ព័ត៍មានទាន់​ហេតុការណ៏
Search
a4

ជនសង្ស័យ​ម្នាក់​រួម​ទាំង​ឈើ​គ្រញូង​៩៣​ដុំ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ទុក

កោះកុង ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង នឹង​មាន​ការដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក យឹម​ផេង​ស្នងការ​រង​និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​បាន​ចុះទៅ​បង្ក្រាប​ករណី​ដឹកឈើ​គ្រញូង​រួម​រថយន្ត​នៅ​ចំណុច​ចំណោត​តា​យួ​រី​ស្ថឹ​ត​ក្នុង​ភូម​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់មានជ័យ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​កាលពី​យប់​ថ្ងៃ​ទី​៨ ​ខែមេសា​ឆ្នាំ២០១៥ ​វេលា​ម៉ោង៨និង១៥នាទីយប់។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក​យឹម​ផេង​បាន​ឲ្យ​ភ្នាក់ងារ​ព័ត៌មាន​ដឹង​ថា រថយន្ត​ដឹកឈើ​គ្រញូង​ខាងលើ​ម៉ាក ហ៊ីយ៉ាន់ដាយ​កង់​១០​ពណ៌ស​ពាក់​ស្លាក់​លេក 3 A-1877 បើកបរ​ដោយ​ជនសង្ស័យ​ឈ្មោះ ឆាយ សុជាតិ ភេទ ប្រុស អាយុ៣៤ឆ្នាំ ជាជន​ជាតិខ្មែរ​មុខរបរ​អ្នកបើកបរ​រថយន្ត​មាន​ទីលំនៅ​ភូមិ៣ សង្កាត់​ស្មាច់មានជ័យ​ក្រុង​ខេមរភូមិន្ទ​ខេត្តកោះកុង​ព្រមទាំង​វត្ថុ​តាង​ឈើ​គ្រញូង​ចំនួន​៩៣​ដុំ​១៩៥​គីឡូក្រាម។

ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​នឹង​វត្ថុ​តាង​ខាងលើ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ប្រគល់​ជនសង្ស័យ​ព្រម​ទាំង​វត្ថុ​តាង​ទៅឲ្យ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្មាច់មានជ័យ​ខេត្តកោះកុង​ចាត់ការ​បន្ត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684