Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD បើកដំណើរការ នៅប្រទេសកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន FWD Group (សម្ព័ន្ធ​ក្រុមហ៊ុន “FWD”) បានប្រកាសសម្ពោធដំណើរការអាជីវកម្មជាផ្លូវការ នៅក្នុងប្រទេសកម្ពុជា ដែលជា​ទីផ្សារ​ទី​១០ របស់ខ្លួន​ក្នុង​ទ្វីបអាស៊ី កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ កន្លងទៅនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា​នេះ ​សបញ្ជាក់​ពី​ការរីកលូតលាស់​របស់​ក្រុមហ៊ុន FWD ទូទាំង​តំបន់ និង​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ធានារ៉ាប់រង​នាំមុខគេ​នៅ​អាស៊ី​តាមរយៈ​ការផ្ដល់ជូន​នូវ​បទពិសោធន៍​ថ្មី​លើ​សេវា​ធានារ៉ាប់រង ព្រមទាំង​គុណ​តម្លៃ​ជាច្រើន​បន្ថែមទៀត​ដល់​អតិថិជន។​

​លោក Huynh Thanh Phong អគ្គនាយក​ក្រុមហ៊ុន FWD មានប្រសាសន៍ថា​៖ “​កម្ពុជា​បានក្លាយ​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស ​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​បំផុត​ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ យើង​សម្លឹង​ឃើញ​ឱកាស​ជាច្រើន​ក្នុងការ​ការពារ និង​ការផ្តល់ជូន​នូវ​ស្ថិរភាព​ហិរញ្ញវត្ថុ​ទៅដល់​ប្រជាជន​កម្ពុជា ហើយ​ខ្ញុំ​ប្រាកដ​ចិត្ត​ថា​ ក្រុមការងារ​របស់​យើង​នៅទីនេះ​ នឹង​ទទួលបាន​ជោគជ័យ​ក្នុងការ​ផ្ដល់នូវ​បទពិសោធន៍​ថ្មី​ លើ​សេវា​ធានារ៉ាប់រង​ជូន​ដល់​ប្រជាជន​កម្ពុជា​។​”

​លោក ចាន់ រដ្ឋា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន FWD Cambodia បាន​លើកឡើងថា​៖ “​ខ្ញុំ​មាន​មោទនភាព​យ៉ាងខ្លាំង​ ដែល​ទទួលបាន​ឱកាស​ដ៏​ពិ​សេសមួយ​នេះ ​ក្នុង​ការដឹកនាំ​អាជីវកម្ម​របស់​យើង និង​បើក​ទំព័រ​ថ្មី​របស់​ក្រុមហ៊ុន FWD ក្នុងប្រទេស​កម្ពុជា​។ អនាគត​របស់​ក្រុមហ៊ុន FWD នៅក្នុង​ប្រទេស​កម្ពុជា​នឹង​រឹតតែ​មាន​ភាព​ត្រចះត្រចង់ ហើយ​ខ្ញុំ​ជឿជាក់ថា​ យើង​នឹង​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​ជាមួយ​ក្រុមការងារ​រប​ស់​យើង​។ យើង​នឹង​ផ្តល់ជូន​ប្រជាជន​កម្ពុជា​នូវ​បទពិសោធន៍​ថ្មី​មួយ​លើ​សេវា​ធានារ៉ាប់រង​ ដែល​អាចជួយ​ឲ្យ​ពួកគាត់​រស់នៅ​ដោយ​ភាព​រីករាយ​។​”

​ក្នុង​រយៈពេល​ពីរ​ទស​វត្ស (​ឆ្នាំ ១៩៩៨ ដល់​ឆ្នាំ ២០១៩) សេដ្ឋកិច្ចកម្ពុជា​រក្សា​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​កម្រិត​ជា​មធ្យម ៧% ដែល​នេះ​ជា​កំណើន​ខ្ពស់បំផុត​មួយ​ក្នុង​ពិភពលោក​។ កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​ប្រកបដោយ​ស្ថិរភាព និង​ចំនួន​កើនឡើង​នៃ​ប្រជាជន ​ដែលមាន​ជីវភាព​ធូរធារ រួម​ជាមួយនឹង​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បង្កើតឱ្យមាន​នូវ​បរិយាកាស​ដ៏​ល្អ​សម្រាប់​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​។ លោក ចាន់ រដ្ឋា ក៏មាន​ប្រសាសន៍​ផងដែរ​ថា​៖ «​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា សម្រាប់​ការស្វាគមន៍​ដ៏​កក់ក្ដៅ និង​ការណែនាំ ក៏ដូចជា​ការផ្ដល់​នូវ​ទំនុកចិត្ត​ខ្ពស់​មកលើ​យើងខ្ញុំ ជាពិសេស​សម្រាប់​ការបង្កើតឱ្យមាន​នូវរ​ច​នា​សម្ព័ន្ធ​ផ្នែក​ច្បាប់​ដ៏​ល្អ ​ដែល​ខ្ញុំ​ជឿជាក់ថា​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន FWD Cambodia ក៏ដូចជា​វិស័យ​ធានារ៉ាប់រង​ទាំងមូល​ទទួលបាន​ជោគជ័យ​។​»

​អំពី​ក្រុមហ៊ុន FWD

​ក្រុមហ៊ុន FWD ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​មួយ​ក្នុង​តំបន់​អាស៊ី​ ដែលមាន​អតិថិជន​ប្រមាណ ១០ លាន​នាក់​ក្នុង​ទីផ្សារ​ចំនួន ១០ ដោយ​ក្នុងនោះ​រួមមាន​ទីផ្សារ​ដែល​រីកចម្រើន​រហ័ស​បំផុត​ក្នុង​ពិភពលោក​លើ​វិស័យ​ធានារ៉ាប់រង​ផងដែរ​។​

​ក្រុមហ៊ុន FWD ត្រូវបាន​បង្កើតឡើង​ដំបូង​ ក្នុង​ទ្វីបអាស៊ី​ក្នុង​ឆ្នាំ ២០១៣ ហើយ​ជា​ក្រុមហ៊ុន​ដែល​ផ្តោត​ការយកចិត្តទុកដាក់​បំ​ផុត​ក្នុង​ការផ្ដល់​បទពិសោធ​ន៍ និង​សេវាកម្ម​ដែល​សាមញ្ញ​ជាង​មុន រហ័ស​ជាង​មុន ងាយស្រួល​យល់​ជាង​មុន ជាមួយ​បច្ចេកវិទ្យា​ឌីជីថល​។ តាមរយៈ​យុទ្ធសាស្ត្រ​ក្នុង​ការយក​អតិថិជន​ជា​គោល ក្រុមហ៊ុន FWD មាន​គោលដៅ​ក្នុង​ការផ្ដល់​បទពិសោធ​ន៍​ថ្មី​លើ​សេវា​ធានារ៉ាប់រង​ជូន​ដល់​អតិថិជន​របស់​យើង​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ www.fwd.com.kh៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម