Connect with us

ជីវិតកម្សាន្ដ

ប៊ុត សីហា សន្យាឈប់ធ្វើអ្នកម្តាយពិបាកចិត្តដូចមុន

បានផុស

នៅ

តារាចម្រៀង និងជាម្ចាស់ពាន The Voice Cambodia រដូវកាលទី ១ លោក ប៊ុត សីហា ខណៈដែល​ទី​ផ្សាយ​ចម្រៀង​របស់លោក​ហាក់​មាន​ភាព​ស្ងប់​ស្ងាត់​មួយសន្ទុះ​ធំ​ក្រោយពេល​បែកធ្លាយ​ព័ត៌មាន អាស្រូវ​ជា​បន្តបន្ទាប់​នោះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយ​ចំនួន​ស្ទើរតែ​ភ្លេចមុខ​បាត់ទៅហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយគ្នា​នៃ​ការបាត់​មុខ​ពី​សិល្បៈ​មួយរយៈ​នេះដែរ​តារាចម្រៀង​ប្រុស​លោក ប៊ុត សីហា ថ្មីៗ​នេះ​បាន​ប្រកាស​ដោយ​ទទួលស្គាល់​ពី​កំហុស​ឆ្លង​របស់ខ្លួន​ និង​បានសច្ចាជាមួយអ្នកម្តាយជាទីស្រលាញ់ថា លោកឈប់ធ្វើឲ្យម្តាយ-ឪពុកពិបាកចិត្តដូចមុនទៀតហើយពោលគឺ សីហា បានសន្យាកែប្រែរាល់កំហុសដែលធ្លាប់កើតមានឡើងកន្លងមក។​

​តារាចម្រៀង​លោក ប៊ុត សីហា បាន​បញ្ចេញ​សំណេរ​ទៅកាន់​ម្តាយ​ថា ​អរគុណ​អ្នក​ម្តាយ​ដែល​បានផ្តល​កំណើត​ខ្ញុំ​ទោះបី​ក្នុង​គ្រួសារ​អ្នកស្រុក​ស្រែ​ជីវភាព​មិន សូវ​ជា​ធូរធារ​តែ​ពុក​ម៉ែ​ផ្តល់​ក្តី​ស្រលាញ់​ដល់​កូនចៅ​គ្រប់គ្នា​។​ ក្នុង​មួយជីវិត​របស់​កូន​នេះ ​ក៏​សង​នូវ​គុណ​លោក​ទាំងពីរ​មិន​គ្រប់​ឡើយ​ឲ្យ​កូន​សុំទោស​ផង​ណា​ ដែល​ពេលកន្លងមក​ធ្វើឲ្យ​ពុក​ម៉ែ​ពិបាក​ចិត្ត​គិតពី​ខ្ញុំ។​

​លោក ប៊ុត សីហា បានបញ្ជាក់​បន្ថែមទៀត​ថា ​កូន​សន្យា​ឈប់​ធ្វើឲ្យ​ម៉ែ​ពិបាកចិត្ត​ទៀតហើយ​មើល​ថែ​សុខភាព​វិញ​ណា​ម៉ែ​ណា​។​ ទន្ទឹមគ្នានេះ ​ក៏​មាន​ការលើកទឹកចិត្ត​ដោយ​ខ្លះ​លើកឡើងថា​ស៊ូៗ​ក្មួយ​ត្រូវតែ​ជោគជ័យ​ម្ដាយ​ក្មួយ​បងប្រុស​បងស្រី​ក្មួយ​លំបាក​យូរហើយ ​ក្មួយ​ត្រូវតែ​ប្រឹង​ដើម្បី​ក្រុមគ្រួសារ​របស់​ក្មួយ​ទៅ​ថ្ងៃ​ខាងមុខ​មាន​ជីវភាព​សមរម្យ​ដូច​គេ​ឯង​គ្រប់គ្នា​ សង្ឃឹមថា​ក្មួយ​មិនឱ្យ​បងស្រី​ពិបាកចិត្ត​ទៀត​ទេ​។​

​គួររម្លឹកថា កន្លងមក​បន្ទាប់ពីរ​ង​នូវ​រឿងអាស្រូវ​ពាក់ព័ន្ធ​បទល្មើស​ប្រើប្រាស់​គ្រឿងញៀន​និ ង​ពាក្យ​ចចាមអារ៉ាម​រិះគន់​មួយចំនួនទៀត ​គេ​សង្កេតឃើញថា ​អតី​ត​ម្ចាស់​ពាន​កម្មវិធី​ចម្រៀង​លំដាប់​ពិភពលោក​T he VoiceCam bodia​ រ​ដូ​វកាល​ទី​ ១ ​លោក ប៊ុត ​សីហា ហាក់​ស្ងប់ស្ងាត់​ពី​វិថី​សិល្បៈ ​ខណៈប្រជាប្រិយភាព​ក៏មាន​ការធ្លាក់ចុះ​ បើទោះបី​ជា​លោក​ខំប្រឹង​ស្ដារ​កេរ្ដិ៍ឈ្មោះ​ឡើងវិញ​យ៉ាងណាក្តី​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម