ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-10-A67-Full

វិស័យ​ទេសចរណ៍​សត្វ​របស់​ប្រទេស​ថៃ​ ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ បន្ទាប់ពី​ការ​វាយឆ្មក់​ប្រាសាទ​សត្វ​ខ្លា​

ព្រះសង្ឃ​ដើរ​រួម​ជាមួយ​ភ្ញៀវ​ទេសចរ​ដែល​បាន​ចំណាយ​ពេល​ដើរ​កាន់​ខ្សែ​ដែល​ចងក​សត្វ​ខ្លា​នៅ​ឯ​ប្រាសាទ​ខ្លា​ក្នុង​ខេត្ត Kanchanaburi ប្រទេស​ថៃ​កាលពី​ខែមីនា ។

ក្នុង​ការ​ថតរូប​ជាមួយនឹង​សត្វ​ខ្លា ការ​ជិះ​ដំរី និង​ការសម្ដែង​ការប្រកួត​ប្រដាល់​របស់​សត្វ​ស្វា​ដែល​ប្រទេស​ថៃ​បានផ្ដល់​ជូន​ដល់​ភ្ញៀវ​នូវ​ការទាក់ទាញ ​នៃ​ការរៀបចំ​ដែល​បង្ហាញជូន​នូវ​សកម្មភាព​សម្ដែង​របស់​សត្វ​ទាំងនោះ​ត្រូវ​បាន​អាជ្ញាធរ​និយាយ​ថា កំពុង​តែមាន​ភាពភ័យខ្លាច និង​អាច​បិទ​សកម្មភាព​ទាំងនោះ​ផងដែរ។

មន្ត្រី​សត្វព្រៃ​បាន​រក​ឃើញ​កូន​ខ្លា​ស្លាប់​ជាច្រើន ខណៈ​ពេល​ដែល​ការសង្គ្រោះ​សត្វ​ខ្លា​ប្រមាណ ១៣៧​ក្បាល​ពី​ព្រះវិហារ​សាសនា​មួយ​កាលពី​សប្ដាហ៍​មុន​បាន​បង្កើន​ការភ័យខ្លាច​ទៅដល់​ការ​ទាក់ទាញ​ភ្ញៀវ​ផ្សេងទៀត​អាច​ប្រឈមមុខ​នឹង​ការ​ជួញដូរ​សត្វ។ លោក Jan Schmidt-Burbach ទីប្រឹក្សា​មូលដ្ឋាន​ការពារ​សត្វ​ពិភពលោក​នៅ​ទីក្រុង​បាងកក​បាន​ឲ្យ​ដឹង​ថា “​ប្រាសាទ​សត្វ​ខ្លា​គឺ​មិនមែនជា​បញ្ហា​ធំដុំ​នោះ​ថា។ យើង​ឃើញ​មានការ​កើន​ឡើង​ក្នុង​តម្រូវការ​សម្រាប់​ការកម្សាន្ត​សត្វព្រៃ ខណៈដែល​កន្លែង​ទាំងនោះ​ត្រូវ​បាន​ផលប្រយោជន៍​ពី​សត្វ​” ។​

អំឡុង​ពេល​វាយឆ្មក់រ​យៈ​ពេល​យូរ​ទៅលើ​ប្រាសាទ​សត្វ​ខ្លា​នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង​បាងកក ក្រុមមន្ត្រី​សត្វព្រៃ​បាន​រកឃើញ​សាកសព​សត្វ​ខ្លា ស្បែក​ខ្លា និង​កូន​ខ្លា​តូចៗ​ជាច្រើន​បាន​ស្លាប់​នៅក្នុង​ពាង និង​មាន​ប្រភេទ​សត្វ​អភិរក្ស​ផ្សេងទៀត​ផងដែរ។

វា​មិនទាន់​ច្បាស់លាស់​នៅឡើយ​ទេ​ថា​តើ​ហេតុអ្វី​បានជា​ប្រាសាទ​សត្វ​ខ្លា​គឺ​ត្រូវបាន​ផ្ទុក​សាក​សា​ពកូន​ខ្លា​តូចៗ និង​ផ្នែក​ខ្លះៗ​ទៀត បើទោះជា​ក្រុមមន្ត្រី​បាន​និយាយថា ពួកវា​ប្រហែល​អាច​ត្រូវបាន​គេ​ប្រើ​សម្រាប់​ឪ​សថ​បុរាណ​ចិន ។​

អាជ្ញាធរ​បានដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​ទៅនឹង​មនុស្ស​២២​នាក់ រួមមាន​ទាំង​ព្រះសង្ឃ​ចំនួន​៦​អង្គ ហើយ​ក្រុម​ប៉ូលីស​នឹងធ្វើ​កា​ស៊ើបអង្កេត​សម្រាប់​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ ។ ប្រាសាទ​នេះ​បានធ្វើការ​បដិសេធ​លើ​ការចោទប្រកាន់​នៅ​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ ។​
​ប្រទេស​ថៃ​ត្រូវបាន​គេ​ចាត់ទុកថា​មជ្ឈមណ្ឌល​ខុសច្បាប់​មួយ​ក្នុងការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ផលិតផល​ព្រៃឈើ និង​សត្វ​ជិត​ផុត​ពូជ​ដែលជា​ញឹកញាប់​គឺ​ត្រូវបាន​គេ​ដឹងថា​បាន​លក់​នៅក្នុង​ទីផ្សារ​របស់ខ្លួន ។​
​លោក Steve Galster ប្រធាន​ប្រតិបត្តិ​នៃ​អង្គការ Freeland និង​ជា​ក្រុម​អ្នក​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស និង​សត្វព្រៃ​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង​បាងកក​បាន​ឲ្យ​ដឹងថា “​វិស័យ​ទេសចរណ៍​សត្វ​របស់​ថៃ​គឺជា​ពាណិជ្ជកម្ម​ខុសច្បាប់ ហើយ​យើង​ដឹងថា សួនសត្វ​មួយចំនួន និង​អ្នក​ប្រតិបត្តិការ​សត្វព្រៃ​ជាច្រើន​បាន​ផ្គត់ផ្គង់​សត្វព្រៃ​ចូលទៅក្នុង​ទីផ្សារងងឹត ។ ពួកគេ​បាន​បង្កាត់​ពូជ​សត្វ​មួយចំនួន​ដើម្បី​យក​លុយ​ពី​ភ្ញៀវ​ទេសចរ និង​លក់​សត្វ​ទាំងនោះ​ទៅ​ឲ្យ​ពួកគេ ”។

នាយកដ្ឋាន​ឧទ្យាន​ជាតិ​បាន​ឲ្យ​ដឹងថា ខ្លួន​គ្រោង​នឹង​ពិនិត្យ​សត្វ​ខ្លា​ផ្សេងទៀត បន្ទាប់ពី​មានការ​វាយឆ្មក់​ទៅលើ​ប្រាសាទ​នោះ ហើយ​កាលពី​ថ្ងៃ​ពុធ​នាយកដ្ឋាន​បាន​រឹបអូស​យក​សត្វ​ពី​សួនសត្វ​មួយ​នៅ​តំបន់​មាត់សមុទ្រ Hua Hin ប្រមាណ​ជា ១០០​ក្បាល ក្នុងនោះ​រួមមាន​សត្វ​ខ្លា​២​ក្បាល និង​ដំរី​២​ក្បាល​ផងដែរ។

នាយកដ្ឋាន​ឧទ្យាន​ជាតិ​បាន​ឲ្យ​ដឹង​ទៀតថា ខ្លួន​នឹង​ត្រួតពិនិត្យ​សួនសត្វ​ខ្លា Sriracha ក្នុង​ខេត្ត Chonburi ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ទីក្រុង​បាងកក​ដែល​ស្ថិតនៅក្រោម​ការត្រួតត្រារ​បស់​ខ្លួន​ក្នុង​ឆ្នាំ​២០០៤ បន្ទាប់ពី​សត្វ​ខ្លា​បាន​នាំចេញ​យ៉ាងហោចណាស់​១០០​ក្បាល​ទៅកាន់​សួនសត្វ​របស់​ប្រទេស​ចិន។

ដូចគ្នា​ទៅនឹង​សួនសត្វ​ខ្លា Tiger Temple ដែរ​សួនសត្វ​ខ្លា Sriracha ក៏​ត្រូវបាន​យកប្រាក់​ពី​ភ្ញៀវទេសចរ​ពី​ការថតរូប​ជាមួយ​កូន​ខ្លា​តូចៗ ។ ការទាក់ទាញ​ចម្បង​ក្នុង​សួនសត្វ​នេះ​គឺជា​ការលេង​សៀក​ដោយ​សត្វ​ខ្លា​ចំនួន​៧​ក្បាល​ដែល​បង្ហាញ​ពីអ្វី​ដែល​ពួកគេ​មានដូចជា ទេពកោសល្យ​លោត​ចូលក្នុង​កង​ដែលមាន​ភ្លើង និង​ដើរ​ជើង​តែ​ពីរ ខណៈដែល​អ្នកទស្សនា​អបអរសាទរ។

នាយកដ្ឋាន​នៃ​ក្រសួងទេសចរណ៍ និង​កីឡា​បាន​ឲ្យ​ដឹងថា ទាំង​សួនសត្វ​ខ្លា Temple និង​សួនសត្វ​ខ្លា Sriracha គឺ​ត្រូវបាន​បង្ហាញ​ឡើងលើ​គេហទំព័រ​របស់​អាជ្ញាធ​រ​ទេសចរណ៍​ថៃ TAT ។​
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោកស្រី Kobkarn Wattanavrangkul បាន​ប្រាប់ Reuters ថា លោកស្រី​មិនបាន​ដឹង​ពី​ការចោទប្រកាន់​នឹង​ការជួញដូរ​ប្រឆាំង​សួនសត្វ​ខ្លា​នេះឡើយ និង​បាន​និយាយថា សួនសត្វ​ខ្លា​ទាំងនោះ​គឺ​មិនមែនជា​ការទទួលខុសត្រូវ​ពី​ក្រសួង​របស់លោក​ស្រី​ឡើយ ប៉ុន្តែ​ប្រសិនបើ​ការ​សួនសត្វ​ទាំងនោះ​ពិតជា​មានរឿង​ដូច្នេះ​មែន ប្រាកដ​ណាស់​យើង​នឹងមិន​គាំទ្រ​ទង្វើ​នេះឡើយ ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684