ព័ត៍មានទាន់​ហេតុការណ៏
Search
16

លោក​ម៉េដវីដេវ ​៖​ រុស្ស៊ី ​សម្របសម្រួល​ជាមួយ​សេដ្ឋកិច្ច​ពិត​ថ្មី​មួយ

នាយក​រដ្ឋមន្ដ្រី​ប្រទេស​រុស្ស៊ី លោក​ឌីមីទ្រី​ ម៉េដវីដេវ បាន​និយាយថា រុស្ស៊ី បាននិងកំពុង​​តែ​ឈឺចាប់​អំពីបញ្ហា​សេដ្ឋកិច្ច​ដ៏សំខាន់​ ដោយ​សារ​តែកា​រដាក់ទណ្ឌកម្ម​អន្ដរ​ជាតិ ប៉ុន្ដែ​សភាព​ការណ៍​អាច​កាន់តែ​អាក្រក់​ថែមទៀត​ ហើយ រុស្ស៊ី ​បាន​និង​កំពុង​តែ​សម្របសម្រួល។

យោង​ទៅ​តាមការ​ដាក់ទណ្ឌកម្ម​របស់​លោក​ខាងលិច ដែល​បានដាក់​កាលពីឆ្នាំ​ទៅដោយ​សារ​សកម្មភាព​របស់​រុស្ស៊ី នៅប្រទេស​អ៊ុយ​ក្រែន នោះ លោក​ម៉េដវីដេវ បាននិយាយ​ប្រាប់​សភា​ថា ការ​ខាតបង់​ដោយសារ​ការរឹតបន្ដឹង​ ដែល​ត្រូវ​បានដាក់បញ្ចូល​ គឺ​វា​សំខាន់

យោង​ទៅ​តាមការ​ប៉ាន់ស្មាន​របស់អ្នក​ជំនាញ​ការ​មួយចំនួន​បាន​ឲ្យ​ដឹង​ថា រុស្ស៊ី បាន​រងឈឺ​ចាប់​ក្នុងការ​ខាតបង់​ចំនួន​២៥​ពាន់លាន​អឺរ៉ូ (២៦.៧ពាន់​លាន​ដុល្លារ) ជាសរុប គឺ​១.៥ភាគ​រយ​នៃ​ផលិត​ផល​ក្នុងស្រុក​សរុប ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៥ វា​អាចកើន​ឡើង​ជាច្រើន​ដង​ថែម​ទៀត។ លោកម៉េដវីដេវ បាននិយាយដូច្នេះ​នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ទៅកាន់​សភា ស្ដីអំពី​ការ​កត់ត្រា​របស់រដ្ឋាភិបាល។

លោក​ម៉េដវីដេវ បានបន្ដថា សេដ្ឋកិច្ច​របស់​ប្រទេស​រុស្ស៊ី បានរួញចុះ​ប្រហែល​២​ភាគរយ​នៅក្នុង​ត្រីមាស​ទី១ ប៉ុន្ដែ​ថា សភាព​ការណ៍​សេដ្ឋ​កិច្ច​អាច​កាន់តែ​អាក្រក់​ជាងនេះ​ទៀត​ និង​បាន​និងកំពុង​ធ្វើ​ឲ្យ​មានលំនឹង។ លោក​បាន​ភ្ជាប់​ការ​ដាក់​ទណ្ឌ​កម្ម​ចំពោះ​ការ​ដណ្ដើម​យក​ប្រទេស​រុស្ស៊ី នូវខេត្ដ​គ្រីមៀ របស់​អ៊ុយក្រែន​កាលពី​មួយឆ្នាំ​មុននេះ។ ប៉ុន្ដែ​លោក​បាននិយាយ​ថា​ ជំហាន​ជាប្រវត្ដិ​សាស្ដ្រ​ត្រូវបាន​បង្ហាញ​យុត្ដិ​ធម៌​។ សម្រាប់​មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា ការ​ប្រគល់​គ្រីមៀ គឺជា​ការ​ធ្វើ​ឲ្យដូចដើម​ឡើង​វិញ​នូវ​យុត្ដិធម៌​ជាប្រវត្ដិសាស្ដ្រ​ ដែល​នៅក្នុង​សារៈ​សំខាន់​របស់វា​ គឺ​ស្មើនឹង​ការ​ដួលរលំ​ជញ្ជាំង​ក្រុង​ប៊ែរ​ឡាំងដូច្នេះដែរ ការ​រួបរួម​ឡើង​វិញ​របស់​ប្រទេស​អាល្លឺម៉ង់ ឬក៏​ការ​ប្រគល់​ក្រុង​ហុងកុង​ និង​ក្រុង​​ម៉ាកាវ​ ទៅ​ឲ្យ​ចិន​វិញ​នោះ។

លោកម៉េដវីដេវ បានបន្ថែម​ទៀតថា ទោះបី​ជា​សភាព​ការណ៍​សេដ្ឋកិច្ច​បាននិងកំពុងតែ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ក៏​ដោយ ក៏​មិនត្រូវ​មានគំនិត​យល់ខុស​ណាមួយ​អំពីការ​លំបាក​នានា​នោះ​ដែរ ដែលត្រូវ​បាន​ធ្វើ​ឲ្យ​កាន់តែ​អាក្រក់​ទៅ​ដោយ​ការ​ដួលរលំ​នៃ​តម្លៃ​ប្រេង​អន្ដរ​ជាតិ​ និង​ដោយ​បញ្ហា​ក្នុង​ស្រុកជាច្រើន ដែលយើង​មិន​មាន​លទ្ធភាព​ដើម្បី​ដោះស្រាយ​បាន។ លោក​បាន​បន្ដទៀតថា យ៉ាង​ណាក៏ដោយ ក៏​រុស្ស៊ី បានឃើញ​សភាព​ការណ៍​ដ៏អាក្រក់​ខ្លាំងនេះ​នៅក្នុង​ពេល​កន្លង​មកដែរ និង​អាចដោះស្រាយ​បាន

លោកម៉េដវីដេវ បានបន្ថែម​ដូច្នេះថា ប្រសិន​បើ​សម្ពាធ​ខាង​ក្រៅ​កាន់តែខ្លាំង​នោះ និង​តម្លៃ​ប្រេង​ឆៅ​នៅតែ​ស្ថិត​នៅក្នុង​កម្រិត​ទាប​បំផុត​សម្រាប់​រយៈ​ពេល​យូរ​នោះ​ យើង​នឹង​ត្រូវ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពិតថ្មី​មួយ

Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684