Connect with us

ជីវិតកម្សាន្ដ

ដើមឆ្នាំ២០២២ តារាស្រី២ដួងជួបរឿងសោកសៅបាត់បង់មនុស្សជាទីស្រលាញ់​

បានផុស

នៅ

គិត​ត្រឹមតែមួយខែ​ នៃ​ខែមករា ​ឆ្នាំ​២០២២​នេះ ​គេ​កត់សម្គាល់ឃើញ​មាន​តារាចម្រៀង​ស្រី​ល្បីៗ​ចំនួន​២​ដួង​បាន​ជួប​ទុក្ខ​ធំ​ដ៏​ក្រៀមក្រំ​ និង​សោកសៅក្នុង​គ្រួសារ​ដោយសារ​បាត់បង់​មនុស្ស​ជាទី​ស្រ​លាញ់​ដូចៗ​គ្នា​។​

ចំពោះ​តារាចម្រៀង​ស្រី​ល្បី​ទាំង​២​ដួង​ដែល​កំពុង​មាន​ទុក្ខ​ក្រៀមក្រំ​ និង​សោកសៅ​ក្នុង​គ្រួសារ​ព្រោះតែ​ត្រូវបាត់បង់​មនុស្ស​សំខាន់​ដោយ​គ្មាន​ថ្ងៃ​ត្រឡប់​នោះ​ គឺ​តារាចម្រៀង​ម្ចាស់​បទ «មេម៉ាយ​សប្បាយចិត្ត» រ័ត្ន រ​ចនា និង​តារាចម្រៀង​កញ្ញា សុខ សីឡា​លីន ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.​តារាចម្រៀង រ័ត្ន រចនា ឬ មេ​ម៉ាយសប្បាយចិត្ត​ និង​ក្រុមគ្រួសារ​ថ្មីៗ​នេះ​បាន​ជួប​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាទី​បំផុត​ ខណ​:​ដែល​លោកឪពុក​ជាទី​ស្រលាញ់​បាន​ទ​ទួល​មរណភាព​ទាំង​អាល័យ​។ រ័ត្ន រចនា បាន​ប្រកាស​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ថ្ងៃទី២៤​ ខែមករា ​ថា​ ប៉ា​ខ្ញុំ​អស់កម្ម​ហើយ​។​នាង​មិនបាន​បញ្ជាក់​ទេ​ថា​ ឪពុក​របស់​នាង​ស្លាប់​ដោយសារ​ជំងឺ​អ្វី​ឡើយ​។​

២.​តារាចម្រៀង​ហង្ស​មាសក​ញ្ញា សុខ សីឡា​លីន ​ត្រូវបាន​គេ​ដឹងថា​ បច្ចុប្បន្ន​នាង​និង​ក្រុមគ្រួសារ​កំ​ពុង​កាន់ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ព្រោះ​ឪពុក​ជាទីគោរព​ស្រលាញ់​បានទទួល​មរណភាព​ទាំង​សោកស្តាយ​បំផុត​។​ ឪពុក​កញ្ញា សុខ សីឡា​លីន ​បានទទួល​មរណ​ភាព​កាលពី​យប់​ថ្ងៃទី​២៨ ​ខែមករា ​ឆ្នាំ​២០២២ ដោយសារ​ជំងឺ​ប្រចាំកាយ​(​ទឹកនោមផ្អែម​)​។​

ជាមួយគ្នា​នៃ​ដំណឹង​មរណ​:​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះដែរ ​គេ​ក៏​ឃើញ​មាន​អ្នកគាំទ្រ​និង​មិត្តភ័ក្ដិ​សិល្ប​:​ដែល​សិ្នទ្ធ​ជាមួយ​តារាចម្រៀង​ស្រី​ល្បីៗ​ទាំង​២​ដួង​ខាងលើ​នោះបាន​សម្តែង​ការចូលរួម​រំលែក​ទុក្ខ​ដ៏​សោក សៅ​និង​ក្រៀមក្រំ​នេះ​គ្រប់ៗ​គ្នា​ផងដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម