ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង នឹងចាក់វ៉ាក់សាំងការពារកូវីដដល់ស្ត្រីមានផ្ទៃពោះនៅខែនេះ
ប្រទេសកូរ៉េខាងត្បូងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់ស្ត្រីមានផ្ទៃពោះនៅខែនេះ ហើយវាជាផ្នែកមួយនៃយុទ្ធនាការជាតិដើម្បីចាក់វ៉ាក់សាំងឲ្យបាន ៨០ ភាគរយនៃប្រជាជនពេញវ័យរបស់ខ្លួននៅចុងខែតុលានេះ ។
ចាប់ផ្តើមពីព្រឹកថ្ងៃសុក្រនេះ ស្ត្រីមានផ្ទៃពោះអាចចុះឈ្មោះតាមអនឡាញដើម្បីទទួលការចាក់វ៉ាក់សាំង Pfizer-BioNTech ឬវ៉ាក់សាំង Moderna ខណៈការចាក់ថ្នាំបង្ការរោគនឹងចាប់ផ្តើមនៅថ្ងៃទី ១៨ ខែតុលា ។
យុទ្ធនាការនេះ គឺជាផ្នែកមួយនៃផែនការរបស់ប្រទេសកូរ៉េខាងត្បូងក្នុងការចាក់វ៉ាក់សាំងឲ្យបាន ៨០ ភាគរយនៃប្រជាជនពេញវ័យរបស់ខ្លួន និង ៩០ ភាគរយនៃមនុស្សដែលមានអាយុ ៦០ ឆ្នាំឡើងទៅនៅចុងខែនេះ ។
នាយកទីភ្នាក់ងារការពារ និងបង្ការជំងឺកូរ៉េ (KDCA) លោកស្រី Jeong Eun-kyeong បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “វ៉ាក់សាំងនេះមានសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះ ហើយអាចកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩ និងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ” ។
ទន្ទឹមនោះ ក្រៅពីវ៉ាក់សាំង Pfizer-BioNTech និងវ៉ាក់សាំង Moderna វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន AstraZeneca-Oxford និង Johnson & Johnson ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងប្រទេសនេះផងដែរ ។
បើយោងតាម KDCA បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ៣០ ខែសីហា ក្នុងចំណោមស្ត្រីមានផ្ទៃពោះចំនួន ៧៣១ នាក់ដែលឆ្លងវីរុសនេះប្រហែល ២ ភាគរយបានធ្លាក់ខ្លួនឈឺធ្ងន់ ពោលវាខ្ពស់ជាងអត្រាឆ្លងវីរុសចំពោះស្ត្រីអាយុ ២០ ទៅ ៤៥ ឆ្នាំប្រហែល ៦ ដង ។
ចំណែកយោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា គិតត្រឹមពេលនេះប្រហែល ៦៣ ភាគរយនៃមនុស្សពេញវ័យរបស់កូរ៉េខាងត្បូង ត្រូវបានចាក់វ៉ាក់សាំងពេញ ២ ដូស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ លោក គីម ជុងអ៊ុន បញ្ជាក់ពេលវេលាស្តារខ្សែទូរស័ព្ទបន្ទាន់ជាមួយ កូរ៉េខាងត្បូង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ