ព័ត៌មានអន្ដរជាតិ
ចាំទេ! ថ្ងៃនេះ ២ ឆ្នាំមុន កូវីដ ចាប់ផ្ដើមសម្លាប់មនុស្សនៅ ចិន
កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ ប្រទេសចិនបានរាយការណ៍អំពីករណីស្លាប់ ដោយសារកូវីដ ១៩ របស់ខ្លួនជាលើកដំបូង បន្ទាប់ពីផ្ទុះវីរុសមួយនេះនៅក្នុងទីផ្សារទីក្រុងអ៊ូហានកាលពីចុងឆ្នាំ ២០១៩ ។
អាជ្ញាធរសុខាភិបាលក្រុងអ៊ូហានបាននិយាយថា បុរសអាយុ ៦១ ឆ្នាំម្នាក់បានស្លាប់ ដោយសារជំងឺរលាកសួតដែលត្រូវបានគេជឿថាបណ្តាលមកពីវីរុសថ្មីពីក្រុមតែមួយជាមួយជំងឺសា (SARS) ។
ការព្យាបាលអ្នកជំងឺមិនបានធូរស្រាលទេ បន្ទាប់ពីគាត់បានចូលមន្ទីរពេទ្យ ហើយគាត់បានស្លាប់នៅល្ងាចថ្ងៃទី ៩ ខែមករា ដោយសារបេះដូងគាត់ខ្សោយ ហើយរហូតដល់ថ្ងៃទី ១១ ខែមករា ទើបអាជ្ញាធរកំណត់ការស្លាប់នោះបណ្ដាលមកពីវីរុសកូវីដ ១៩ ។
អាជ្ញាធរសុខាភិបាលក្រុងអ៊ូហានក៏បាននិយាយនៅពេលនោះផងដែរថា អ្នកជំងឺភាគច្រើនជាអ្នកលក់ និងអ្នកទិញនៅផ្សារអាហារសមុទ្រក្នុងទីក្រុង ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសចិនបានកត់ត្រាការស្លាប់ ដោយសារវីរុសកូវីដ ១៩ ចំនួន ៤,៦៣៦ នាក់ និងមានករណីឆ្លងជាង ១០ ម៉ឺនករណី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ចិន បើកព្រំដែនខ្លះវិញជាមួយ វៀតណាម ដើម្បីសម្រួលការកកស្ទះទំនិញ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង