ព័ត៍មានទាន់​ហេតុការណ៏
Search
pisey-2015-04-full-C

មុខសញ្ញា​ចែកចាយ ​និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន​បី​នាក់​នៅ​សង្កាត់​ទឹកថ្លា ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

 

 

បន្ទាយមានជ័យ ៖ ជនសង្ស័យ​បី​នាក់ ​ក្នុង​នោះ​មាន​ម្នាក់​ជា​អ្នក​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​ក្នុង​សង្កាត់​ទឹកថ្លា​ ក្រុង​សិរីសោភ័ណ ​ខេត្តបន្ទាយមានជ័យ ​ត្រូវ​បាន​នគរបាល​បាន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ឃាត់ខ្លួន​ជាមួយ​ឧបករណ៍​ជាច្រើន​។​

លោក​វរសេនីយ៍ ​ធិ​ន ស៊ិន​ដេ​ត ​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​ដ្ឋាន​ខេត្តបន្ទាយមានជ័យ​ឲ្យ​ដឹង​ថា​ នៅ​យប់​ថ្ងៃទី​២៧​ ខែ​មេសា​ ឆ្នាំ​២០១៥ ​នៅ​ត្រង់​ចំណុច​ក្រោយ​រោង​ម៉ាស៊ីន​ភ្លើង​របស់​អគ្គិសនី​កម្ពុជា​ខេត្ត​ កម្លាំង​លោក​បាន​ឃាត់ខ្លួន​យុវជន​៣​នាក់​មានឈ្មោះ ​​ថុង ខេមរា ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ប្រាកដ ទី​លំនៅ​ភូមិ​/​សង្កាត់​ទឹកថ្លា ​ក្រុង​សិរីសោភ័ណ ជា​អ្នក​ជួញដូរ​គ្រឿងញៀន​។​ ហើយក៏​ឃាត់ខ្លួន​បាន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​២​នាក់​ទៀត ម្នាក់​ឈ្មោះ​ម៉ៅ ធី ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ និង​ម្នាក់ទៀត​ឈ្មោះ បួ ចំណាន​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ស្នាក់នៅ​នៅ​ភូមិ សង្កាត់​​ទឹក​ថ្លា​ដែរ​។​

ជនសង្ស័យ​បាន​សារភាព​ថា ពួក​ខ្លួន​សម្ងំ​លាក់​ខ្លួន​ក្នុង​ខ្ទប​ក្រោយ​រោង​ម៉ាស៊ីន​ភ្លើង ហើយ​ជួញដូរ ចែកចាយ​ និង​ឲ្យ​អ្នក​សេព​នៅ​ទីនោះ​ផង ​និង​ចែកចាយ​ក្នុង​សង្កាត់​ទឹកថ្លា​ផង​។​ ក្នុង​នោះ​នគរ​បាល​រឹប​អូស​វត្ថុ​តាង​ជា​គ្រឿងញៀន​ប្រភេទ​ក្រាម​ពណ៌.​ស​ចំនួន​១៤​ថង​តូច​ និង​ជញ្ជីង​ថ្លឹង​១ ឧបក​រណ៍​ជក់​ថ្នាំញៀន​។​ ហើយ​រឹម​អូស​ម៉ូតូ​ហុងដា​ឃ្លី​ក​ និង​ដាវ​សាមូរ៉ៃ​១​ដើម​ ដែល​លាក់​ក្រោម​កែបម៉ូតូ​ទុក​ប្រើប្រាស់​ពេល​ជិះ​លក់​គ្រឿងញៀន​។​

លោក​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ការ​ឈាន​ដល់​ការ​ចាប់​ខ្លួន​ជន​ខាងលើ​បាន​ដោយសារតែ​មានការ​ផ្តល់​ព័ត៌មាន​ពី​ពលរដ្ឋ និង​ការ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍​ត្រី អាត់​ខែម ស្នងការ​ទើប​បង្ក្រាប​បាន​។​

ទោះ​បី​ជា​គ្មាន​វត្ថុតាង​ក៏ដោយ​ ករណី​នេះ​ត្រូវ​បញ្ជូន​សំណុំរឿង​និង​ជន​ទាំង​បី​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​២៨​ ខែ​មេសា​ ឆ្នាំ​២០១៥​នេះ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684