Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងទទួលបានវ៉ាក់សាំង ជិត ៧ លានបន្ថែមទៀត ដើម្បីចាក់ជូនពលរដ្ឋ

បានផុស

នៅ

​លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា​ ចាប់ពីពេលនេះរហូតដល់ចុងខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រមាណជិត៧លានដូសជាបន្តបន្ទាប់ទៀត សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែងប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ ពេល​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ប្រភេទ AstraZeneca ចំនួន​ ៥២៣,១០០​ ដូ​ស​ទៀត ដែល​ជំនួយ​របស់​រដ្ឋាភិបាល​ហុង​គ្រី​ កាលពី​យប់​ថ្ងៃទី​១៥​មីនា លោកស្រី​បាន​បន្តថា ​វ៉ាក់សាំង​ប្រមាណ​ជិត​ ៧​ លាន​ដូ​ស ​ដែល​នឹង​មកដល់​កម្ពុជា​ជា​បន្តបន្ទាប់​ខាងមុខនេះ​ ក្នុងនោះ​រួមមាន​ប្រទេស​អ៊ីតា​លី​ផ្តល់​ប្រមាណ​ជាង​ ១​ លាន​ដូ​ស ប្រទេស​ឥណ្ឌា​ផ្តល់​ ១០ ​ម៉ឺន​ដូ​ស​ និង​មជ្ឈមណ្ឌល​កូ​វ៉ា​ក់​ ដែល​សម្របសម្រួល​ដោយ​អង្គការ​សុខភាព​ពិភពលោក​ និង​អង្គការ​យូ​នី​សេ​ហ្វ​ ផ្តល់​ប្រមាណ​ ៥​ លាន ​៥ ​សែន​ដូ​ស​ ដែល​ធ្វើឱ្យ​កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ទាំង​ជំនួយ​ និង​ការបញ្ជាទិញ​ប្រមាណ​ជាង​ ៥១ ​លាន​ដូ​ស​។

​លោកស្រី​បាន​បន្តទៀតថា ​បច្ចុប្បន្ន​នេះ​កម្ពុជា​មិនមាន​ការខ្វះខាត​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ទេ ​ព្រោះថា​យើង​មាន​វ៉ាក់សាំង​ ៦ ​លាន​ដូ​ស​ នៅក្នុង​ឃ្លាំង​ និង​បាន​ត្រៀម​ទូ​ត្រជាក់​គ្រប់គ្រាន់​សម្រាប់​ដាក់​វ៉ាក់សាំង​ដែលមាន​សីតុណ្ហភាព ដក​៨០​អង្សា​សេ​រួចរាល់​ហើយ​ដែរ​។

​គួរ​បញ្ជាក់ថា ​គិត​មកដល់ពេលនេះ ​មាន​ប្រទេស​ចំនួន​ ៩​ ហើយ​ដែល​បានផ្តល់​វ៉ាក់សាំង​ដល់​កម្ពុជា​ ប្រទេស​ក្នុងនោះ​រួមមាន​ប្រទេស​ចិន ជប៉ុន អង់គ្លេស កូរ៉េខាងត្បូង ណៃ​ឌឺ​ឡែ​ន អូស្ត្រាលី ប៉ូឡូញ​អាមេរិក ហុង​គ្រី​ និង​មជ្ឈមណ្ឌល​កូ​វ៉ា​ក់​សម្រួល​សម្រួល​ដោយ​អង្គការ​សុខភាព​ពិភពលោក​ និង​អង្គការ​យូ​នី​ស្វេ​ហ្វ​។

​សូមជម្រាបថា គិត​ត្រឹម​យប់​ថ្ងៃទី​ ១៥ ខែមីនា ឆ្នាំ ​២០២២ ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូទាំងប្រទេស​សរុប​ចំនួន ១៤,៧៦៣,៨២៥​ នាក់​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម