វប្បធម៌ ជំនឿ
ការពិត ៣យ៉ាងនៃសុបិន មនុស្សភាគច្រើនមិនធ្លាប់ដឹងសោះ
ជឿថា គ្រប់គ្នា មុខតែធ្លាប់សុបិនជាក់ជាមិនខាន ទោះតិចឬច្រើន ម្នាក់ៗសុទ្ធតែបានឆ្លងកាត់បទពិសោធន៍នេះ។ អ្នកអាចធ្លាប់សុបិនច្រើនប្រភេទ និងកាត់យល់អត្ថន័យផ្សេងៗគ្នា តាមចាស់ៗតែងតែតំណាល ហើយអ្នកខ្លះក៏ជឿ និងមានខ្លះទៀតក៏ហីៗទៅ។
ដោយឡែក ការបកស្រាយនានាពីសុបិនខាងអប្បិយជំនឿ មិនមែនមានតែតាមពាក្យចាស់ៗផ្ដាំទុកនោះទេ វាក៏មានចារក្នុងក្បួនតម្រា ខណៈអត្ថន័យរបស់វា នឹងបកស្រាយតាមរូបភាពដែលម្ចាស់សុបិនបានឃើញ។
មិនថា អ្នកមានជំនឿឬអត់ ៣ចំណុចខាងក្រោមនេះ ជាការពិតមិនអាចប្រកែក ផ្អែកតាមតម្រាសុបិន ដែលមនុស្សជឿតាមតាំងពីបុរាណ តរហូតមកទល់បច្ចុប្បន្ន។
១. សីតុណ្ហភាពក្នុងបន្ទប់គេងកាន់តែត្រជាក់ អ្នកនឹងសុបិនកាន់តែអាក្រក់។ ជឿមិនជឿ ចាំសង្កេតមើលខ្លួនឯង អ្នកអាចនឹងភ្ញាក់ផ្អើល។
២. ប្រសិនបើយប់ណាមួយ អ្នកគេងមិនលក់សោះ នោះមានន័យថា អ្នកកំពុងស្ថិតក្នុងសុបិនរបស់នរណាម្នាក់។ អ្នកប្រហែលធ្លាប់ឮថា បើសុបិនឃើញគេញឹក គឺមានន័យថា យើងនឹកគិតពីគេខ្លាំង ខណៈបើគេងមិនលក់ រសាប់រសល់ពេញមួយយប់ អ្នកប្រាកដជានៅក្នុងសុបិនរបស់នរណាមិនខាន។
៣. មនុស្សពិការភ្នែកពីកំណើត ទោះបីសុបិនក៏នៅតែមិនអាចមើលឃើញដែរ។ ផ្ទុយពីមនុស្សមិនពិការពីកំណើត ពួកគេអាចសុបិនឃើញរូបភាពធម្មតា ដូចមនុស្សទូទៅ ទោះមិនអាចមើលឃើញក្នុងជីវិតពិតក៏ដោយ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ៦ យ៉ាង បកស្រាយសុបិន រួមភេទ របស់បុរស
ចុចអាន៖ យល់សប្ដិឃើញសត្វក្របី ប្រយ័ត្នមានគ្រោះអាក្រក់ ចូលមកយាយីក្នុងជីវិត
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត