ព័ត៍មានទាន់​ហេតុការណ៏
Search
018

ជិត​ចូលឆ្នាំ​ខ្មែរ​ឈ្មួញ​នាំចូល​មាន់​ និង​ទា​រស់​យ៉ាង​គគ្រឹកគគ្រេង ​ពី​ប្រទេស​ថៃ​យក​មក​ដាក់​លក់​តាម​ផ្សារ​

បន្ទាយមានជ័យ ៖ ឈ្មួញ​នាំចូល​មាន់​និង​ទា​រស់​ដឹក​ចូល​មក​តាម​ច្រករបៀង​យ៉ាង​គគ្រឹក​គគ្រេង​ពី​ប្រទេស​ថៃ​នៅពេល​ជិត​ដល់​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ យក​មក​ដាក់​លក់​តា​ម​ទីផ្សារ​យ៉ាង​អានាធិបតេយ្យ ​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ពី​ពេទ្យសត្វ​បន្តិច​ទាល់តែ​សោះឡើយ​។ ជា​រៀងរាល់ថ្ងៃ​និង​យប់​គេ​ឃើញ​ឈ្មួញ​នាំចូល​មាន់​ និង​ទា​រស់​ពី​ប្រទេស​ថៃ​ដឹក​យ៉ាង​គគ្រឹកគគ្រេង​ ដូចជា​មិន​ញញើត​និង​ច្បាប់​មក​ស្តុក​ទុក​លក់​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ដែល​មាន​ការ​ដឹក​តាម​រូបភាព​មាន​រថយន្ត​នីសាន់​និង​រ៉ឺម៉ក​ម៉ូតូ​ជាដើម​។ សកម្មភាព​ឈ្មួញ​ដឹក​មាន់​និង​ទារ​ចូលមក​លក់​ក្នុង​ខេត្ត​បន្ទាយមានជ័យ​នេះ​ភាគច្រើន​តាម​ច្រករបៀង​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ និង​ច្រករបៀង​ជាច្រើន​ក្នុង​ក្រុង​ប៉ោយប៉ែត​និង​របៀង​ព្រំដែន​ស្រុក​ស្វាយចេក​ និង​ស្រុក​ថ្មពួក​.​ស្រុក​ម៉ាឡៃ​ដែល​គេ​ដឹងថា ក្រុម​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​កំលាំង​ឈ​ជើង​ការពារ​ព្រំដែន​មាន​កំលាំង​យោធា​ និង​កំលាំង​នគរបាល​ការពារ​ព្រំដែន​ជាដើម​។ ក្រុម​ឈ្មួញ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹងថា ពេល​ខ្លួន​ដឹក​ចេញ​តាមផ្លូវ​ត្រូវ​បង់​លុយឲ្យ​មន្ត្រី​ជំនាញ​ និង​សមត្ថកិច្ច​ឈរជើង​តាមផ្លូវ​មាន​មន្ត្រី​គយ​សាខា​ខេត្ត​ និង​ក្រសួង​និង​កំលាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​របស់​ក្រសួង​ និង​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ជាដើម​ទើបបាន​ឲ្យ​នាំចូល​មាន់​រស់​និង​មាន់​ខូចគុណភាព​យក​មក​ដាក់​លក់​តាម​ទីផ្សារ ​បាន​យ៉ាង​ងាយ​ដូច្នេះ​ដោយ​មិន​គិត​ពី​ផល​ប៉ះពាល់​ឆ្លង​ជម្ងឺផ្តាសាយបក្សី​នោះឡើយ​។ ប្រជាពលរដ្ឋ​សំណូមពរ​សុំ​ឲ្យ​នាយកដ្ឋាន​ផលិតកម្ម​និង​បសុព្យាបាល ​និង​អភិបាលខេត្ត​ត្រូវ​មាន​វិធានការ​តឹង​បំផុត​ដើម្បី​ទប់ស្កាត់​បក្សី​ដែល​ឈ្មួញ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​លួច​នាំចូល​ពី​ប្រទេស​ថៃ​ ជាការ​ព្រួយបារម្ភ​ឆ្លង​ជំងឺផ្តាសាយបក្សី​និង​ទី​ផ្សារ​បក្សី​ក្នុងស្រុក​តំលៃ​ចុះ​ថោក​ទៀតផង។

លោក ហ៊ុយ តូច ប្រធាន​ការិយាល័យ​ផលិតកម្ម​បសុព្យាបាល​ខេត្ត ​បាន​ឆ្លើយ​បដិសេធ​ថា គាត់​មិន​បានដឹង​ពី​ឈ្មួញ​លួច​នាំចូល​មាន់​.​ទា​រស់​ចូល​ពី​ប្រទេស​ថៃ​ឡើយ​ ហើយ​លោក​និង​ឲ្យ​មន្ត្រី​ជំនាញ​ស្រាវជ្រាវ​ និង​ចាត់វិធានការ​បើ​មាន​ទៅតាម​ច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684