Connect with us

សន្តិសុខសង្គម

អាជ្ញាធរបឹងកក់ ឈូសឆាយដី រៀបចំលំនៅដ្ឋានបណ្ដោះ​អាសន្ន ជូនពលរដ្ឋ

បានផុស

នៅ

អាជ្ញាធរខណ្ឌទួលគោកបានធ្វើការឈូសឆាយដី ដើម្បីរៀបចំលំនៅដ្ឋានបណ្ដោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋរស់នៅភូមិទី ១៤ សង្កាត់បឹងកក់ទី១ ខណៈដែលមន្ត្រីជំនាញរៀបចំស្ថាបនាកែលម្អអាងស្តុកទឹក និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូប្រឡាយតាមប្លង់គោលរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅស្ថានីយបូមទឹកទួលគោកទី២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានឱ្យដឹងថា នៅថ្ងៃទី២៦វិច្ឆិកានេះ លោកជា ពិសី អភិបាលខណ្ឌទួលគោកនិងសហការីបានចុះទៅពិនិត្យមើលទីតាំងការឈូសឆាយដីនៅភូមិទី ១៤ សង្កាត់បឹងកក់ទី១ ដោយក្រុមការងារបានអនុវត្ត ២ ថ្ងៃមកហើយ ដើម្បីរៀបចំជាលំនៅដ្ឋានបណ្ដោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋ ខណៈដែលក្រុមការងារយកទីតាំងនោះធ្វើការរៀបចំស្ថាបនាកែលម្អអាងស្តុកទឹក អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវលូប្រឡាយតាមប្លង់គោលរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅស្ថានីយបូមទឹកទួលគោកទី២ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

អត្ថបទៈ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម