Connect with us

ព័ត៌មានជាតិ

ចំការ​ស្ពៃ​អ្នក​ព្រែក​ថ្មី​ ដែល​ប្រើប្រាស់​ជីធម្មជាតិ​កំពុង​លូតលាស់​ខៀវខ្ចី​ល្អ​ណាស់​

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ ដំណាំ​ស្ពៃ​របស់​អ្នកភូមិ​ព្រែក​ថ្មី​សង្កាត់​ព្រែក​ថ្មី​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​កំពុង​លូតលាស់​ខៀវស្រងាត់​ដែល​ធ្វើ​ឲ្យ​ម្ចាស់​ចំការ​ញញឹម​បិទមាត់​មិន​ជិត​គ្រប់ៗ​គ្នា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាកសិករ​មួយ​រូប​និយាយ​ថា ​ដំណាំ​ស្ពៃ​របស់គាត់​ គឺ​ប្រើប្រាស់​តែ​ជីធម្មជាតិ​ដោយ​មិន​ប្រើប្រាស់​ជីគីមី​ដូច​បន្លែ​នាំចូល​ពី​ប្រទេសជិតខាង​ឡើយ​។​ ម្យ៉ាងទៀត​បន្លែ​ស្ពៃ​របស់​កសិករ​នៅ​ព្រែក​ថ្មី​គឺ​ចាំបាច់​កាត់​យកទៅលក់​នៅ​ទីផ្សារ​ឡើយ​ព្រោះ​ឈ្មួញ​មក​ម៉ៅ​ដល់​ចំការ​តែម្តង​។

កសិករ​បាន​បន្ថែមថា មូលហេតុ​ដែល​កសិករ​យើង​នាំគ្នា​ប្រើតែ​ជីធម្មជាតិ​ដាក់​លើ​បន្លែ​គ្រប់មុខ​នេះ​គឺ​ដោយសារតែ​ម្ចាស់​ដំណាំ​បេះ​យកមក​ធ្វើ​ម្ហូប​ហើយ​អ្នកភូមិ​មក​ទិញយក​ទៅធ្វើ​ម្ហូប​សឹងតែ​ស្ពៃ​ដុះ​លូតលាស់​មិនទាន់​ផង​។​ហើយ​តម្លៃ​ថ្លៃថ្នូ​ក្នុង​មួយ​គីឡូក្រាម​ថ្លៃ​៣៥០០​រៀល​បើ​យកទៅលក់​ដល់​ផ្សារ​ក្នុង​មួយ​គីឡូក្រាម​មិនតិចជាង​៥០០០​រៀល​ឡើយ​។

កសិករ​បាន​និយាយថា ជីធម្មជាតិ​ដែល​ពួកគាត់​យកទៅដាក់​លើ​បន្លែ​សព្វថ្ងៃនេះ​គឺ​ដើម​កំប្លោក ដើម​ក​ន្ត្រៀ​ង​ខែ​ត​លាយ​ជាមួយ​អាចមន៍​គោ​។ ​ហើយ​ក្នុង​នោះ​ប្រជាកសិករ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​សូម​នាំគ្នា​បរិភោគ​បន្លែ​ក្នុងស្រុក​ទើប​មាន​សុខ​ភាពល្អ​ព្រោះ​ពុំមាន​ដាក់​ជីគីមី​នាំ​ប៉ះពាល់​ដល់​សុខភាព​នោះ​៕
ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម