ព័ត៍មានទាន់​ហេតុការណ៏
Search
5169

ប៉ូលិស ​៖ ​ក្មេងជំទង់ៗ​ដែលបណ្ដុះ​គំនិត​ដោយ​ IS មាន​ផែនការ​វាយប្រហារ​ភេរវកម្ម​ នៅ​ទីក្រុង​មែលប៊ើន

 

ប៉ូលិស​បាននិយាយ​នៅ​ថ្ងៃសៅរ៍ ទី១៨ ខែ​មេសាថា​ ក្មេង​ជំទង់ៗ​ដែលបណ្ដុះ​គំនិត​ដោយ​ក្រុមរដ្ឋ​ឥស្លាម​ (IS) មានផែនការ​វាយប្រហារ​ភេរវកម្ម​ដ៏សំខាន់​មួយ​នៅទីក្រុង​មែលប៊ើន​របស់​ប្រទេស​អូស្ដ្រាលី ដើម្បីឧទ្ទិស​ដល់ខួប​១០០​ឆ្នាំ​នៅសប្ដាហ៍​ខាងមុខ​នេះនៃការ​ចុះចត​របស់ ANZAC នៅ Gallipoli នៅក្នុង​អំឡុង​សង្គ្រាម​លោក​លើកទី១។

ប៉ូលិស​បាន​និយាយថា បុរស​៥នាក់​ មាន​អាយុ​១៨ឆ្នាំ​ និង​១៩ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​នៅទិស​អាគ្នេយ៍​របស់ទីក្រុង​នៅក្នុ​ងប៉ុន្មាន​ម៉ោង​ពេល​ព្រឹក​ថ្ងៃសៅរ៍​ នៅក្នុង​ការវាយ​ឆ្មក់​ជាបន្ដ​បន្ទាប់​​​ដែល​បាន​ឡើង​ដល់​កម្រិតខ្ពស់​បំផុត​នៃ​ប្រតិបត្ដិ​ការ​រយៈពេល​មួយខែ​ដ៏វែង​នោះ។

មន្ដ្រី​ប៉ូលិស​បាននិយាយថា ពួកគេ​ជឿទុក​ចិត្ដ​ថា ការ​គំរាម​ត្រូវបាន​ទប់ទល់។ ពួក​គេ​បាន​ផ្ដល់​នូវភាព​លម្អិត​បន្ដិចបន្ដួច​អំពីផែនការ​នេះ ប៉ុន្ដែ​បាននិយាយ​ថា គោលដៅ​ដំបូង​គឺនាយ​ប៉ូលិស​ ដោយ​និយាយ​យោង​ទៅរក​ការប្រើប្រាស់​នូវ​អាវុធ​ edged weapons

លោក Neil Gaughan អនុស្នងការ​ស្ដីទី​នៃ​ប៉ូលិស​សហព័ន្ធ​អូស្ដ្រាលី បាននិយាយ​ថា វា​ពិត​ជា​ត្រូវ​បាន​បណ្ដុះ​គំនិត​ដោយ​ចលនា​រដ្ឋ​ឥស្លាម​ ដែល​គេស្គាល់​ថា ជារដ្ឋ​ឥស្លាម​នៅអីុរ៉ាក់ និង​នៅសីុរី ផងដែរ ឬ ISIS។ លោក Neil បាន​និយាយ​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​មែលប៊ើន​ថា ផែនការ​បានតម្រង់​គោលដៅ​ទៅលើ​សកម្មភាព ” ANZAC Day នៅមែលប៊ើន​ ដែល​រួមមាន​ការ​តម្រង់គោលដៅ​ទៅលើ​នាយប៉ូលិស

ANZAC Day ថ្ងៃទី​២៥ ខែ​មេសា គឺ​ជាថ្ងៃ​ឈប់ស​ម្រាក​ប្រចាំឆ្នាំ​ដ៏សំខាន់​នៅប្រទេស​អូស្ដ្រាលី​ និង​នៅប្រទេស​ញូវ​ហ្សឺឡែន ឧទ្ទិស​ដល់ទិវា​នៃ​ការ​ចុះចត​លើកដំបូង​នៅ Gallipoli នៅក្នុងឆ្នាំ​១៩១៥ ដែលនៅ​ក្នុងអំឡុង​ពេល​នោះ​កងទ័ព​អូស្ដ្រាលី​ និងញូវ​ហ្សឺឡែន ក្នុងចំនួន​ដ៏ច្រើន​បាន​ប្រយុទ្ធ​ និងបានស្លាប់៕

Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684