Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោះថ្នាក់ចរាចរណ៍ រថភ្លើង បុកយន្តហោះ នៅអាមេរិក

បានផុស

នៅ

ប៉ូលិសនៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា បានទាញភីឡុតចេញពីយន្តហោះ Cessna ប៉ុន្មានវិនាទី មុនពេលដែលយន្តហោះត្រូវរថភ្លើងបុកកាលពីថ្ងៃអាទិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូដ៏គួរឲ្យរន្ធត់ដែលទទួលបានដោយ Reuters បានបង្ហាញពីមន្រ្តីជាច្រើននាក់ រំដោះបុរសម្នាក់ចេញពីយន្តហោះនៅក្នុងសង្កាត់ Pacoima។ មន្ត្រីនិងអ្នកបើកយន្តហោះ ស្ថិតនៅប៉ុន្មានម៉ែត្រប៉ុណ្ណោះពីផ្លូវដែក នៅពេលរថភ្លើងឆ្លងកាត់ បុកកម្ទេចយន្តហោះ។

លោក Luis Jimenez អ្នកនិពន្ធបទភ្លេងអាយុ២១ឆ្នាំដែលថតជាប់វីដេអូនេះ បាននិយាយថា “យន្តហោះ ហោះឡើងមិនរួច ហើយបានចុះចតលើផ្លូវរថភ្លើងនៅចំណុចប្រសព្វមួយ។ ប៉ុន្មានវិនាទីប៉ុណ្ណោះ មុនពេលគ្រោះថ្នាក់កើតឡើង ប៉ូលិសបានជួយសង្គ្រោះអ្នកបើកយន្តហោះ ហើយបំណែកនៃកម្ទេចកម្ទីស្ទើរតែហោះមកចំខ្ញុំ”។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា អ្នកបើកយន្តហោះបានទទួលការព្យាបាលរបួសដាច់សាច់ និងស្នាមជាំ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​ថា គ្មាន​នរណា​ម្នាក់​នៅ​លើ​រថភ្លើង​នោះ​រង​របួស​ទេ។

នាយកដ្ឋានប៉ូលិសបានសាទរដល់មន្ត្រីរបស់ខ្លួន ដោយនិយាយនៅក្នុង Twitter ថា ពួកគេបានបង្ហាញពីវីរភាព និងសកម្មភាពយ៉ាងរហ័ស ក្នុងការជួយសង្គ្រោះជីវិតអ្នកបើកយន្តហោះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ USA Today

ចុចអាន៖ រន្ធត់! រថភ្លើង ២ គ្រឿងបុកគ្នានៅ ប៉ាគីស្ថាន ស្លាប់ និងរបួសមនុស្សជាង ១០០ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម