Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្លៀត​​ឱកាស​​សង្គ្រាម​​អ៊ុយក្រែន​ ក្រុម​ ISIS​ ប្រាប់​សមាជិក​​ឲ្យ​​វាយ​​ប្រហារ​​លោក​​ខាង​​លិច

បានផុស

នៅ

ក្រុម​ភេរវកម្ម​ រដ្ឋឥស្លាម​ (IS, អតីត​ ISIS/ISIL) បាន​អំពាវ​នាវ​ដល់​សមាជិក និង​អ្នក​គាំទ្រ​របស់​ខ្លួនឲ្យ​ធ្វើ​ចលនា​ជីហាតប្រឆាំង​នឹង​អឺរ៉ុប និង​អ៉ីស្រាអែល ខណៈ​ប្រទេស​លោក​ខាង​លិច​​កំពុង​ជាប់​ដៃ​នឹង​ស្ថានភាព​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សារ​​អនឡាញ​​ដែល​ចេញ​ផ្សាយ​ដោយ​កាសែត Times កាល​ពី​ថ្ងៃ​ចន្ទ។

អ្នក​នាំ​ពាក្យ​ថ្មីរបស់ IS លោក Omar al-Muhajir បាន​និយាយ​ក្នុង​សារដែល​ចេញ​ផ្សាយ​ថា ក្រុម​ជីហាត​គួរ​តែ​ធ្វើ​ការ​វាយ​ប្រហារ នៅ​ពេល​អ្នក​ទាំង​នោះ​ចាត់​ទុក​ជា​អ្នក​ធ្វើ​សង្គ្រាម​សាសនា​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំ​ពាក្យ​របស់​ក្រុម​ភេរវកម្ម​បាន​ប្រាប់​អ្នក​គាំទ្រ​​​ឲ្យ​បំពាក់​អាវុធ​​ដោយ​ខ្លួន​ឯង និង​បាន​អំពាវ​នាវ​ឲ្យ​ធ្វើ​យុទ្ធនាការណ៍សង​សឹក​មួយ​សម្រាប់​ការ​ស្លាប់​មេ​ដឹក​នាំ​របស់​ខ្លួន​លោក Abu Ibrahim al Hashimi al Qurayshi ដែល​ត្រូវ​បាន​សម្លាប់​​ក្នុង​ការ​វាយ​ឆ្មក់​របស់​អាមេរិក​ក្នុង​ឆ្នាំ​នេះ។

មេ​ដឹក​នាំ​ ISIS ដែល​​ដាក់​ខ្លួន​ឯង​​​ជា​អ្នក​ជំនួស​ និង​​​​ជា​បុគ្គល​តាម​ប្រមាញ់​​បំផុត​របស់​អាមេរិក​គឺ Abu Bakr al-Baghdadi បាន​ដឹក​នាំ​ជំនួស​​​​​លោក Abu Hasan al-Hashimi al-Qurashi បាន​និយាយ​ថា ត្រូវ​បាន​ជ្រើស​រើស​ដោយ​អ្នក​ស្នង​តំណែង​មុន​របស់​លោក​ដើម្បី​ក្លាយ​ជា​មេ​ដឹក​នាំ​ក្រុម​បន្ទាប់។

ខណៈ​ពេល​ប្រទេស​​អឺរ៉ុប​ខាង​លិចកំពុង​ជាប់​ដៃ​ក្នុងសង្គ្រាម​នៅ​អ៊ុយក្រែន និង​​សម្រាប់​ការ​ផ្គត់​ផ្គង់​ថាមពល ​ប្រទេស​អ៉ីស្រាអែល​ភាគ​ច្រើន​នៅ​ឆ្ងាយ​ពី​ជម្លោះ។

ទោះ​បី​ជា​យ៉ាង​ណា វា​បាន​កំពុង​វាយ​ប្រហារ​លើ​ជន​ជាតិ​ប៉ាឡេស្ទីន ដែល​ជា​រឿយ​ៗ​​នៅ​តំបន់ West Bank បន្ទាប់​ពី​មាន​ការវាយ​ប្រហារភេរវកម្ម​២​លើកដោយ​អ្នកស្មោះ​ស្ម័គ្រ​​ ISIS។ ការ​កើន​ឡើង​ហិង្សាឈាន​ដល់​ការ​ប្រឈ​ម​មុខ​ដាក់​គ្នារវាង​ប៉ូលិស​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន នៅ​ព្រះ​វិហារ al-Aqsa ​កាល​ពី​ថ្ងៃ​សុក្រ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ជាង​១៥០​នាក់​របួស៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម