Connect with us

KPT+

ចំណុចសំខាន់ ៥ ត្រូវការពារខ្លួន ប្រសិនបើមានសង្គ្រាមនុយក្លេអ៊ែរ កើតឡើងពិតមែន

បានផុស

នៅ

សាស្ត្រាចារ្យបណ្ឌិត Jesada Denduangboriban នៅនាយកដ្ឋានជីវវិទ្យាមហាវិទ្យាល័យ វិទ្យាសាស្ត្រ Chulalongkorn បានណែនាំឲ្យប្រជាជនទាំងអស់ គួរមានលេណដ្ឋាន​ក្រោម​ដី​​ ដើម្បី​ការពារ ​ប្រឆាំង​នឹង​គ្រោះថ្នាក់​នៃគ្រាប់បែក​នុយក្លេអ៊ែរ ប្រសិន​បើ​វា​ពិតជា​មាន​មែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឱកាស​តែ​មួយ​គត់នៃ​ការរស់រាន​មានជីវិត នៅ​ពេល​ដែល​សង្គ្រាម​នុយក្លេអ៊ែរ​ផ្ទុះឡើង ​គឺ​ត្រូវ​លាក់​ខ្លួន​នៅ​ក្នុង​លេណដ្ឋាន​ក្រោម​ដី។ ជាពិសេស​គួរតែ​រៀបចំ​ឲ្យ​ងាយស្រួល​ ដោយ​ប្រមូល​អាហារ ​ថ្នាំ​សង្កូវ ​និង​វត្ថុ​ចាំបាច់​ដែល​យើង​គិត​ថា ​វា​សំខាន់​ខ្លាំង​ក្នុង​គ្រាអាសន្ន​នេះ។

២ រៀបចំគ្រឿងឧបភោគបរិភោគ មានដូចជា​អាហារ​ស្ងួត​ ដែល​មាន​កាបូអ៊ីដ្រាត​ខ្ពស់​ដូចជា​អង្ករ គ្រាប់ ម្សៅ​ទឹក​ដោះ​គោ ទឹកឃ្មុំ ផ្លែឈើ​ស្ងួត និង​បន្លែ។

៣ ការផឹកទឹក ទឹកសាបនៅលើផែនដី​ ត្រូវ​បាន​បំពុល​ដោយ​វិទ្យុសកម្ម។ ដូច្នេះ គួរ​រក្សា​ទឹកសាប​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន គួរតែ​ស្តុក​ទុក​ក្នុង​លេណដ្ឋាន និងបិទ​​ឲ្យ​​ជិត​ដើម្បី​ការពារ​ការ​បំពុល ​ដោយ​វិទ្យុសកម្ម​ណាមួយ។

៤ ត្រូវ​មាន​ឧបករណ៍​សង្គ្រោះ​ជីវិត​ដូចជា ឱសថ ពិល ស្គុត ថង់​ខ្មៅ កាំបិត ដែកកេះ​ទុក​បំភ្លឺ​ទៀន និង​របាំង​ឧស្ម័ន មិន​គួរ​បំភ្លេច​ចោល​ឬ​មិន​យក​តាម​ខ្លួន​ឡើយ។

៥ តាមដាន​រាល់​ព័ត៌មាន ត្រូវ​មាន​ឧបករណ៍​ទំនាក់ទំនង​សាមញ្ញ ឧទាហរណ៍ វិទ្យុ អាគុយ ទូរស័ព្ទ គ្រឿងបន្លាស់​អាច​ដោះដូរ​បាន និង power bank ដែល​អាច​ឲ្យ​អ្នក​ទទួល​បាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​ នៅ​ពិភព​ខាងក្រៅ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ថាមពលនុយក្លេអ៊ែរខ្លាំងកម្រិតណា ហើយប៉ះពាល់អាយុជីវិតមនុស្សទូទាំងពិភពលោកដែរទេ?

ចុចអាន៖ក្រោយកិច្ចចរចា រុស្ស៊ី-អ៊ុយក្រែន ម្សិលមិញ តើ ពូទីន អាចចុចប៊ូតុងនុយក្លេអ៊ែរ ទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣៣ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣៦ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម