Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយរកឃើញ Omicron ច្រើនឡើងៗ ថៃ ពិចារណាដាក់ភ្ញៀវទេសចរ បរទេសធ្វើចត្តាឡីស័កជាថ្មី

បានផុស

នៅ

រដ្ឋមន្ត្រីសុខាភិបាលសាធារណៈរបស់ប្រទេសថៃបាននិយាយនៅ ថ្ងៃចន្ទ ទី២០ ខែធ្នូនេះថា ក្រសួងរបស់លោកនឹងស្នើឲ្យដាក់ការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវបរទេសឡើងវិញ ដោយសារការព្រួយបារម្ភអំពីការរីករាលដាលនៃវីរុសកូវីដបំប្លែងខ្លួន Omicron ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Anutin Charnvirakul បានប្រាប់ទូរទស្សន៍ Inside Thailand ថា សំណើនេះនឹងលុបចោលការលើកលែងការធ្វើចត្តាឡីស័កនាពេលបច្ចុប្បន្នសម្រាប់អ្នកទស្សនាដែលបានចាក់វ៉ាក់សាំង ហើយត្រឡប់ទៅ កន្លែងធ្វើចត្តាឡីស័កក្នុងសណ្ឋាគារវិញ ។

លោកបាននិយាយថា សំណើនេះនឹងត្រូវធ្វើឡើងទៅ កាន់ក្រុមការងារកូវីដ ១៩ របស់រដ្ឋាភិបាលក្នុងពេលឆាប់ៗនេះ ដោយមិនចាំបាច់បញ្ជាក់លម្អិតបន្ថែមនោះទេ ។

លោក Anutin បាននិយាយថា មកទល់ពេលនេះ ប្រទេសថៃបានរកឃើញមនុស្សចំនួន ៦៣ នាក់ហើយដែលឆ្លង Omicron ដោយមានទាំងករណីឆ្លងក្នុងសហគមន៍ និងករណីនាំចូល ។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោករដ្ឋមន្ត្រីធ្វើឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីថៃបើកប្រទេសឡើងវិញសម្រាប់ភ្ញៀវបរទេសក្នុងខែវិច្ឆិកា ដោយបញ្ចប់នូវគោលនយោបាយចូលប្រទេសដ៏តឹងរ៉ឹងជិត ១៨ ខែ ដែលបានរួមចំណែកដល់ការដួលរលំនៃវិស័យទេសចរណ៍ ដែលជាកត្តាជំរុញសេដ្ឋកិច្ច និងឧស្សាហកម្មដ៏សំខាន់ដែលបានទាក់ទាញភ្ញៀវទេសចរចំនួន ៤០ លាននាក់ក្នុងឆ្នាំ ២០១៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ទីបំផុត ថៃ មានអ្នកឆ្លង អូមីក្រុង ក្នុងសហគមន៍ហើយ! (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

Sokha Hotels

ព័ត៌មានពេញនិយម