Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនក្រុមលួចកាត់ខ្សែភ្លើងក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា

បានផុស

នៅ

សមត្ថកិច្ចនគរបាលក្រុងខេមរភូមិន្ទ ចុះពិនិត្យបង្រ្កាបបានមុខសញ្ញាសកម្មដែលលួចកាត់ ខ្សែភ្លើងនៅក្នុងក្រុងខេមរភូមិន្ទ និងនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង អោយដឹងនៅព្រឹកថ្ងៃទី៩ ខែមេសានេះថា រូបលោក និងកម្លាំងនគរបាលប៉ុស្តិ៍ទាំង៣សង្កាត់ បានបើកការស្រាវជ្រាវស្វែងរកមុខសញ្ញាសង្ស័យរហូតដល់វេលាម៉ោង ៣និង០០នាទីទាបភ្លឺ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ទើបកំណត់បានមុខសញ្ញាជនសង្ស័យ និងរកកន្លែងលាក់ខ្លួនជនសង្ស័យឃើញស្ថិតក្នុងភូមិ៣សង្កាត់ដងទង់។

លោកអធិការនគរបាលក្រុងខេមរភូមិន្ទបន្តថា ជនសង្ស័យទាំង២នាក់នោះ ទី១.ឈ្មោះ មាស ទិត្យ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ និង២.ឈ្មោះ តំ សុីណា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ។

ក្រោយផ្តល់ចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង និងអំពូលសឡាក្នុងភូមិសាស្ត្រក្រុង និងស្រុកមណ្ឌលសីម៉ា ជាច្រើនលើកពិតប្រាកដមែន។ កម្លាំងសមត្ថកិច្ចបន្តកសាង​សំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី។

បើយោងវត្ថុតាងដកហូត មានដូចជា ម៉ូតូម៉ាកMSX ពណ៍ខ្មៅលាយក្រហម ស្លាកលេខកំពត 1I-4926 ១គ្រឿង (ម៉ូតូធ្វើសកម្មភាព)

•ម៉ូតូសណ្តោងរ៉ម៉ក ១គ្រឿង (សំរាប់ដឹកខ្សែភ្លើង)

•កន្ត្រៃកាត់ដែកចំនួន១

•កន្ត្រៃកាត់ខ្សែភ្លើងចំនួន១

•ដង្កាប់កាត់ខ្សែភ្លើងចំនួន១

•ដាវចំនួន១

•កាំបិតចំនួន១

•ខ្សែកាប និងខ្សែភ្លើងចំនួន២ខ្សែ

•ដែកឆាបចំនួន១

•ម៉ូទ័របូមទឹកចំនួន១

•អំពូលសឡាចំនួន៨ផ្ទាំង

•ខ្សែសំរាប់ទាញផ្តួលបង្គោលសឡាចំនួន១

•និងឧបករណ៍សំរាប់ធ្វើសកម្មភាពមួយចំនួនទៀត៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ៣១ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៤៨ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម