ព័ត៌មានជាតិ
តម្លៃគ្រឿងសមុទ្រនៅខេត្តកែប មុនថ្ងៃចូលឆ្នាំ មិនមានការឡើងថ្លៃនោះទេ
បើទោះជាមានក្រុមភ្ញៀវមកទស្សនានៅខេត្តកែបច្រើនគួរសម នៅថ្ងៃទី ៨ ខែមេសា នេះប៉ុន្តែបើក្រឡេកមើលការលក់ដូរគ្រឿងសមុទ្រនៅក្នុងផ្សារនៃតំបន់ខាងលើហាក់នៅតម្លៃធម្មតា គ្មានភាពប្រែប្រួល ដែលជាកត្តាមួយបង្កភាពងាយស្រួលដល់ពលរដ្ឋមានលទ្ធភាពអាចទិញពិសារ ថែមទាំងបង្កភាពងាយស្រួលដល់អាជីវករ លក់ដូររកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព និងចិញ្ចឹមគ្រួសារបានកាន់តែប្រសើរឡើង។ នេះបើយោងតាមការលើកឡើងពីលោក ឯម រតន៍មុន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែបនៅថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០២២នេះ។
លោក ឯម រតន៍មុន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប បានបញ្ជាក់ដែរថា ថ្វីដ្បិតរដូវចូលឆ្នាំឈានជិតចូលមកដល់ តែការលក់ដូរទំនិញនិងគ្រឿងសមុទ្រ និងទំនិញទូទៅហាក់ពុំមានការដំឡើងថ្លៃនោះទេ ដិយការលក់ដូរមានភាពល្អប្រសើរ ថែមទាំងមានហាងឆេងធម្មតា។
លោកប្រធានបានបញ្ជាក់ផងដែរថា សម្រាប់តម្លៃទូទៅក្នុងសប្តាហ៍នេះ ដូចជា៖ បង្គាស្រស់លេខ១ ក្នុង១គីឡូក្រាម តម្លៃ ចាប់ពី៥០,០០០៛,ទៅ៦០,០០០៛ ,មឹកស្រស់លេខ១ ក្នុង១គីឡូក្រាម តម្លៃ ៤៥,០០០៛ឬ៥០,០០០៛ ,ក្តាមសេះលេខ១ មានតម្លៃ ៦៥,០០០៛។ ដោយឡែកចំពោះមុខទំនិញផ្សេងៗទៀត អាចមានភាពប្រែប្រួលបន្តិចបន្តួច តាមហារឆេងនៃទីផ្សារក្នុងប្រទេសកម្ពុជា។
ដោយឡែកបើយោងតាម ការលើកឡើង ពីលោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត ក៏បានបញ្ជាក់ផងដែរថា តម្លៃគ្រឿងសមុទ្រ រួមទាំងមុខទំនិញផ្សេងៗ នៅទីផ្សារខេត្តកំពត ក៏មានហាងឆេងប្រហាក់ប្រហែលគ្នានឹងខេត្តកែបដែរ ជួនកាលអាចខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ៕
អត្ថបទ៖ សេង ណារិទ្ធ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង