ព័ត៍មានទាន់​ហេតុការណ៏
Search
15

លោក​ពូទីន ថ្លែង​ថា រុស្ស៊ី-បារាំង គួរ​តែ​ស្វែង​រក​មធ្យោបាយ​ ដើម្បី​ភ្ជាប់​ចំណង​ទាក់ទង​ឲ្យ​ដូចដើម​ឡើង​វិញ

 

ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ាឌីមៀរ​ ពូទីន បាន​អំពាវនាវ​ចំពោះ​សមភាគី​បារាំង​របស់​លោក គឺ​លោក​ប្រធានាធិបតី ហ្វ្រង់ស្វ័រ ហូឡង់ ឲ្យ​ឈាន​ជាជំហាន​ដើម្បីឆ្ពោះទៅរក​ការ​ផ្សាភ្ជាប់ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ឡើង​វិញ។

ថ្នាក់ដឹកនាំ​រុស្ស៊ី រូបនេះ​ បាននិយាយ​កាល​ពីថ្ងៃសុក្រថា ទំនាក់ទំនង​រវាងរុស្ស៊ី នឹង​បារាំង​ វា​មិនទាន់​ល្អ​ប្រសើរឡើងវិញ​នៅឡើយទេ បើ​ទោះ​ជាមានការផ្សាភ្ជាប់​ផ្នែកពាណិជ្ជកម្ម​ ជាមួយ​គ្នាយ៉ា​ងណាក៏ដោយ ប៉ុន្ដែ​វានៅ​តែ​ជាការ​សោក​ស្ដាយ​ ដូច្នេះ​យើង​ត្រូវ​តែបោះជំហាន​ទៅមុខ​ដើម្បី​បង្ហាញ​ឲ្យឃើញថា ទំនាក់ទំនង​របស់​យើង​ត្រូវ​បាន​ផ្សា​ភ្ជាប់ដូច​ដើម​ឡើង​វិញ។

លោក​ពូទីន បាន​អញ្ជើញលោកហូឡង់ ដើម្បី​ពិភាក្សាគ្នា​ទៅលើ​កិច្ចព្រម​ព្រៀង​ទីក្រុង​មី​នស្កើស ស្ដីអំពី​ការ​រៀបចំ​ប្រទេស​អ៊ុយ​ក្រែន​ឡើង​វិញ។ លោក​ពូទីន​ បានកត់សម្គាល់​ថា ខ្ញុំ​បាន​ដឹង​ច្បាស់​ថា លោក​បានធ្វើ​កិច្ច​ការ​យ៉ាង​ច្រើន​ដើម្បី​ឲ្យមានកិច្ច​ព្រមព្រៀង​ទាំងនេះ​កើត​ឡើង ហើយលោក​ក៏​យកចិត្ដ​ទុកដាក់​យ៉ាង​ពិសេស​ចំពោះបុព្វហេតុ​នេះ​ផងដែរ។ ចំណែក​ឯ​ថ្នាក់ដឹកនាំ​ប្រទេសបារាំង​វិញ ក៏បាន​និយាយ​ថា ក្រុង​ប៉ារីស ក៏នឹង​ព្រមទាំង​ត្រូវតែ​ខិតខំ​ប្រឹង​ប្រែង​រួមគ្នា​ជាមួយ​ក្រុងមូស្គូ ដើម្បីដោះស្រាយ​បញ្ហា​នៃ​ប្រទេស​ស៊ីរី​ អ៊ីរ៉ង់​ និង​លីប៊ី​ផងដែរ។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា យើង​នៅមាន​តំបន់​ផ្សេង​ទៀត​ដែល​ចាំបាច់​យើងត្រូវការ​ប្រទេស​រុស្ស៊ី ដើម្បីខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពីលទ្ធភាព។ លោក​ហូឡង់​ បាន​និយាយ​ដូច្នេះ​នៅក្នុង​ជំនួប​សវនាការ​មួយ​ជាមួយ​នឹងប្រធានា​ធិបតី​នៃ​ប្រទេស​រុស្ស៊ី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684