ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-02-15-n-full

ជំពាក់​បំណុល​គេវ័ណ្ឌ​.ក​​ សម្រេចចិត្ត​បញ្ចប់​ជីវិត​ដោយ​ចង.ក​សម្លាប់​ខ្លួន

ពោធិ៍សាត់ ៖ បុរស​​ម្នាក់​ បាន​បញ្ចប់ជីវិត​ធ្វើ​អត្តឃាត​ដោយ​ចង.ក​​ នៅ​ខាងក្រោយ​ផ្ទះ​និង​ដើម​ក្រសាំង​ស្លាប់​ចោល​ប្រពន្ធ​ ​កូនតូច​បី​នាក់ ដោយ​សារតែ​ជំពាក់បំណុល​អ្នកស្រុក​ច្រើន​ពេក។ តែ​ប្រពន្ធ​បុរស​នេះ​អះអាង​ថា​ប្ដី​គាត់​មាន​​ជំងឺ​ប្រចាំ​កាយ​សតិ​មិន​ប្រក្រតី​ដោយសារ​តែ​៣​ឆ្នាំមុន​ត្រូវ​គូទំនាស់​វាយ​ត្រូវ​ក្បាល​របួស​ធ្ងន់ធ្ងរ។

ហេតុការណ៍​នេះ​បាន​កើតឡើង​បន្ទាប់ពី​ប្រពន្ធ​ក្រោកពី​ដំណេក​ ក៏​ប្រទះឃើញ​សព​ប្ដី​របស់​ខ្លួន​​​នៅ​លើ​ដើម​ក្រសាំង​កាលពី​ម៉ោង​ប្រមាណ​​៤​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​១ ខែមេសា ឆ្នាំ២០១៥ ខាង​ក្រោយ​ផ្ទះ​ជនរងគ្រោះ​ជាង​១០​ម៉ែត្រ​ក្នុង​ភូមិ​ស្ដុក​ក្ទុ​ម ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។

លោក វង សា​វ៉េត អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ យិន ហ៊ុយ អាយុ​៣១​ឆ្នាំ​នៅ​ភូមិ​កើត​ហេតុ​ខាងលើ។ លោក​អធិការ​បន្ត​ថា ដោយ​​ទទួល​បាន​​ព័ត៌មាន​ពី​គ្រួសារ​ដែល​ជា​ប្រពន្ធ​និយាយ​ថា ប្ដី​នាង​​ត្រូវ​គេ​វាយចំ​​ក្បាល​របួស​ធ្ងន់ធ្ងរ​បី​ឆ្នាំមក​​ហើយៗ​ជួន​កាល​ឡប់សតិ​ម្ដងៗ។ ប្រភព​បន្ត​ថា នៅ​​មុន​ពេល​កើត​ហេតុពេល​​យប់​នោះ​ប្ដី​គាត់​មិន​ដេក​សោះ​ដោយ​គិតតែ​បបួល​នាង​និយាយ​​ពី​នេះ​ពី​នោះ ​អង្គុយ​ក្រោមផ្ទះ​រហូតដល់​ពាក់កណ្ដាល​អធ្រាត្រ​ម៉ោង​ជាង​១២​យប់​ទើប​គាត់​សុំ​ទៅ​ដេក ​ព្រោះ​កូនតូច​ៗ​ដេក​លើ​ផ្ទះ​អស់ហើយ ដោយ​ទុក​ប្តី​ឲ្យ​ដេក​ក្រោមផ្ទះ ស្រាប់តែ​ម៉ោង​ជាង​៤​ទៀប​ភ្លឺ គាត់​ក្រោកពីដំណេក ដើរទៅ​បត់ជើង​ក្រោយ​ផ្ទះ​ជា​១០​ម៉ែត្រ ឃើញ​ប្ដី​របស់​ខ្លួន​ចង.ក​នឹង​ខ្សែ​អង្រឹង​រឹត​ជា​មួយ​​មែក​ក្រសាំង​កម្ពស់​១០​ម៉ែត្រ​ស្លាប់​ទើប​ភ្ញាក់ផ្អើល​តែម្ដង។

លោក វង សា​វ៉េត​បាន​បន្ត​ថា បើ​តាម​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា បុរស​នេះ​អាច​មកពី​ជំពាក់​បំណុល​អ្នក​ភូមិ​ច្រើន​ពេក​ មិន​ទទួលខុសត្រូវ​ក្នុង​ការ​សង​បំណុល​ ក៏​ប៉ះ​ពាល់​ដល់​ជំងឺ​សតិ​នេះ​ទៀតទើប​​សម្រេចចិត្ត​ធ្វើ​អត្តឃាត​តែម្ដង៕

លានគ្រន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684