ព័ត៍មានទាន់​ហេតុការណ៏
Search
5414

ក្រុម​ធុរកិច្ច​​អាមេរិក​មើល​ឃើញ​ការងារ​អាមេរិក​ចំនួន​រាប់ពាន់​ បាន​មក​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មប៉ាស៊ីហ្វិក

 

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​របស់ប្រទេស​១២​នៅប៉ាសីុហ្វិក​ នឹង​បង្កើត​បា​ន​ការងារ​ជិត​១ភាគ​៤​នៃ​ការងារ​ចំនួន​១លានរបស់​អាមេរិក​ ដោយ​សារ​ការ​វិនិយោគ​បរទេស​បាន​កើន​ឡើង​នៅ​អាមេរិក។ ក្រុមអាជីវករ​មួយ​បាន​ប៉ាន់ស្មាន​​ដូច្នេះ​កាលពីថ្ងៃ​ចន្ទ នៅក្នុងការ​សម្លឹង​មើល​លើក​ដំបូង​នៅ​ក្នុង​ឥទ្ធិពល​ការងារ​របស់កិច្ច​ព្រម​ព្រៀង។ ដៃគូ The Trans-Pacific Partnership (TPP) ជាមរតក​ប្រកបដោយ​សក្ដានុពល ​ដែល​​ផ្ដល់​អត្ថន័យ​នៃការ​សម្រេច​បាន​របស់​លោក​ប្រធានា​ធិបតី​បារ៉ាក់ អូបាម៉ា ជិត​បាន​បំពេញ​បញ្ចប់​ហើយ ប៉ុន្ដែ​ត្រូវបាន​ប្រឆាំង​ជំទាស់​ពីពួក​អ្នក​ប្រជា​ធិបតេយ្យ និង​អ្នក​ផ្សេង​ៗទៀត​ដែល​មាន​ការ​ព្រួយ​បារម្ភ​ថា កិច្ច​ព្រមព្រៀង​​នេះ​នឹង​ធ្វើ​ឲ្យ​បាត់បង់​ការងារ​របស់អាមេរិក។

អង្គការ​វិនិយោគ​អន្ដរ​ជាតិ (OFII) ជា​ក្រុម​ពាណិជ្ជកម្ម​មួយ​ដែល​តំណាង​ឲ្យ​ការ​ធ្វើ​ប្រតិបត្ដិ​ការ​អាមេរិក​របស់​ក្រុមហ៊ុន​ពិភពលោក​បាន​និយាយ​ថា TPP នឹង​បង្កើត​ការងារ​ផ្ទាល់​ចំនួន​៦៨,០០០ការងារ ដែលតាម​ការប៉ាន់ស្មាន​ថា មានចំនួន​២០ពាន់​លាន​ដុល្លារអាេមរិក ជំរុញ​នៅក្នុងការ​វិនិយោគ​ដោយផ្ទាល់​ពីបរទេស។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែលសម្រេច​បាន​ចាប់ពី​ប្រទេស​ជប៉ុន​ ទៅដល់ប្រទេស​ឈីលី នឹង​បង្កើត​បាន​ការងារ​ដោយ​ប្រយោល​ និងដ៏មាន​ឥទ្ធិ​ពល​ចំនួន​១៦៥,០០០ការងារ​ មួយទៀត​ពី​អ្នក​ផ្គត់ផ្គង់​អាមេរិក និង​ក្រុម​ហ៊ុន​ផ្សេង​ទៀត​ដែល​ប្រើ​ប្រាស់​កម្មករ​បន្ថែម​ នៅពេលដែល​ការ​ចំណាយ​បរទេស​នៅ​អាមេរិក​ កើន​ឡើង​នោះ។ ក្រុម​នេះ​បានន​ិយាយថា រដ្ឋកាលីហ្វ័រនីញ៉ា គឺ​ទំនង​ជា​នឹង​មើល​ឃើញ​ការ​ជំរុញ​ដ៏ធំបំផុត​នៅ​ក្នុង​ការងារ​ពី TPP បន្ដ​ដោយ​រដ្ឋតិចសាស់​ និង​ញូវ​យ៉ក។

ពួកអ្នក​ប្រជាធិបតេយ្យ​ មានការ​ព្រួយ​បារម្ភ​ថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីមួយ​ទៀត​នោះ​ នឹង​ដក​ចេញ​នូវ​ការងារ​របស់​អាមេរិក ដូច​ដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាង​ជើង​ បានធ្វើ​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ដូច្នេះដែរ។ ក្រុម​អ្នក​ប្រើប្រាស់​របស់ពលរដ្ឋ​សាធារណៈ​បាន​និយាយ​ថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នៅ​ក្នុង​រយៈ​ពេល​២០ឆ្នាំ​កន្លង​មកនេះ ​បាននាំ​

ទៅ​ដល់​ការ​ខាតបង់​សុទ្ធ​ជិត​៥លាន​ការងារ​ផលិត​នៅ​អាមេរិក និង​ប្រាក់ខែ​ក៏ថយចុះ។

ប៉ុន្ដែ​ OFII បានប៉ាន់ស្មាន​ថា វិស័យ​ផលិត​កម្ម​អាមេរិក​ នឹង​បន្ថែម​ការងារ​ចំនួន​៥២,០០០​កន្លែង​ ដោយសារ​ការ​វិនិយោគ​កើនឡើង​ពីកិច្ច​ព្រមព្រៀង​ប៉ាសីុហ្វិក​នេះ៕

Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684