KPT+
មូលហេតុដែលពេលខ្លះ មនុស្សយើងព្រមចុះចាញ់ជីវិត
ហេតុអ្វីមនុស្សបោះបង់ចោលគោលដៅ? ជាធម្មតាមនុស្សបោះបង់ចោលគោលដៅព្រោះគេអស់សង្ឃឹមឬគោលដៅមិនច្បាស់លាស់។
នៅពេលដែលពិបាកខ្លាំងឬចំណាយពេលយូរ ពេលបរាជ័យច្រើនដង ការឆ្លើយតបដោយបោះបង់ជារឿងកើតមានងាយណាស់។
ជួនកាល ប្រហែលជាអ្នកនោះមិនច្បាស់អំពីអ្វីដែលខ្លួនកំពុងធ្វើព្រោះនៅដើមដំបូងគេធ្វើតាមអ្នកដទៃ មិនច្បាស់ខ្លួនឯងអាចថាមិនខ្លាំងខ្លួនឯង។
មនុស្សមានគំនិត រីកចម្រើនយើងនឹងអនុវត្តលើផែនការដែលមានការប្តេជ្ញាចិត្តនិងក្តីសុបិន្តច្បាស់លាស់ហើយបានគន់គូរ ឧបសគ្គមកជាមុនហើយម្ល៉ោះហើយ គេមិនងាយរលាយបាត់សេចក្តីសង្ឃឹមទេ។
ចាប់ពីពេលនេះតទៅ មនុស្សអាចសាកល្បងរៀបចំដំណើរជីវិតដើរដើម្បីឆ្លងកាត់ឧបសគ្គកុំរំពឹងតែជោគជ័យ ធ្វើដូច្នេះបីដូចជាជន្ទល់ ត្រៀមសំរាប់ជំនៈឧបសគ្គនិងការរាំងស្ទះនានា។
ខាងក្រោមនេះជាហេតុផលសំខាន់ចំនួន ៦ ដែលមនុស្សយើងងាយបរាជ័យព្រោះតែងបោះបង់ចោលគោលដៅ ជារឿយៗ៖
១ កង្វះកម្មសិទ្ធិ
ធ្លាប់មានគោលដៅណាខ្លះដែលជាកាតព្វកិច្ចច្រើនជាងការស្រលាញ់មុះមុត? គោលដៅទាំងនេះខ្វះភាពជាម្ចាស់ហើយ! ពិតជាពិបាកក្នុងការលើកទឹកចិត្តដោយសារមិនមែនជាគោលបំណងយើង ថែមទាំងគ្មានអត្ថន័យសម្រាប់អ្វីដែលយើងកំពុងធ្វើដែរឧទាហរណ៍ យើងត្រូវបង្ខំចិត្ត កាប់ដើមឈើដែលយើងបានដាំ ដើម្បីឱ្យគេចតឡានយកលុយ នេះមិនមែនជាគោលដៅ ពិត មិនលើកទឹកចិត្ត និងខ្វះភាពជាម្ចាស់គំនិត ពោលគឺបង្ខំចិត្ត។
២ មិនតស៊ូ
ប្រសិនបើអ្នកមើលស្រាលពេលវេលាដែលនឹងត្រូវចំណាយ ដូចជា គិតថា អ្នកដទៃជោគជ័យប៉ុណ្ណឹងយើងអាចដើរតាមធ្វើបាន « ភាពលំអៀងសុទិដ្ឋិនិយមមិនត្រូវ»នេះ គឺជាទម្លាប់ដែលនាំឱ្យបោះបង់ បញ្ចប់ដោយការមួម៉ៅព្រោះស្មានមិនដល់ថា ហើយយើងត្រូវលះបង់ពេលវេលាច្រើនយ៉ាងនេះ។ យើងត្រូវការពេលវេលាច្រើន ប៉ុន្តែយើងថែមទាំងត្រូវចេះប្រើពេលវេលារបស់យើងឱ្យកាន់តែមានប្រសិទ្ធភាពដោយ ផ្តោតលើអ្វីដែលសំខាន់បំផុតជាមុនសិន។ ចំណាយពេលលើអ្វីដែលនឹងទទួលបានលទ្ធផលច្រើនបំផុត។ ទម្លាក់ការងាររវល់ចោល បន្តផ្តោតលើការទទួលបានលទ្ធផលជាជាងការបំពេញភារកិច្ចឱ្យតែឃើញច្រើន។
៣ មិនមានឆន្ទៈក្នុងការលំបាក
ផ្លូវទៅកាន់ទ្វាសក្តានុពលនៃអនាគត មិនដែលងាយស្រួលទេ។ ឧបសគ្គនិងការលំបាកបំផុតធានាជោគជ័យធំឡើងៗដូចគ្នា ។ ភាពស្រណុកសុខស្រួល ឬមនុស្សដែលចង់បានតែស្រណុក មិនហ៊ានហត់នឿយធ្វើអ្វីក៏បានត្រឹមល្អមើល ហើយចុងក្រោយក្នុងចិត្តមិនដែលបានស្រណុកពិតទេ។ ឧទាហរណ៍ ដូចពេលយើងមិនបោសផ្ទះសំអាតបែរជាទាញសឡុងគ្របលើសម្រាម ពេលយើងគេងមើលទូរទស្សន៍ស្រណុកចិត្តបានយូរប៉ុនណាទៅ? មនុស្សជោគជ័យឬមិនជោគជ័យគេមើលលើចរិតច្នេះហើយបានជាខ្មែរយើងមានពាក្យថា មាយាទ ឬ ខាតលក្ខ។ល។ ទង្វើរស់នៅតិចតួច បានបង្ហាញពីជោគវាសនាពិតនៃមនុស្សនោះ។
៤ រង្វាន់មិនគ្រប់គ្រាន់
មនុស្សខ្លះ គិតថា គោលដៅគឺចង់បានរង្វាន់(តម្លៃ មិនមែនគុណតម្លៃ) គេគិតថាប្រសិនបើខំប្រឹងធ្វើការហើយនឹងទទួលបានលទ្ធផលច្រើន! នេះប្រាកដជានាំទៅរកជីវិតមួយដែលពេញដោយការខកចិត្ត។ ជាទូទៅជោគជ័យមនុស្សយើងអាចបានកំណត់នៅពេលដែលបានប្រឹងអស់ពីលទ្ធភាព មិនមែនទាល់តែសមិទ្ធិផលនិងគោលដៅហុចផលធំមកវិញទេ។ ពាក្យនេះហើយដែលបង្ហាញថាអ្នកខ្លះសម្រេចគោលដៅតែគ្មានសុភមង្គលដែលមនុស្សជាច្រើនចង់បាន។ នៅពេលដែលយើងមានអារម្មណ៍ថាយើងកំពុងខំប្រឹងធ្វើអ្វីដោយលះបង់ដើម្បីអ្វីផ្សេង យើងបានរំលង់ព្រឹត្តិការណ៍តូចៗនៅតាមផ្លូវដែលមានសារៈសំខាន់ណាស់សម្រាប់ផ្លាស់ប្តូរជីវិត។
ហាណា
-
ព័ត៌មានជាតិ២១ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ