Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន សាទរចំពោះវត្តមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ដែលទើបផ្លាស់ថ្មី

បានផុស

នៅ

លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតសាធារណៈសង្គមនិយមវៀតណាមថ្មីប្រចាំនៅកម្ពុជា ត្រូវបានលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អនុញ្ញាត និងទទួលឲ្យចូលជួបសំដែងការគួរសម នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសនោះ លោកជំទាវបាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃប្រទេសវៀតណាម និងបានលើកឡើងអំពីចំណងមិត្តភាព និងកិច្ចសហប្រត្តិបត្តិការនៃប្រទេសទាំងពីរដែលបានជួយគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វិស័យតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន ព្រមទាំងបានលើកឡើងអំពីស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តមសីហនុ ដែលបានចូលរួមក្នុងការគាំទ្រដល់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលក្នុងការរំដោះភាគខាងត្បួងផងដែរ។

លោកជំទាវ ម៉ែន សំអន បានសម្តែងនូវការស្វាគមន៍ និងបានចាត់ទុកបេសកកម្ម របស់ អគ្គរដ្ឋទូតថ្មី នាពេលនេះ នឹងបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរបន្ថែមទៀត ពិសេសខាងវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការអភិវឌ្ឍន៍ជិវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែន តាមរយៈនៃការសង្ឃឹមទុកថា នឹងមានការបើកព្រំដែនប្រទេសទាំងពីរឡើងវិញ ប្រសិនបើបញ្ហាជំងឺកូវីដ១៩នឹងថមថយ តាមរយៈការគ្រប់គ្រង ការពារ ការរីករាលដាល ។

លោកង្វៀន ហ៊ុយតាំង (Nguyen Huy Tang) បានសំដែងការចាប់អារម្មណ៍ចំពោះការរីកចំរើននៅកម្ពុជានាពេលបច្ចុប្បន្ន បើប្រៀបទៅនឹងប្រទេសជាតិបានរំដោះចេញពីរបប ប៉ុល ពត នាថ្ងៃរំដោះ៧ មករា ១៩៧៩ គឺមានភាពខុសគ្នាដាច់ស្រឡះ ព្រោះលោក ក៏ជាសាក្សីមួយរូបដែលធ្លាប់បានមកដល់កម្ពុជាកាលពីឆ្នាំ១៩៨០ ។ ជាពិសេស ជាងនេះទៅទៀតនោះ លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) បានកោតសរសើរចំពោះការគិតគូររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការ ការពារទប់ស្កាត់ជំងឺកូវីដ១៩ តាមរយៈ ការដាក់ចេញនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំង ឬការស្រោចវ៉ាក់សាំងជូនដល់ប្រជាជនកម្ពុជារហូតសម្រេចជិត១០០ភាគរយ នៃចំនួនប្រជាជនសរុប ដែលជាកត្តាជោគជ័យមួយមិនត្រឹមកម្ពុជាខ្លួនឯងទេ គឺបានចែករំលែកជាបទពិសោធន៍ដល់ប្រទេសនានានៅលើសកលលោក ក៏ដូចជាការផ្តល់វ៉ាក់សាំងមួយចំនួនជួយដល់ប្រជាជនវៀតណាម និងប្រទេសជិតខាងទៀតផង ដែលនេះជាសេចក្តីសង្ឃឹមទុកមួយដ៏ធំធេងក្នុងបើកប្រទេសឲ្យដំណើរការឡើងវិញ នឹងឈានទៅដល់ការបើកច្រកព្រំដែនរវាងកម្ពុជា វៀតណាមផងដែរ ។

ជាការឆ្លើយតប លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវមោទនភាពមួយ ដែលរដ្ឋាភិបាលវៀតណាម បានចាត់តាំងឲ្យលោកមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលជាសាក្សីមួយរូបបានដឹង និងបានឃើញផ្ទាល់ក្នុងគ្រាប្រទេសកម្ពុជា បានចាប់ផ្តើមចេញពីចំណុចសូន្យរហូតដល់មានសមិទ្ធិផលដ៏ធំធេងនាពេលនេះ ដែលកើតចេញពីការខិតខំតស៊ូគ្រប់យ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានយកអាយុជីវិត ទៅប្តូរដើម្បីភាពរស់ឡើងវិញរបស់ប្រជាជន និងប្រទេសកម្ពុជា ។

ជាចុងបញ្ចប់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ក្នុងនាមប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នឹងចូលរួមសហការជាមួយឯកអគ្គរដ្ឋទូត នៅក្នុងបេសកកម្មការទូតនៅកម្ពុជាឲ្យទទួលបានជោគជ័យគ្រប់ភារកិច្ច ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ១៩ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ៥៧ នាទី មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

ព័ត៌មានអន្ដរជាតិ៦០ នាទី មុន

មកដឹងចំនួនពលករ ថៃ ត្រៀមចំណាកស្រុកទៅធ្វើការនៅ កូរ៉េខាងត្បូង ឆ្នាំនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

យុវជនសង្គមស៊ីវិល ជួបពិភាក្សាជាមួយតំណាងក្រសួងព័ត៌មាន លើកិច្ចការសង្គម និងព័ត៌មាន

Sokha Hotels

ព័ត៌មានពេញនិយម