ព័ត៍មានទាន់​ហេតុការណ៏
Search
Police armored personal carriers move through a freeway northeast of Macedonia's capital Skopje, towards the country's northern border with Kosovo, on Tuesday, April 21, 2015. Macedonian police say a group of about 40 people wearing uniforms of the disbanded Kosovo Liberation Army, or UCK, have attacked a police watchtower in Gosince early Tuesday, on the country's northern border with Kosovo. (AP Photo/Boris Grdanoski)

ប៉ម​យាម​នៅ​តាម​ព្រំដែន​ប្រទេស​ម៉ាសេដ្វាន​ត្រូវ​បាន​វាយប្រហារ

 

ប៉ូលិស​ម៉ាសេដ្វាន​ បាន​និយាយ​នៅ​ថ្ងៃ​អង្គការ​ថា មនុស្ស​មួយ​ក្រុម​ប្រហែល​៤០​នាក់​ស្លៀក​ឯកសណ្ឋាន​ជនជាតិភាគតិច​ដែល​បាន​បែកខ្ញែក​គឺ​កងទ័ព​រំដោះ​កូ​សូ​វ៉ូ អាល់​បា​នី ឬ​UCK បាន​វាយប្រហារ​ប៉ម​យាម​នៅ​ក្នុង​ភូមិ Gosince​នៅ​ព្រំដែន​ភាគ​ខាងជើង​របស់​ប្រទេស​ជាមួយ​សាធារណរដ្ឋ​កូ​សូ​វ៉ូ។

អ្នកនាំពាក្យ​ប៉ូលិស​លោក​Ivo Kotevski s​បាន​និយាយថា ក្រុម​នោះ ទំនងជា​ចូល​ពី​សាធារណរដ្ឋ​កូ​សូ​វ៉ូ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ដោយ​ចាប់​មន្ត្រី​ប៉ូលិស​៤​នាក់ និង​ត្រួតត្រា​ប៉ម​យាម ស្ថិតនៅ​ប្រហែល​៣០​គីឡូម៉ែត្រ​ខាងជើង​រដ្ឋធានី​ស្កុប​ជេ​។ គ្មាន​អ្នករងរបួស​ត្រូវបាន​រាយការណ៍ និង​ប៉ូលិស​ត្រូវ​បាន​ដោះលែង​បន្ទាប់ពី​ចាប់ខ្លួន​៣០​នាទី។

លោក​Kotevski​បាន​ពិពណ៌នា​ឧប្បត្តិហេតុ​នោះ​ថា​ជា​«​ធ្ងន់ធ្ងរ​ខ្លាំងណាស់​» និង​និយាយថា ម៉ា​សេ​ដ្វា​ន​គឺជា​​​គោលដៅ​នៃ​ភេរវជន​វាយប្រហារ​»​។​

UCK គឺជា​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច​អាល់​បា​នី ដែល​បាន​ប្រយុទ្ធ​នឹង​កងកម្លាំង​រដ្ឋាភិបាល​ស៊ែ​ប៊ី ដើម្បី​ឯករាជ្យ​​កូ​សូ​វ៉ូ​ក្នុង​ឆ្នាំ​១៩៩៨១៩៩៩​។ កង​រក្សា​សន្តិសុខ​អន្តរជាតិ​នៅតែមាន​វត្តមាន​នៅ​កូ​សូ​វ៉ូ​។​

នៅ​ប្រទេសជិតខាង​ម៉ា​សេ​ដ្វា​ន ពួក​ឧទ្ទាម​ជនជាតិភាគតិច​អាល់​បា​នី​បាន​វាយប្រហារ​កង កម្លាំង រដ្ឋាភិបាល​យ៉ាង​លឿន​នៅ​ឆ្នាំ​២០០១​ដើម្បី​សិទ្ធិ​សម្រាប់​ជនជាតិ​​ភាគតិច​អាល់​បា​នី​បន្ថែមទៀត ដែល​បាន​បង្កើន​ប្រហែល​១​ភាគ​៤​នៃ​ប្រជាជន​២​លាន​នាក់​របស់​ប្រទេស៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684