ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​ខេត្តបន្ទាយមានជ័យរយៈ​ពេល​៣​​ថ្ងៃនៃ​បុណ្យ​ចូលឆ្នាំ​មមែ​ ឃាត់ខ្លួន​អ្នកប្រើប្រាស់​ជួញដូរ​គ្រឿងញៀន​១០​នាក់

បន្ទាយមានជ័យ ៖ បី​ថ្ងៃ​សំរាប់​បុណ្យចូលឆ្នាំថ្មី​ឆ្នាំមមែ ព​.​ស ២៥៥៩​សមត្ថកិច្ច​នគរបាល​នៃ​ការិយាល័យ​ជំនាញ​ និង​អធិការ​ក្នុង​កិច្ចការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ បាន​ប្រតិ​បត្តិ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​បន្តបន្ទាប់​បាន​១០​នាក់​ បញ្ជូន​ទៅ​តុលាការ​។​

លោក ធិ​ន ស៊ីន ដេត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ បានឲ្យដឹងថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​រយៈពេល​បី​ថ្ងៃ​កន្លង​ទៅនេះ​មិន​ថា កម្លាំង​នគរបាល​នៃ​ការិយាល័យ​របស់​លោក​ឬ​ការិយាល័យ​ដទៃ​ទេ​ក្រោម​ការដឹកនាំ​របស់លោក អាត់ ខែម ជា​ស្នងការ​ បាន​ចុះ​ល្បាត​គ្រប់​គោល​ដៅ​ដល់​មូលដ្ឋាន​ និង​បន្ត​ស្រាវជ្រាវ​បង្ក្រាប​បាន​មុខសញ្ញា​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​១០​នាក់​។ ក្នុងនោះ​នៅ​អធិការ​ស្រុក​មង្គល​បូរី​ឃាត់ខ្លួន​បាន​បីនាក់​ប្រើប្រាស់​ម្នាក់​ជួញដូរ​២​នាក់​បាន​ថ្នាំញៀន​៧​គ្រាប់​២​ថង​តូច​ហើយ​នៅ​ស្រុក​ស្វាយចេក​ និង​ព្រះនេត្រព្រះ​ឃាត់ខ្លួន​បាន​មួយ​នាក់​ជា​អ្នក​ចែកចាយ​ និង​៦​នាក់​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​បាន​ថ្នាំញៀន​២​គ្រាប់​។​ សំរាប់​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខាងលើ​លោក អាត់ ខែម​ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​សមត្ថកិច្ច​ប្រើ​នីតិវិធី​ចាប់បាន​ម្នាក់​បន្ត​ទៅ​ចាប់​អ្នក​ពាក់ព័ន្ធ​មិន​ថា​ ប្រើប្រាស់​ឬ​ជួញដូរ​ឡើយគឺ​ធ្វើ​យ៉ាងណា​បង្ក្រាប​ឲ្យបាន​មុខ​សញ្ញា​ចែកចាយ​ និង​ប្រើប្រាស់​តាម​ភូមិ​៕ អ.ពៅ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684