ព័ត៌មានជាតិ
សម្តេចតេជោ សែន៖ កិច្ចការអាស៊ានឆ្នាំ ២០២២ មិនមែនមានតែបញ្ហាមីយ៉ាន់ម៉ាមួយទេ
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កិច្ចការរបស់អាស៊ានឆ្នាំ ២០២២ មិនមែនមានតែបញ្ហាមីយ៉ាន់ម៉ាមួយនោះទេ គឺមានកិច្ចការជាច្រើន ក្រៅពីរឿងមីយ៉ាន់ម៉ា។
សម្ដេចតេជោមានប្រសាសន៍បែបនេះ នៅវេទិកាទេសចរណ៍អាស៊ានលើកទី ៤០ (ATF 2022) ឆ្នាំ ២០២២ ដែលរៀបចំឡើងនៅខេត្តព្រះសីហនុ នាព្រលប់ថ្ងៃទី ១៨ ខែមករា នេះ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា៖ ”ខ្ញុំសូមបញ្ជាក់ថា កិច្ចការរបស់អាស៊ានឆ្នាំ ២០២២ មិនមែនមានតែបញ្ហាមីយ៉ាន់ម៉ា ដូចដែលអ្នកទាំងឡាយបានលើកឡើងយ៉ាងច្រើន ក្នុងរយៈពេលប្រមាណ ៣ អាទិត្យនេះ។ ខ្ញុំសូមនិយាយថា វាមានកិច្ចការជាច្រើនក្រៅពីរឿងមីយ៉ាន់ម៉ា។ អាស៊ានមិនមែនជាចំណាប់ខ្មាំង នៃបញ្ហារបស់មីយ៉ាន់ម៉ានោះទេ។ នេះជាការបញ្ជាក់ដ៏ខ្លី យ៉ាងសង្ខេប ដើម្បីចង្អុលបង្ហាញទិសទៅ លើអ្នកតាមដានសភាពការណ៍ទាំងឡាយ”។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន សម្តែងក្តីសប្បាយរីករាយ ដែលអគ្គលេខាធិការអាស៊ាន បានជួបជាមួយដៃគូនានា នៅក្នុងប្រទេសកម្ពុជា ដែលបានធ្វើកិច្ចការជាមួយគ្នា ដើម្បីត្រៀមរៀបចំដំណើរការ ដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ ប្រព្រឹត្តទៅដោយជោគជ័យ។
សម្តេចតេជោ សែន បញ្ជាក់ទៀតថា “ខ្ញុំសូមបញ្ជាក់ថា របៀបវារៈរបស់អាស៊ាន មិនមែនមានតែបញ្ហាតែមួយនោះទេ គឺមានបញ្ហាជាច្រើន ដែលត្រូវធ្វើ រាប់ទាំងធ្វើយ៉ាងម៉េច ដើម្បីឱ្យទេសចរណ៍រស់ឡើងវិញ នៅក្នុងបរិបទនៃកូវីដ១៩”។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា មានប្រសាសន៍ថា រយៈពេល២ឆ្នាំកន្លងទៅនេះ ប្រទេសនីមួយៗបានប្រកាន់យកនូវវិធានការដោយឡែកៗពីគ្នា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងប្រទេសរបស់ខ្លួន រាប់ទាំងការបិទព្រំដែន ទាំងព្រំដែនគោក ព្រំដែនទឹក និងអាកាស។
សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា ករណីបែបនេះបានកើតឡើងនៅក្នុងក្របខណ្ឌប្រទេសជាច្រើននៅលើពិភពលោក រាប់ទាំងប្រទេសនៅក្នុងអាស៊ាន។ ស្ថានភាពបែបនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅលើការសម្រួលពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍សេដ្ឋកិច្ច របៀបការធ្វើដំណើរ នៅក្នុងក្របខ័ណ្ឌអាស៊ាន។ ទាក់ទបញ្ហានេះ សម្ដេចតេជោ បានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី និងអគ្គលេខាធិការអាស៊ានផងដែរ អំពីការបន្តខិតខំក្នុងឆ្នាំ ២០២២ នេះ លើការទប់ស្កាត់ជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យអាទិភាព នៃកិច្ចការអាស៊ានឆ្នាំ ២០២២ នេះ គឺការបន្តប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ជាមួយនឹងការបើកសេដ្ឋកិច្ចសង្គមឡើងវិញ និងរៀបចំច្រករបៀងនៃការធ្វើដំណើរ ក្នុងក្របខណ្ឌអាស៊ាន ហើយសម្តេចសង្ឃឹមថា រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នឹងចូលរួមចំណែក ដើម្បីរៀបចំច្រករបៀង នៃការធ្វើដំណើរសម្រាប់វិស័យទេសចរណ៍ នៅក្នុងក្របខណ្ឌអាស៊ាន និងនៅក្នុងក្របខណ្ឌ នៃដៃគូរបស់អាស៊ាន៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍៦ ថ្ងៃ ago
ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់
-
បច្ចេកវិទ្យា២ ថ្ងៃ ago
វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
ទំនាយលោកយាយ Baba Vanga ជិតក្លាយជាការពិតមួយទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រូបភាពបុរសម្នាក់លើឆ្នេរ អង់គ្លេស ក្លាយជាព័ស្តុតាងថា បានឆ្លងភពចូលមកឆ្នាំ ១៩៤៣
-
សន្តិសុខសង្គម២ ថ្ងៃ ago
តុលាការផ្តន្ទាទោស លោក William Guang ឱ្យជាប់ពន្ធនាគារ៦ឆ្នាំ ពីបទលួច និងកាន់អាវុធខុសច្បាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្រឹកនេះ នាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាថ្មីម្ដងទៀត