Connect with us

ព័ត៌មានជាតិ

សាលាបាល់ទាត់ថៃ នឹងផ្តល់អាហារូបករណ៍ជំនាញបាល់ទាត់ដល់កុមារកម្ពុជា ចំនួន ៣០ នាក់

បានផុស

នៅ

សាលាបាល់ទាត់របស់ថៃ Sport Thai Bavaria Academy នឹងផ្តល់អាហារូបករណ៍ដល់កុមារកម្ពុជាចាប់ពីអាយុ៨ ដល់១៦ឆ្នាំ ចំនួនពីរក្រុម ស្មើនឹង៣០នាក់ លើជំនាញបាល់ទាត់ និងចំណេះដឹងទូទៅ។ នេះបើយោងតាមលទ្ធផលនៃជំនួបពិភាក្សាការងារជាមួយលោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ជាមួយលោក Vinij Lertratanachai នាយកសាលាបាល់ទាត់ Sport Thai Bavaria Academy កាលពីសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Vinij Lertratanachai នាយកសាលាបាល់ទាត់ Sport Thai Bavaria Academy បានអះអាងថា ការសម្រេចផ្តល់អាហារូបករណ៍នេះ គឺដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ពង្រឹង​ និងអភិវឌ្ឍន៍វិស័យកីឡាជាតិ​ ហើយថ្មីៗនេះ កម្ពុជាទើបទទួលបានមេដៃមាសប៉េតង់ផងដែរ​។   ហេតុនេះហើយនេះ ទើប​សាលាបាល់ទាត់​ Sport Thai Bavaria Academy មានបំណងក្នុងការលើកកម្ពស់វិស័យកីឡាបាល់ទាត់ដល់កុមារកម្ពុជា។

ចំណែក  លោក សុខ សុក្រឹត្យា វិញ បានលើកឡើងថា លោកធ្វើដំណើរទស្សនកិច្ចនៅសាលាបាល់ទាត់ Sport Thai Bavaria Academyនេះ គឺដើម្បីស្វែងយល់បទពិសោធន៍នៃការបណ្តុះបណ្តាលក្មេងៗលើវិស័យបាលទាត់។ នៅទីនោះ លោក បានជួបពិភាក្សាគ្នាជាមួយប្រធានសាលាបណ្តុះបណ្តាលជំនាញបាលទាត់ខាងលើនេះ ខណៈសាលាបណ្តុះបណ្តាលដ៏ធំរបស់ថៃនេះមានដៃគូជាមួយក្លិប Bayern Munich របស់អាល្លឺម៉ង់។

លោក សុខ សុក្រឹត្យា ក៏បានស្នើសុំក្រុមហ៊ុន Freshair Festival Co.LTD រៀបចំព្រឹត្តិការណ៍បាល់ទាត់ជាលក្ខណៈមិត្តភាពរវាងក្រុមកីឡា All Star កម្ពុជាជាមួយនឹងក្រុមកីឡាបាល់ទាត់ក្លិបអន្តរជាតិនាពេលខាងមុខនេះផងដែរ​។ ក្លិបកីឡាបាល់ទាត់អន្តរជាតិនេះ នឹងមកប្រកួតនៅប្រទេសថៃ ដោយយកទីលានបាល់ទាត់​ Sport Thai Bavaria Academy ជាទីតាំងហាត់មុនការប្រកួត។​ ទន្ទឹមនឹងនេះ លោកបណ្ឌិតសុខ សុក្រឹត្យាថា នឹងនាំយកក្រុមកីឡាករអន្តរជាតិមកទាត់កម្តៅម៉ាស៊ីននៅកម្ពុជា​ ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៌នៅកម្ពុជា។

សូមបញ្ជាក់ថា គ្រូបង្វឹកនៅក្នុងសាលាបណ្តុះបណ្តាលបាលទាត់ខាងលើនេះ គឺភាគច្រើនមកពីប្រទេសអាល្លឺម៉ង់ ហើយសាលានេះ បានបើកការបណ្តុះបណ្តាលដល់កុមារថៃជាច្រើននាក់អស់រយៈពេល ជាង១០ឆ្នាំមកហើយ៕

អត្ថបទ ៖ វណ្ណ​ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទី មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៥៧ នាទី មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៤ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម