Connect with us

KPT+

នរណា​ជា​អ្នក​បង្កើត​កម្មវិធី​ MASTERCHEF ​ដំបូង​គេ​បង្អស់​?

បានផុស

នៅ

MasterChef  គឺ​ជា​កម្មវិធី​បង្ហាញ​ការ​ប្រកួតប្រជែង​ធ្វើ​ម្ហូប​លំដាប់ថ្នាក់​ពិភពលោក ដែល​ផលិត​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ចក្រភពអង់គ្លេស​គឺ Endemol Shine និង Broadcasts  រួម​ទាំង Banijay ហើយ​បាន​ចាក់​ផ្សាយ​នៅ​ក្នុង​ប្រទេស​ចំនួន ៦០ នៅ​ជុំវិញ​ពិភពលោក។ ចំណែក​នៅ​ចក្រភពអង់គ្លេស ​ត្រូវ​បាន​ផលិត​ដោយ​ទូរទស្សន៍ BBC។

ការ​ចាប់ផ្ដើម​ដំបូង​របស់ MasterChef ​ គឺ​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៩០ ដល់ ២០០១ ប៉ុន្តែ​មិនទាន់​មាន​អ្នកណា​ស្គាល់​និង​បាន​ដឹង​លឺ​ពី​កម្ម​វិធី​មួយ​នេះ​ទេ រហូត​ដល់​ឆ្នាំ​ ២០០៥ កម្មវិធី​នេះ​ក៏​បាន​រស់​ឡើង​វិញ ​ដោយ​ដូរ​ឈ្មោះ​ជា MasterChef Goes Large។

ការ​រស់​ឡើង​វិញ​នេះ​មាន​ទ្រង់ទ្រាយ​ថ្មី​និង​ធំ​ជាង​មុន ​ដោយ​បង្កើត​ឡើង​ដោយ​ លោក Franc Roddam និង​លោក John Silver រួមទាំង​​ជំនួយ​ការផលិត​គឺ​លោកស្រី Karen Ross ។

Franc Roddam
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
John Silver
Karen Ross

ក្នុង​ឆ្នាំ ២០០៨ ឈ្មោះ​នេះ​ត្រូវ​បាន​ប្ដូរ​ទៅ​ជា MasterChef  មក​ដល់​សព្វថ្ងៃ​នេះ ​ប៉ុន្តែ​ទម្រង់​នៅ​ក្នុង​កម្មវិធី​គឺ​តែ​រក្សា​ច្បាប់​ដើម​ដដែល។

ទោះយ៉ាងណា ខណៈ​ពេល​ដែល​ស៊េរី​មិន​ត្រូវ​បាន​បង្ហាញ​នៅ​ចក្រភពអង់គ្លេស អស់​រយៈពេល ៥ ឆ្នាំ​ ប្រទេស​ដទៃ​ទៀតក៏​បាន​ដឹង​ពី​សក្ដានុពល នៃ​ស៊េរី​នេះ ​ហើយ​បាន​ចាប់ផ្ដើម​បង្កើត​ស៊េរី​របស់​ពួកគេ​ផ្ទាល់ ដោយមាន MasterChef  អាមេរិក​ ត្រូវ​បាន​ចាក់​ផ្សាយ​ជា​លើក​ដំបូង​នៅ​ក្នុង​ខែ​មេសា ឆ្នាំ ២០០០ ហើយ​បច្ចុប្បន្ន​នេះ​ស្ថិតនៅ​ក្នុង​រដូវ​កាល​ទី ១០ របស់​ខ្លួន​ហើយ។

ដំបូង​ឡើយ MasterChef  អាមេរិក ត្រូវ​បាន​ដំណើរការ ២ រដូវ​កាល​ក្នុង​ឆ្នាំ ២០០០ និង ២០០១។ ទ្រង់ទ្រាយ​នៅ​តែ​ដដែល​សម្រាប់​រដូវកាល​ទាំងពីរ ​ដោយ​ចុងភៅ​ស្ម័គ្រចិត្ត ២៧ រូប​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​ចម្អិន​ម្ហូប​ផ្សេងៗ​ ដោយ​អ្នក​ឈ្នះ​គឺ​ជា​អ្នក​ទទួល​រង្វាន់​ដែល​ទាក់ទង​នឹង​ការ​ធ្វើម្ហូប។

ស៊េរី​នេះ​ត្រូវ​បាន​ដំណើរការ​ឡើង​វិញ​ក្នុង​ឆ្នាំ ២០១០ ដែល​ដូរ​ឈ្មោះ​ថា ​MasterChef  ដូចគ្នា​នឹង​កំណែ​ចក្រភពអង់គ្លេស​ដែរ។ ចំំណែកទ្រង់ទ្រាយ​ រវាង​ចក្រភព​អង់គ្លេស​និង MasterChef  អាមេរិក គឺ​ប្រហាក់ប្រហែល​នឹង  MasterChef​  អូស្ត្រាលី​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖closeronline

ចុចអាន៖អ្នក​មាន​ធំៗ តែងតែ​មាន​អាថ៌កំបាំង​ម្យ៉ាង​នេះ ជុំវិញ​ទម្លាប់​រស់នៅ​របស់​ពួកគេ

ចុចអាន៖ទំនោរ​សង្គម​ដែល​ចង់​ជោគជ័យ​ហួសហេតុ​ពេក មនុស្ស​ក្លាយ​ជា​បរាជ័យ​ជាមួយ​បី​យ៉ាង​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម