Connect with us

កីឡា

ជម្រើសជាតិនារីកម្ពុជា ចេញបញ្ជីឈ្មោះផ្លូវការ ចេញទៅចូលរួមប្រកួតស៊ីហ្គេម នៅវៀតណាម

បានផុស

នៅ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ បានប្រកាសបញ្ជីឈ្មោះផ្លូវការ កីឡាការិនីជម្រើសជាតិកម្ពុជា ចំនួន២០នាក់ ដើម្បីត្រៀមការប្រកួតកីឡាបាល់ទាត់ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។

បញ្ជីឈ្មោះនេះសរុបមានកីឡាការិនី ២០នាក់ មកពី៤ក្លិប នៃពានរង្វាន់លីគបាល់ទាត់នារីកម្ពុជា ចូលរួមដូចជាក្លិបណាហ្គាវើលដ៍ កំពង់ស្ពឺ, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន និងសៀមរាបអែហ្វស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា ត្រូវបានចាប់ឆ្នោតស្ថិតទៅពូល A សម្រាប់ប្រភេទកីឡាបាល់ទាត់លើវិញ្ញាសាបាល់ទាត់នារី ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម ដោយរួមពូលជាមួយក្រុមខ្លាំងកម្រិត ពិពភលោក វៀតណាម និងហ្វីលីពីន ដែលទាំងពីរក្រុមនេះ នឹងត្រៀមចូលរួមការប្រកួតបាល់ទាត់ពិភពលោកនារី (FIFA Women’s World Cup) នៅឆ្នាំ២០២៣ ខាងមុខ។

ចំពោះការប្រកួតវិញ កម្ពុជា នឹងបើកឆាកគឺនៅថ្ងៃទី០៩ ខែឧសភា ដោយត្រូវជួបហ្វីលីពីន បន្ទាប់មកប្រកួតចុងក្រោយ ជួបម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១០ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម