នយោបាយ
អ្នកនយោបាយ២រូប សាទរក្រោយសម្ដេចតេជោ អំពាវនាវឲ្យពិចារណាបញ្ឈប់ដីកាចាប់ខ្លួនបណ្ឌិត សេង សារី
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអតីតមន្រ្តីជាន់ខ្ពស់ នៃអតីត CNRP បានចេញមកអបអរសាទរ ចំពោះការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យតុលាការបញ្ឈប់ចេញដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី អ្នកវិភាគបញ្ហាសង្គម និងនយោបាយ។
លោក ថាច់ សេដ្ឋា ដែលទើបទទួលបាននីតិសម្បទានយោបាយ កាលពីពេលថ្មីៗនេះ បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងនាមអតីតសមាជិកព្រឹទ្ធសភា និងជាអ្នកនយោបាយខ្មែរម្នាក់ ខ្ញុំសូមអប់អរសាទរចំពោះសម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានពិចារណាឡើងវិញ នូវការវិភាគរបស់លោកបណ្ឌិត សេង សារី និងបានអំពាវនាវឲ្យតុលាការបញ្ឈប់ចេញដីកា ចាប់ខ្លួនលោកបណ្ឌិតសេង សារី»។ លោកថា ការសម្រេចបែបនេះ សបញ្ជាក់ឲ្យឃើញថា សម្តេចមានការថ្លឹងថ្លែងច្បាស់លាស់ ទៅលើការបកស្រាយអំពីចេតនាពិត នៃការវិភាគរបស់លោកបណ្ឌិត សេង សារី។
លោកថា «ខ្ញុំសូមគាំទ្រយ៉ាងពេញហឹង ចំពោះឥរិយាបទប្រកបដោយវិចារណញ្ញាណ របស់សម្តេចបែបនេះជាបន្តទៀត ដើម្បីប្រជាជាតិខ្មែរទាំងមូលបាន រស់នៅដោយសុខដុមរមនីយកម្ម ក្រោមដំបូលសន្តិភាព ប្រកបដោយយុត្តិធម៌ សមភាពសង្គម និងសេចក្តីថ្លៃថ្នូរ រុងរឿង ថ្កើងថ្កានជាអមតៈ»។
ចំណែកមន្រ្តីជាន់ខ្ពស់ នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) លោក យ៉ង សាំងកុមារ ក៏បានគាំទ្រចំពោះអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះដែរ។ លោកបញ្ជាក់យ៉ាងដូច្នេះថា «នេះជាលើកទី១ហើយដែលខ្ញុំ ចែករំលែកបន្តសារ នៅផេករបស់ប្រមុខរដ្ឋាភិបាលខ្មែរ។ ខ្ញុំសូមស្វាគមន៍ការផ្លាស់ប្តូរ ការសម្រេចចិត្ត ដោយឲ្យតម្លៃលើការស្តាប់ហេតុផលនានា»។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា «ក្រោយពីបានស្តាប់ការសម្ភាសន៍ជាមួយកាសែត The Cambodia Daily របស់លោកបណ្ឌិត សេង សារី ដែលបកស្រាយពន្យល់អំពីគោលបំណង នៃការវិភាគអំពីសេនារីយោ ៦ចំណុច កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បង្ហាញថា ការបកស្រាយនេះ មានលក្ខណៈសមហេតុផល និងអាចទទួលយកបាន ក្នុងនាមប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា»។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវថា «ខ្ញុំសូមអំពាវនាវអោយ ស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមលើកទឹកចិត្តអោយលោក បណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀត ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រសង្គម»៕
អត្ថបទ៖ កោះកែវ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង