ជីវិតកម្សាន្ដ
បាត់ពីសិល្បៈមួយរយៈតាមពិតតារាសម្ដែង ស៊ីនឌី បែរមកសម្ងំបើកអាជីពមួយនេះវិញ
ភ្នំពេញ ៖ តារាសម្តែងល្បីឈ្មោះដែលលេចវត្តមានតាមរយៈខ្សែភាពយន្តខ្មែរជាច្រើនរឿងលោកស៊ីនឌីនា អំឡុងពេលមួយរយៈចុងក្រោយនេះត្រូវបានគេកត់ សម្គាល់ថាអាជីពសិល្បៈរបស់លោកហាក់មានភាពស្ងប់ស្ងាត់ជាងមុន។ ខណៈដែលមានប្រភពបង្ហើបថាបច្ចុប្បន្នលោក ស៊ីនឌី កំពុងសម្ងំបង្កើតអាជីពថ្មីយ៉ាងជោគជ័យ។
បើតាមប្រភពលេចធ្លាយចេញពីរង្វង់អ្នកសិល្បៈជិតដិតជាមួយលោក ស៊ីនឌី បាននិយាយថា ថ្វីត្បិតអាជីពសិល្បៈតារារូបនេះហាក់ស្ងប់ស្ងាត់ខ្លះពិតមែន ប៉ុន្តែពេលនេះលោកកំពុងតែដំណើរការយ៉ាងរលូននូវការងារថ្មីៗដូចជាការបើកហាងសាឡនជាដើម។ ជាក់ស្តែងថ្មីៗនេះលោក ស៊ីនឌី បានចំណាយដើមទុនរាប់ម៉ឺនដុល្លារបើកហាងកែសម្ផស្សដែលមានឈ្មោះក្លារា(Clara Clinic)ស្ថិតនៅម្តុំស្ដុបស្ពានអាកាសផ្សារដីហុយផ្អើលអស់អ្នកសិល្បៈទៀតផង។
តារាសម្តែងលោក ស៊ីនឌី បានប្រាប់កម្ពុជាថ្មីឲ្យដឹងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា បន្ទាប់ពីសិល្បៈ ត្រូវបានផ្អាកមួយរយៈអំឡុងបរិបទនៃជំងឺកូវូដ-១៩ គឺបច្ចុប្បន្នលោកកំពុងតែដំណើរការហាងថ្មីផ្ទាល់ខ្លួនពិតមែន។ លោកបន្តទៀតថាមូលហេតុដែលលោកសម្រេចចិត្តបើកClara Clinicនេះគឺដោយសារ តែការស្រលាញ់ចូលចិត្តផ្នែកកែសម្ផស្ស។
លោកបានសង្កត់ធ្ងន់ដែរថា វាមិនមែនជារឿងងាយស្រួលនោះទេនៅក្នុងបរិបទកូវីដមិនទាន់ស្ងាត់រលៀបទៅដែលលោកបើកអាជីវកម្មថ្មីនោះ តែលោកមិនអាចរង់ចាំបានទេគឺត្រូវតែធ្វើឲ្យចេញជារូបរាងឡើង ស្របពេលដែលហាងសាឡននិងសម្អាងការរបស់លោកបានប្រាក់ចំណូលគ្រាន់តែទប់ទល់ប៉ុណ្ណោះតាំងពីផ្ទុះកូវីដមក។
ជាមួយគ្នានេះលោកក៏បានរម្លឹកពីប្រវតិ្តរបស់លោកផងដែរថា លោកធ្លាប់បានសិក្សានៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផ្នែករបាំព្រះរាជទ្រព្យ ហើយក្រោយមកលោកបានឈានមកសម្ដែងភាពយន្ដបានខ្ទង់ជាង១០រឿងក៏ផ្អាកវិញ ដោយសារតែមហាញឹកជាមួយមុខជំនួញនាពេលសព្វនេះ។ យ៉ាងណាមិញលោកថា ចិត្តនៅតែស្រលាញ់ដកជាប់សិល្បៈជានិច្ចគ្រាន់តែពេលនេះលោកបានឈានជំហានថ្មីមកបង្កើតអាជីវកម្មដែលទាក់ទងសិល្បៈនៃការតុបតែងមុខវិញម្ដង៕
ដោយ ៖ ចាន់រ៉ា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង