ព័ត៍មានទាន់​ហេតុការណ៏
Search
2

ការ​ប្រយុទ្ធ​បញ្ហា​តម្លៃ​របស់​Galaxy​ទល់​ iPhone​កើន​ឡើង

 

ក្រុមហ៊ុន Samsung Electronics បាន​ដក​ចេញ​នូវ​ការ​បញ្ឈប់​ទាំង​អស់ទៅ​លើ​ស្មាត​ហ្វូន Galaxy ថ្មី​របស់ខ្លួន ប៉ុន្ដែ​តម្លៃ​មធ្យម​​របស់​ពួក​វា​ប្រៀប​ធៀប​ជាមួយ​ iPhone ចុង​ក្រោយ​បំផុត​ គឺ​មិន​ងាយ​ស្រួល​ទេចំពោះតម្លៃរយៈ​ពេល​យូរ​ក្នុង​ការ​ប្រយុទ្ធ​នឹង​តម្លៃ​ដ៏ខ្ពស់​របស់​ក្រុមហ៊ុន​ Apple នោះ។

គំរូ​ 64-gigabyte របស់ Galaxy S6 លក់ក្នុង​តម្លៃ​២៩០.៤៥​ដុល្លារ នេះ​បើ​យោង​ទៅតាម​បច្ចេក​វិទ្យា IHS បាន​ឲ្យដឹង។ គឺ​វាថ្លៃ​ខ្លាំង​ណាស់​ជាង​គំរូ​ Galaxy S model ណាមួយ​ទៅទៀត​ និង​ iPhone ដែល​វិភាគដោយ​ក្រុមហ៊ុន​ស្រាវ​ជ្រាវ​អាមេរិក។

ចំពោះ​ការ​ផលិត​របស់ Samsung គំរូ​ស្មាត​ហ្វូន​ S6 ចំនួន១០០​គ្រឿង​ Apple អាច​ធ្វើ​ iPhone 6plus 64 GB បាន​១២១​គ្រឿង​ នេះ​បើ​តាម​ការ​គណនា​របស់ Reuters។ នៅក្នុង​ឆ្នាំ​២០១០ នៅពេល Samsung ចាប់​ផ្ដើម​ Galaxy ជា​បន្ដ​បន្ទាប់​ ហើយ Apple បាន​បញ្ចេញ​ឲ្យ​ដឹង​ iPhone 4 នោះ ​តម្លៃ​ផលិត​កម្ម​របស់​ពួកគេ​គឺ​ស្ទើរ​តែ​មិន​ល្អ​ទេ។

ឧបករណ៍​របស់ Samsung ចាប់​តាំង​ពី Galaxy S II នៅ​ក្នុងឆ្នាំ​២០១១ មានតម្លៃ​ខ្លាំង​មិន​ផ្លាស់​ប្ដូរ​នៅ​ក្នុងការ​ផលិត​ ប៉ុន្ដែ​លក់​ក្នុង​តម្លៃ​ដូចគ្នា ដែល​អាច​ប្រៀបធៀប​បាន​ជា​មួយ iPhone។ យោង​ទៅតាម​ IHS អ្នក​ប្រើប្រាស់​បាន​​ចំណាយ​ប្រាក់​ប្រហែល​គ្នាសម្រាប់​គំរូ​កែ​ប្រែ​ 32 GB របស់ Galaxy S4 និង S5 ដូច​គំរូ 16 GB របស់ Apple ដែរ សម្រាប់ iPhone 5 និង 5S។ នៅក្នុង​ករណី​នៃ​ S6 ថ្មី​ គំរូ​កែប្រែ​ 64 GB លក់ក្នុង​តម្លៃ​៧៩៩.៩៩​ដុល្លារនៅអាមេរិក ថោក​ជាង​តម្លៃ​លក់រាយ៨៤៩.៩៩​ដុល្លារ​ សម្រាប់​ iPhone 6plus ជាមួយ​នឹង​សមត្ថភាព​ Storage ដូចគ្នា។

មូលហេតុ​ដ៏សំខាន់​នៅពីក្រោយ​គម្លាត​នេះ​ គឺថា ប្រព័ន្ធ​ប្រតិបត្ដិ​ការ iOS របស់ Apple និង Software រឹងមាំ​ និងសេវា​បញ្ជា ecosystem មាន​លក្ខណៈ​ល្អ​ជាង​យ៉ាង​ខ្លាំង​នៅក្នុង​ចំណោម​អ្នក​ប្រើប្រាស់។ ដោយខ្វះ​ខាត​នូវ​ភាពខុស​គ្នា​ទាំង​នេះ Samsung ត្រូវ​​ផ្ដល់​គុណភាព​ hardware កាន់តែខ្ពស់​ថែមទៀត ​ធ្វើ​ឲ្យ​លេច​ធ្លោ​នៅ​ក្នុង​ទីផ្សារ​ដែល​កាន់​តែ​មាន​មនុស្ស​ច្រើន ប៉ុន្ដែ​មិន​អាចឆ្លុះ​បញ្ចាំង​បាន​ពេញ​លេញ​នូវតម្លៃ​ទាំង​នោះ​ជាមួយ​នឹង​តម្លៃ​លក់​រាយ​កាន់តែ​ខ្ពស់​នោះ​បានទេ៕

Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684