ព័ត៍មានទាន់​ហេតុការណ៏
Search
គណបក្សប្រឆាំង​នី​ហ្សេ​រី​យ៉ា​

គណបក្សប្រឆាំង​នី​ហ្សេ​រី​យ៉ា​ ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី

 អា​ប៊ូ​ចា នី​ហ្សេ​រី​យ៉ា ស្របពេល​មាន​កំហឹង​ចំពោះ​ជន​បះបោរ​ឥស្លាម​មួយ​ ដែល​បានសម្លាប់​ជីវិត​មនុស្ស​រាប់ពាន់នាក់ ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា​ ដែល​កំពុង​កាន់តំណែង​បាន​បាត់បង់​ប្រជា​ប្រិយភាព​ ហើយ​អតីត​មេដឹកនាំ​ផ្តាច់ការ​យោធា​វ័យ៧២ឆ្នាំ​ម្នា​ក់ បាន​ឡើងកាន់តំណែង​ជំនួស​វិញ​កាលពី​ថ្ងៃ​អង្គារ ​ដើម្បី​ផ្លាស់ប្តូរជា​​ប្រវត្តិសាស្ត្រ​នៃ​ការ​កាន់អំណាច​ក្រោយ​ការ​បោះឆ្នោត យ៉ាង​ក្តៅគគុក​បំផុត​របស់ប្រទេស​​នេះ​ដែល​មិន​ធ្លាប់មាន​។​

ប្រធានាធិបតី Goodluck Jonathan បាន​ចាញ់ឆ្នោត​អតីត​ឧ​ត្ត​ម​សេនីយ៍ Muhamma-du Buhari, ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការ​ផ្ទេរអំណាច​ដោយ​សន្តិ​វិធី​មិន​ធ្លាប់មាន​ពីមុនមក​របស់​ប្រទេស​ ដែលមាន​ប្រជាជន​ច្រើន​បំផុត​នៅ​អាហ្វ្រិក​នេះ​។​

វា​នឹង​ក្លាយជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​​ របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា​ ដែល​គណបក្សប្រឆាំង​បានគ្រប់គ្រង​​ប្រទេស​នេះ​ដោយបាន​​យក​ឈ្នះ​គណបក្សកាន់អំណាច ដោយ​នេះ​​ចាត់ទុកជា​សញ្ញា​នៃ​លទ្ធិប្រជាធិបតេយ្យ​វ័យក្មេង​ដ៏​ចាស់ទុំ​មួយ​របស់​ប្រជាជាតិ​នៃ​អាហ្វ្រិក​ខាងលិច​មួយ​នេះ។ គណបក្ស​លោក Jonathan បាន​គ្រប់គ្រង​ប្រទេស​តាំងពី​ទសវត្ស​នៃ​របប​ផ្តាច់ការ​យោធា​ត្រូវបាន​បញ្ចប់​នៅ​ឆ្នាំ១៩៩៩។​

ការ​ប្រារព្ធ​ពិធី​អបអរ​បាន​ធ្វើឡើង​នៅតាម​តំបន់​ដែល Buhari កាន់កាប់​នៅ​ភាគ​ខាងជើង​ប្រទេស​នី​ហ្សេ​រី​យ៉ា​ និង​នៅ​ជុំវិញ​ទីស្នាក់ការឃោសនា​របស់​លោក​ក្នុង​ទីក្រុង Abuja ។ រថយន្ត​បាន​ស៊ី​ប្លេ​ និង​ប្រជាជន​គ្រវី​អំបោស​ឡើងលើ ដោយ​លោក Buhari បាន​សន្យាថា​នឹង​បោសសម្អាត​អំពើពុករលួយ​ក្នុងប្រទេស​នី​ហ្សេ​រី​យ៉ា​។​

លទ្ធផល​ទាំង៣៦រដ្ឋ​ និង​ក្រុង​បាន​បង្ហាញថា Buhari ដែល​បាន​គ្រប់គ្រង​ដោយ​ដៃ​ដែក​អំឡុងពេល​កាន់តំណែង​ខ្លី​នៅក្នុង​ឆ្នាំ១៩៨០ នោះ បាន​យកឈ្នះ​លើ​លោក Jonathan ។​

លោក​បានឈ្នះ​លើសលប់​ក្នុង​រដ្ឋ​ចុងក្រោយ​ដែល​បានប្រកាស​លទ្ធផល (​រដ្ឋ​នៅ​ភាគ​ឦសាន Borno) ​ដែលជា​កន្លែង​កំណើត​របស់​ក្រុម​បះបោរ​ឥស្លាម​ដ៏​ឃោរឃៅ​, បូ​កូ​ហា​រ៉ា​ម​និង​ជា​កន្លែង​មួយ​ដែល​រង​ទុក្ខលំបាក​បំផុត​ពី​ការ​ងើប​បះបោរ​ឥស្លាម ​ដែល​បាន​វាយប្រហារ​តាមរយៈភូមិ​ និង​ទីប្រជុំជន​នៅ​ភាគ​ខាងជើង​ដោយបាន​សម្លាប់​មនុស្ស​រា​ប់​ពាន់​នាក់​ និង​ចាប់ជំរិត​ជាច្រើន​ទៀត​រួមទាំង​សិស្សសាលា​ស្រី​​រាប់រយ​នាក់​ផងដែរ​។​

សមាគម​ព័ត៌មាន ​បាន​រាប់​លទ្ធផល​ចុង​ក្រោយ​បានបង្ហាញ​ថា Buhari បានឈ្នះ​ជាង១៥.៣ លាន​សន្លឹក​ ចំណែក​លោក Jonathan មាន​តែ ១២.៩ប៉ុណ្ណោះ​។ Buhari បានឈ្នះ១៩រដ្ឋ Jonathan ឈ្នះ១៧រដ្ឋ ហើយ​លទ្ធផល​ផ្លូវការ​ចុងក្រោយ​ត្រូវបាន​គេ​រំពឹងថា​ នឹងត្រូវ​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​អង្គារ​។​

ក្រៅពី​តំបន់​ត្រួតត្រា​ ដូចដែល​ការរំពឹងទុក Buhari បានឈ្នះ​ក្នុង​រដ្ឋ Lagos, ដែលជា​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា​ដែលមាន​ចំនួន​អ្នកបោះឆ្នោត​ ច្រើនជាងគេ​បំផុត​ទោះបីជា​អ្នក​មក​បោះឆ្នោត​មាន​ចំនួន​តិចជាង​មួយ​ភាគបី​ក៏ដោយ​។ លោក​ក៏បាន​យកឈ្នះ​ក្នុង​រដ្ឋ​ជាសំខាន់ៗ​ផ្សេងទៀត នៅក្នុង​ភាគនិរតី​​របស់​ប្រទេស​នេះ​ផងដែរ​។​

បេក្ខជន​ជ័យជម្នះ​ត្រូវតែមាន​ចំនួន​សន្លឹក​​ឆ្នោត​ច្រើនជាង​ពាក់កណ្តាល ​ហើយ​យ៉ាង​ហោចណាស់ ២៥ភាគរយ​នៃ​សន្លឹកឆ្នោត​ក្នុង​ពីរភាគបី​នៃ​រដ្ឋ​ទាំង៣៦ និង​ដែនដី​សហព័ន្ធ​ក្នុង​​ទីក្រុង Abuja ។​

ការ​ប្រារព្ធ​ពិធី​ត្រូវបាន​ធ្វើឡើង​នៅ​ទូទាំង​ទីក្រុង​នានា​ នៅ​ភាគ​ខាងជើង​ប្រទេស​នី​ហ្សេ​រី​យ៉ា​ ជា​កន្លែង​ដែល Buhari ត្រូវបាន​គោរព។ បុរស​វ័យក្មេង​បាន​ជិះ​ម៉ូតូ scooters ខណៈ​ដែល​យុវវ័យ​រាប់រយ​នាក់​បាន​ស្រែក​: “​ប្តូរ​! ប្តូរ! ប្តូរ​!” ចំណែក​រថយន្ត​បាន​ស៊ី​ប្លេ​ដើម្បី​គាំទ្រ​។ នៅ Kano រដ្ឋ​, Buhari បានឈ្នះ​សន្លឹកឆ្នោត ១.៩លាន​ទល់នឹង២១៥,៨០០។​

នៅ​ខាងក្រៅ​ទីស្នាក់ការ​កណ្តាល​របស់​គណ​បក្ស Buhari ក្នុង​ទីក្រុង Abuja ស្ត្រី​ជាច្រើន​បាន​​ស្រែកច្រៀង ​និង​ប្រើ​អំបោស​ដើម្បី​វែកផ្លូវ​មុន​​ការមកដល់​នៃ Buhari ។​

អ្នកនាង Birma បាន​និយាយថា “​ការ​បោះ​ឆ្នោត​នេះ​មិនមែន​សម្រាប់ Buhari Jonathan នោះទេ​ តែ​វា​សម្រាប់​នី​ហ្សេ​រី​យ៉ា ដើម្បី​សេរីភាព​, ដើម្បី​ការផ្លាស់ប្តូរ ដើម្បី​ការរួបរួម

AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684