ព័ត៍មានទាន់​ហេតុការណ៏
Search
5150

ជំនួយការ​របស់​លោក​សាដាម ហ៊ូសេន ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់

 

មេដឹកនាំ​ខាង​យោធា​អ៊ីរ៉ាក់ ដែល​រត់​គេច​ខ្លួន​លោក Izzat Ibrahim al-Douri ដែល​ជា​ដៃ​ស្ដាំ​របស់​អតីត​មេដឹកនាំ​អ៊ីរ៉ាក់​ លោក​សាដាម ហ៊ូសេន​នោះ ត្រូវ​រង​ការ​សម្លាប់​ទៅ​ហើយ។ ក្រុម​មន្ដ្រី​អ៊ីរ៉ាក់ បានបញ្ជាក់​ឲ្យ​ដឹង​អំពី​រឿង​នេះ។

គេបាន​និយាយ​ថា ជន​នោះ​បាន​ស្លាប់​នៅ​ក្នុង​ការប្រយុទ្ធ​គ្នា​នៅខេត្ដ​ Salahuddin ភាគខាង​ជើង​ក្រុង​បាដាដ។ ដោយឡែក​ក្រុម​អ្នក​គាំទ្រ​អតីត​មេដឹកនាំ​យោធា​នេះ បាន​បដិសេធ​ចំពោះ​ការ​អះអាង​យ៉ាង​នេះ​ទៅ​វិញ។

លោក​ Douri អាយុ​៧២​ឆ្នាំ ជា​អ្នកដឹកនាំ​ក្រុម​បះបោរ​ The Naqshbandi Order insurgent group ជា​កង​កម្លាំង​ដ៏សំខាន់​មួយ​ដែលស្ថិត​នៅ​ពីខាង​ក្រោយ​ការ​កើត​មាន​ក្រុម​រដ្ឋឥស្លាម IS នោះ។

គាត់​ជា​ជន​ស្ដីទីរបស់​សាដាម​ ហ៊ូសេន ដែល​រងការ​ផ្ដួល​រំលំ​ទៅ​ពេល​ដែល​កង​កម្លាំង​ដែល​នាំ​មុខ​ដោយ​សហរដ្ឋ​អាមេរិក បាន​លុកលុយ​ប្រទេស​អ៊ីរ៉ាក់​ នៅ​ឆ្នាំ​២០០៣ ហើយ​ត្រូវ​ប្រហារ​ជីវិត​នៅឆ្នាំ​២០០៦នោះ។

Douri ជាមនុស្ស​យ៉ាងសំខាន់នៃ​បក្ស​ Baath party របស់​លោក​សាដាម​ ហ៊ូសេន។ រូប​​គាត់​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ក្បាល​ខ្ពស់​ណាស់​ ប្រសិន​បើ​ចាប់​បាន​អស់រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ។

ស្ថានីយ​ទូរទស្សន៍​ al-Arabiya TV បាន​បង្ហាញ​រូបភាព​នូវ​អ្វី​ដែល​ខ្លួន​និយាយ​ថា គឺ​ជា​រូបកាយ​សព​របស់​លោក Douri នោះ។ ពេល​នេះ​សពត្រូវបាន​បញ្ជូន​ទៅកាន់​ក្រុង​បាដាដ​ ដើម្បី​ធ្វើតេស្ដ DNA



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684