Connect with us

កីឡា

គ្រូបង្វឹកក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា រំពឹងកោះហៅកីឡាការិនីក្រៅស្រុក រួមក្រុមនៅស៊ីហ្គេម ២០២៣

បានផុស

នៅ

ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា នឹង​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​ ៣១ នៅ​ប្រទេស​វៀតណាម ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ នៅ​ឆ្នាំនេះ​មុន​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​វិញ​ម្ដង​នៅ​ឆ្នាំក្រោយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុម​នារី​កម្ពុជា នឹង​ស្ថិតនៅ​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​វៀតណាម​, ហ្វីលីពីន និង​ឥណ្ឌូណេស៊ី ខណៈ​លោក ប្រាក់ វុទ្ធី ដែលជា​គ្រូបង្វឹក​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា បានចាត់ទុក​ថា​ជា​ពូ​លម​រណៈ បន្ថែម​លើសពីនេះ​លោក​បាន​បញ្ចាក់​ថា​ សហព័ន្ធ​ក៏​ពុំមាន​គម្រោង​កោះហៅ​កីឡាការិនី​ដែល​កំពុង​ប្រកប​អាជីព​នៅក្រៅ​ប្រទេស​ផងដែរ​។​

​លោក ប្រាក់ វុទ្ធី បាន​ប្រាប់​កម្ពុ​ជាថ្មី យ៉ាង​ដូច្នេះ​ថា​៖ «​យើង​ឃើញថា ​ពិតជា​មិន​ងាយស្រួល​សម្រាប់​យើង ព្រោះ​បើ​ក្រឡេកមើល​ម្ចាស់ផ្ទះ​វៀតណាម គឺជា​ក្រុម​ខ្លាំង ខណៈ​ហ្វីលីពីន ឆ្នាំ​ ២០១៩ គេ​បាន​លេខ​ ៣ ទៀត អាច​និយាយបានថា​តានតឹង ដោយឡែក​កីឡាការិនី​របស់​យើង​មាន​បទពិសោធន៍​តិចតួច និង​ខ្លះទៀត​សឹងតែ​គ្មាន​បទពិសោធន៍​លើ​ឆាក​អន្តរជាតិ យ៉ាងណា​យើង​នឹង​ខំប្រឹង​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​ឆ្ពោះទៅ​ស៊ី​ហ្គេម​ ២០២៣​។​»

​នាពេល​បច្ចុប្បន្ន​គេ​ឃើញ​មាន​កីឡាការិនី​កម្ពុជា ៣ ​នាក់ ទាំង​កូនកាត់ និង​កូន​ខ្មែរ​សុទ្ធសាធ​កំពុង​រស់នៅ​ក្រៅប្រទេស​ហើយក៏​កំពុង​លេង​កីឡាបាល់ទាត់​ក្នុង​ក្របខ័ណ្ឌ​បាល់ទាត់​មួយ​ដែល​អាច​និយាយបានថា ​មាន​កម្រិត​ប្រកួតប្រជែង រួមមាន​កីឡាការិនី Sandra Hill កូនកាត់​ខ្មែរ​-​អូស្ត្រាលី ប្រកប​អាជីព​នៅ​សាកលវិទ្យាល័យ​នា​សហរដ្ឋអាមេរិក​, កីឡាការិនី Selena Chhiv គឺជា​កូន​ខ្មែរ​សុទ្ធសាធ ដែល​អាជីព​ជា​កីឡាការិនី​បាល់ទាត់​ នៅក្នុង​ប្រទេស​កាណាដា ដោយ​ធ្លាប់​លេង​ឱ្យ​ឈុត​យុវនារី​អាយុ​ក្រោម ១៩ ​ឆ្នាំ របស់​ក្រុម​ខ្លាំង Norte Dame De Grace និង​កីឡាការិនី ហួត គឹមហុង ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក និង​លេង​ឲ្យ​ក្រុម​សាកលវិទ្យាល័យ​មួយ​ផងដែរ​។​

«​សម្រាប់​ស៊ី​ហ្គេម​ ២០២២ នៅ​វៀតណាម​នេះ​យើង​មិនមែន​គម្រោង​កោះហៅ​កីឡាការិនី​នៅក្រៅ​ប្រទេស​មក​រួម​ក្រុម​នោះទេ ប៉ុន្តែ​យើង​មាន​គម្រោង​កោះហៅ​ពួកគេ​នៅ​ឆ្នាំ​ ២០២៣ ពេលដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​។ ជាមួយគ្នានេះ​ក៏មាន​គម្រោង​ទៅ​ហ្វឹកហាត់​នៅ​ចិន លើកដំបូង​ក្រោយ​ចប់​ស៊ី​ហ្គេម​នៅ​វៀតណាម ៩០​ ថ្ងៃ និង​មុន​ស៊ី​ហ្គេម​ ២០២៣ នៅ​កម្ពុជា ៦០ ​ថ្ងៃ ដើម្បី​ឲ្យ​កាន់តែ​យល់ចិត្ត​គ្នា​ផងដែរ​»​។ ស​ម្ដិ​របស់លោក ប្រាក់ វុទ្ធី​។​

​សូមបញ្ជាក់ថា ប្រកួត​បើកឆាក​របស់ ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា គឺ​នៅ​ថ្ងៃទី​០៩ ខែឧសភា ដោយ​នឹងត្រូវ​ជួប ហ្វីលីពីន បន្ទាប់​មកជួប​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​១១ និង​ចុងក្រោយ​ជួប​ម្ចាស់ផ្ទះ​វៀតណាម នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២២​។ ជាមួយគ្នា​ផងដែរ ពូ​ល B មាន​ក្រុម ថៃ​, មី​យ៉ាន់​ម៉ា​, ឡាវ និង សិង្ហ​បុរី​៕

រូបភាព​៖ សហ័ព្ធ​កីឡាបាល់ទាត់​កម្ពុជា​

​អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម