ព័ត៍មានទាន់​ហេតុការណ៏
Search
4

ការ​ផ្សព្វផ្សាយ​យុទ្ធនាការ​ ដើម្បី​បោះឆ្នោត​ជ្រើស​រើស​អគ្គលេខាធិការ ​អ.ស.ប.​ ជាស្ដ្រីជាលើក​ទី១

 

ចាប់តាំង​ពី​អង្គការសហប្រជា​ជាតិ​ ត្រូវ​បាន​បង្កើត​ឡើង​អស់​រយៈពេល​៧០​ឆ្នាំ​កន្លង​មក​ហើយ អង្គការ​អន្ដរ​ជាតិ​កំពូល​នេះ ជានិច្ចកាល​ដឹកនាំ​ដោយ​អគ្គលេខាធិការ​ ដែល​ជាបុរស នោះ​គឺជា​ប្រពៃណី​ដែល​នាំឲ្យ​ស្ដ្រី​មួយចំនួន​នៅពុំ​ទាន់​ទទួល​បានសិទ្ធិ​ជាការកំណត់​ដើម្បីដឹកនាំ​អង្គ​ការ​អន្ដរ​ជាតិពិភពលោក​កំពូលនេះ ប៉ុន្ដែ​សម្រាប់​​បច្ចុប្បន្ន​ គេកំពុង​តែផ្ដោត​ទៅលើ​អគ្គលេខាធិ​ការ​នៃ​ អ... នេះ​នៅពេលអនាគត​ខាងមុខ​គឺ​ជា​ស្ដ្រី​វិញម្ដង។

អង្គការ​អន្ដរ​ជាតិ​មួយ​ហៅថា Equality Now បាន​លើក​ឡើង​អំពី​យុទ្ធនាកា​រសម្រាប់សិទ្ធិ​របស់​ស្ដ្រី​ ព្រមទាំងនារី​ភេទ ដើម្បីក្លាយ​ទៅជា​បេក្ខ​ភាព​សម្រាប់​ការ​បោះ​ឆ្នោត​តាម​យុទ្ធនាការ​អនឡាញ​មួយ​តាមបណ្ដាញផ្សព្វផ្សាយ​កាលពីថ្ងៃពុធ​ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ដឹងពីករណីដែលបេក្ខភាព​ជាស្ដ្រី​សម្រាប់​ការ​ដឹកនាំ​ស្ថាប័ន​កំពូល​ បន្ទាប់ពី​អគ្គ​លេខាធិការបច្ចុប្បន្ន​ លោក​បាន គីមូន នឹង​ត្រូវ​បញ្ចប់​អាណត្ដិ​ទៅ​នៅឆ្នាំ​២០១៦​ខាងមុខ​នេះ។

ធម្មនុញ្ញ​របស់​សហប្រជា​ជាតិ មិន​បាន​លើក​យក​មក​និយាយ​នោះឡើយ អំពី​ការ​ណែនាំ​ថា​ តើអគ្គលេខាធិការ​រូបណាមួយនោះ​គួរ​តែ​ត្រូវ​បាន​បោះឆ្នោត​ដោយ​វិធីណា ដោយក្នុង​នោះ​មាន​ទាំង​ការ​លើក​យក​មក​អធិប្បាយ​អំពី​ទិដ្ឋភាព​មុខ​របរ​បច្ចុប្បន្ន​ ឬក៏លើកយក​មកនិយាយ​អំពី​បញ្ជី​ដែល​រៀបរាប់អំពីគុណសម្បត្ដិ​របស់​បេក្ខ​ជន​ដែលត្រូវ​ឈរ​ឈ្មោះ​ជាអគ្គលេខាធិការ​នោះ។ បណ្ដា​ប្រទេស​ទាំងឡាយ​ ប្រហែល​ជា​នឹង​ចាត់តាំង​ឲ្យ​មានបេក្ខជន​ដើម្បី​ឈរ​ឈ្មោះ​ជា​អគ្គលេខាធិការ​ ប៉ុន្ដែ​ក្រុមប្រឹក្សាសន្ដិសុខ​របស់​សហប្រជាជាតិ​វិញ ជាអ្នក​សម្រេច​ចុង​ក្រោយ​បង្អស់​ដោយសម្ងាត់ ដោយមិនធ្វើ​ការ​ផ្សព្វ​ផ្សាយ​នូវបញ្ជី​ណាមួយ​របស់​អ្នកដែលចូល​រួម​ផ្ដល់​បេក្ខ​ភាព​ ឬនៅក្នុ​ងដំណើរការ​សម្រាប់​ការ​ជជែក​ពិភាក្សា​​ជាមួយ​នឹង​បណ្ដា​ប្រទេស​ ឬ​រដ្ឋ​ដែលជាសមាជិក​នោះឡើយ។

យោងតាម​អ្នកការទូត​របស់​​ អ... វិញ​បាន​ឲ្យដឹងថា ស្ដ្រី​ដែលជា​បេក្ខជនដែល​អាច​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើស​រើសអគ្គលេខាធិការ​នៃអង្គការសហប្រជាជាតិ​នាពេលអនាគត​នោះ​អាច​ជា​លោកស្រីហេឡែន ក្លាក ជនជាតិ​នូវែល​ហ្សឺឡង់ ដែលជាប្រមុខនៃកម្មវិធី​អភិវឌ្ឍ​នៃ​អង្គ​ការ​សហប្រជា​ជាតិ លោកស្រីប្រធានា​ធិបតី​ដាលីយ៉ា គ្រីបោវស្កេត នៃ​ប្រទេស​លីធូអានី លោក​ស្រីគ្រីស្ដាលីណា ចចជីអេវ៉ា ជនជាតិ​ប៊ុល​ហ្គារី ស្នងការ​អឺរ៉ុបទទួលបន្ទុក​ផ្នែកថវិកា​ និង​ធនធាន​មនុស្ស​ និង​ចុង​ក្រោយ​បង្អស់​គឺ​លោកស្រី​អ៊ីរីណា បូកូវ៉ា ប្រមុខនៃ​អង្គការ​យូណេ​ស្កូ របស់​សហប្រជា​ជាតិ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684