ្លៃ ដោយ​ក្នុង​មួយ​ឡាន​តម្លៃ​៤​ម៉ឺន​រៀល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

លោក ហេង សុផាន់​ណារ៉ាត តំណាង​រដ្ឋាករទឹក​ស្វ័យ​ក្រុងភ្នំពេញ បាន​មានប្រសាសន៍​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​ប្រជាពលរដ្ឋ​ថា តំបន់​ត្រពាំង​ធ្នង់ សង្កាត់​សំរោង បំពង់​ទឹក​របស់​រដ្ឋ​បាន​ទៅដល់​ហើយ ដែល​បង​បងប្អូន​ប្រជាពលរដ្ឋ​អា​ចត​ភ្ជាប់​បាន ខណៈ​ដែល​តំបន់​ដាច់​ស្រយាល​មិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ច្បាស់លាស់​និង​ដីឡូត៍ ប្រជាពលរដ្ឋ​អាច​ទៅ​ទំនាក់ទំនង​ទៅ ផ្នែក​ផែនការ​របស់​រដ្ឋាករ​ទឹក ស្វយ័ត​ក្រុងភ្នំពេញ ដើម្បី​ឲ្យ​ក្រុមការងារ​ពិនិត្យ​ផ្ទាល់ អាច​នឹងដាក់​ទឹក​ឲ្យប្រើ​ប្រាស់​បាន។

លោក​បន្ត​ថា ចំពោះ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​ភូមិ​ចំការឪឡឹក​២ គឺមាន​បំពង់​ទឹកស្អាត​ទៅដល់​ផងដែរ នៅតែ​តំបន់​ដីឡូត៍ និង​តំបន់​មិនទាន់​រៀបរយ ជាពិសេស​តាមផ្លូវ​រថភ្លើង​តែង​ម្តង ប្រសិនជា​ប្រជាពលរដ្ឋ​មិន​ប៉ះ​នៅ​តំបន់​នេះ​ទេ រដ្ឋាករទឹក​នឹងដាក់​ជូន ប៉ុន្តែ​ជា​ដំណោះស្រាយ​ចំពោះមុខ រដ្ឋាករទឹក​នឹងដាក់​នាឡិកា​រួមមួយ ដើម្បី​បងប្អូន​ប្រើប្រាស់​បណ្តោះអាសន្ន​រហូត​ទៅដល់​រោងចក្រ​បាក់​ខែង​សាងសង់​រួចរាល់។

លោក​បន្តថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​សង្កាត់​ត្រពាំង​ក្រសាំង​វិញ សម្ពាធ​ទឹក​ទៅ​មិន​ដល់​នោះទេ ដោយសារ​បញ្ហា​ផលិតកម្ម​ផលិត​មិនទាន់​តំរូវការ ដោយ​រង់ចាំ​ការសាងសង់​រោងចក្រ​ផលិត​ទឹក​ស្អាត​បាក់​ខែង​រួចរាល់​។

លោក​បន្តថា យើង​បាន​កំពុងតែ​សាងសង់​រោងចក្រ​បាក់​ខែង​ជំហាន​ទី​១ ជំហាន​ទី​២ ដែល​ទាំង​២​នេះ​បរិ​មាណទឹក​យើង កើន​នៅក្នុង​ឆ្នាំ​២០២២ ប្រមាណ​ជា​៤០​ភាគរយ ២០២៣​នឹង​បញ្ចប់ បរិមាណ​ទឹក​ផលិត​៣៨០​ពាន់​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ ពេលនោះ​យើង​អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​ហើយ។

លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ការ​លើក​ឡើង​ពី​សំណូមពរ និង​តម្រូវ ការ​ចាំ​បាច់​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​វេទិកាសាធារណៈ​ពាក់ព័ន្ធ​នឹង​បញ្ហា​ទឹកស្អាត ការ​ធ្វើ​លូ ធ្វើ​ផ្លូវ​នេះ អាជ្ញាធរ​និង​មន្ត្រី​ជំនាញ នឹង​ដោះស្រាយ​ជូន​ជា​បន្តបន្ទាប់ ដើម្បី​បំពេញ​ទៅនឹង​សេចក្តីត្រូវការ​របស់រ​ស់​នៅ របស់​ប្រជាពលរដ្ឋ​។

គួរ​បញ្ជាក់​ថា តាម​ការព្យាករណ៍​រប​ស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ការប្រើប្រាស់​ទឹក​ស្អាត​នៅ​រាជធានី​ភ្នំពេញ​ នឹង​មាន​តម្រូវការ​រហូតដល់​ប្រមាណ​ជាង ៩០​ពាន់​ម៉ែត្រ គូប ក្នុង​មួយថ្ងៃ​នៅ​ឆ្នាំ​២០២៥ និង​ជាង​១០​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​នៅ​ឆ្នាំ​២០៣០៕
ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម