Connect with us

ជីវិតកម្សាន្ដ

ឈ្មោះជាមេម៉ាយតែតារាស្រី៤ដួងនេះ ប្រើជីវិតយ៉ាងមានក្តីសុខបំផុត រីឯសម្រស់មិនចាញ់ក្រមុំទេ

បានផុស

នៅ

ការកសាងជីវិតគ្រួសារមិនថាឡើយអ្នកដែលមានឋានៈខ្ពស់​ ឬឋាន:បែបណានោះទេតែងតែ​បង្ហាញក្តីប្រាថ្នាចង់បានជីវិតប្ដី-ប្រពន្ធ​រស់នៅ​ជា​មួយ​គ្នា​ដោយ​ចុះសម្រុង​និងបង្កើតគ្រួសារមួយដែល​មានតែក្ដីសុខសុភមង្គលជាមួយគ្នាអស់មួយជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែទោះបីជាណាមិញនៅពីក្រោយនៃភាពចង់បានក្ដីសុខក្នុងជីវិតគូនេះដែរ ក៏គេឃើញមានស្វាមី-ភរិយាខ្លះរៀបការរួចមិនបានប៉ុន្មានឆ្នាំផងក៏​សម្រេចចិត្តលែងលះគ្នាជាបន្តបន្ទាប់។ តួយ៉ាងថ្ងៃយើងសូមនាំអារម្មណ៍ប្រិយមិត្តនិងអ្នកគាំទ្រមកមើលជីវិតតារាស្រីខ្មែរ៤ដួងដែលឆ្លងកាត់ការបែកបាក់ស្វាមីហើយមិនត្រឹមតែមិនផ្ទុះរឿងអាស្រូវហែកហួរគ្នាទេ គឺពួកគេបានប្រើជីវិតរស់នៅយ៉ាងសុខស្រួលជាក្តីសង្ឃឹមរបស់ខ្លួន។

តារាទាំង៤រូបនោះមានដូចជា ៖​ ១.តារាចម្រៀង ពេជ្រ សោភា​ កន្លងមកបានសម្រេចចិត្តលែងលះគ្នាជាមួយស្វាមីអស់ជាច្រើនឆ្នាំមកហើយ ខណៈ​ការរស់នៅ​មិនចុះសម្រុងជាមួយនឹងគ្នា។ ប៉ុន្តែបើតាមការសង្កេតទោះបីបែកបាក់ជាមួយស្វាមីរាប់ឆ្នាំតែ​នាង​មិនដែល​បង្ហាញពីអារម្មណ៍បាក់ទឹកចិត្តចំពោះជីវិតស្នេហ៍ឡើយ ផ្ទុយទៅវិញ សោ ភា បានខំប្រឹងជំន:រាល់ឧប្បស័គ្គរហូតទទួលជោគជ័យលើផ្លូវជីវិតមួយនេះ។ ២.តារាចម្រៀង សុខ ស្រីនាង បច្ចុប្បន្ននាងក៏ជាប់ឈ្មោះជាស្រីមេម៉ាយបន្ទាប់ពីនាងបានជ្រើសយកវិធីលែងលះគ្នាជាមួយអតីតស្វាមីដោយភាពស្ងៀមស្ងាត់អស់រយ:ពេលយូរឆ្នាំមកនេះនិងមិនបញ្ចេញឥទ្ធិពលអាក្រក់ពីជីវិតគូនៅលើបណ្ដាញសង្គមទេ។ ជីវិតរស់នៅរបស់ សុខ ស្រីនាង ត្រូវបានគេមើល ឃើញថា នាងពោរពេញដោយក្តីសុខរស់នៅជាមួយភាពហ៊ឺហារ និងសម្រស់កាន់តែស្អាត។ ៣.ពិធីការិនីអ្នកនាង សុខ សោម៉ាវត្តី គេក៏កត់សម្គាល់ថា បើទោះបីលែងលះជាមួយអតីតស្វាមីត្រូវ​ទទួលបន្ទុកចិញ្ចឹមកូនតែម្នាក់ឯងយ៉ាងណាក្តីក៏​នាង​នៅតែរឹងមាំសម្រាប់ធ្វើជាអ្នកម្តាយដ៏ល្អនិងគំរូ។ ម្យ៉ាងទៀតបច្ចុប្បន្ន សុខ សោម៉ាវត្តី កំពុងរស់នៅដោយស្នាមញញឹមព្រោះមានកូនស្រីជាកំលាំងចិត្តក្នុងជីវិត។ ៤.តារាសម្តែងអ្នកនាង លី ច័ន្ទសីហា បច្ចុប្បន្ន​នាង​ក្លាយជាស្រ្តីមេម៉ាយផងដែរក្រោយពេលបានលែងលះជាមួយស្វាមីយ៉ាងដាច់ស្រេចប៉ុន្មានឆ្នាំមកនេះ ។ ចំពោះការលែងលះនេះកន្លងមកនាងហាក់មានអារម្មណ៍សៅហ្មងខ្លះដែរព្រោះនឹកដល់អនុស្សាវរីយ៍ចាស់ៗប៉ុន្តែបើសង្កេតមកដល់ពេលបច្ចុប្បន្ន សីហា  បានប្រែខ្លួនស្រលះតាមរយ:ការរស់នៅប្រកបដោ យស្នាមញញឹមនិងទំនុកចិត្តខ្លួនឯង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម