ព័ត៍មានទាន់​ហេតុការណ៏
Search
02

ឈើ​ប្រមាណ​ជា​១​រយ​ម៉ែត្រគូប​នៅក្នុង​ដី​ឡូ​មួយ​កន្លែង​ ត្រូវបាន​គេ​អះអាង​ថា មានច្បាប់​

ស្ទឹងត្រែង ៖ ឈើ​ប្រភេទ​សុ​ក្រំ​ប្រមាណ​ជាមួយ​រយ​ម៉ែត្រគូប​ដែល​គេ​ប្រមូល​ទី​ញ​ភូមិសាស្ត្រ​នានា​ក្នុង​ខេត្តស្ទឹងត្រែង ត្រូវ​បាន​ដឹកជញ្ជូន​យក​មក​ស្តុប​ទុក​នៅក្នុង​ទីតាំង​ដី​ឡូ​មួយ​កន្លែង​ជាប់​និង​ផ្ទះ​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​ភូមិ​រាជា​នុកូល​ សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹង​ត្រែង ត្រូវ​បាន​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​ថា មានច្បាប់​ត្រឹមត្រូវ តែ​រហូតដល់​ថ្ងៃនេះ គេ​មិនទាន់​ឃើញ​មានច្បាប់ អនុញ្ញាត​ជា​ផ្លូវការ​ណា​មួយ​នៅឡើយ បាន​ត្រឹម​ថា​មានច្បាប់​តែប៉ុណ្ណោះ​។

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​ស្តុប​ឈើ​ខាង​លើនេះ​ បាន​ឲ្យ​ដឹងថា​ម្ចាស់​ឈើ​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ទេ គ្រាន់តែ​ដឹងថា ជា​មន្ត្រី​យោធា​ម្នាក់ តែ​ពេលនេះ​គាត់​ទៅ​កូរ៉េ​បាត់​ហើយ ដោយ​ប្រគល់ឲ្យ​លោក​ជា វណ្ណ ជា​ចៅសង្កាត់​ជា​អ្នក​មើលការខុសត្រូវ ហើយ​ឈើ​ទាំង​អស់នេះ​ ត្រូវបាន​គេ​អារ​ឡាំង ដែល​មាន​មុខកាត់​ចាប់ពី​២០​សង់ទីម៉ែត្រ រហូតដល់​៤០​ទៅ​៥០​សិប​សង់ទីម៉ែត្រ​កំរាស់​មួយ​តឹក និង​មាន​ប្រវែង​ចាប់ពី​២​ម៉ែត្រ​ទៅ​បី​បួន​ម៉ែត្រ​ក៏​មាន​។ ប្រភព​បាន​បន្ដ​ឲ្យដឹងទៀតថា ឈើ​ទាំងនេះ​ត្រូវ​បាន​គេ​ធ្វើការ​ដឹក​ជញ្ជូនរ​តាម​រថយន្ត​ឆ្នៃ​ពី​ទឹកដី​ស្រុក​ថា ឡា​បរិ​វ៉ា​ត់ និង​តាម​បណ្ដាល​ភូមិសាស្ត្រ​មួយ​ចំនួនទៀត នៅក្នុង​ទឹកដី​នៃ​ខេត្តស្ទឹងត្រែង ហើយ​សកម្មភាព​នេះ គឺ​បាន​និងកំពុង​ដឹកជញ្ជូន​ជា​រៀងរាល់ថ្ងៃ ហើយ​ឈើ​ទាំងអស់ ត្រូវ​បាន​គេ​កាប់​ពី​ដី​ព្រៃ​របស់​រដ្ឋ ហើយ​ថា​មានច្បាប់ បើសិនជា​ឈើ​មានច្បាប់​ត្រឹមត្រូវ លុះត្រា​ណា​តែ​ឈើ​នោះ ដឹក​ចេញពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​បាន​ធ្វើ​ការ​វិនិយោក​ពីរ​ដ្ឋ បង់ពន្ធ​ត្រឹមត្រូវ​ជូន​រដ្ឋ មាន​លិខិត​ដឹកជញ្ជូន ទើប​គេ​ហៅថា​ស្របច្បាប់​។

នៅក្នុង​ហេតុ​ការ​នេះ​លោក ជា វណ្ណ ចៅសង្កាត់​ស្ទឹងត្រែង​បាន​ទៅដល់​ទីតាំង​ស្តុក​ឈើ​ហើយ​បាន​និយាយថា ម្ចាស់​ឈើ​ត្រូវជា​បងប្អូន​របស់​គាត់ ពេលនេះ​ទៅ​កូរ៉េ និង​បាន​ឲ្យ​លោក​ជួយ​ប្រ​ម៉ែ​ប្រមូល​មើល​ខុសត្រូវ​ចំពោះ​ឈើ​ទាំង​អស់នេះ​ផង ដោយ​អះអាងថា មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​ចេញពី​ក្រសួង​ថ្នាក់លើ​។ តែ​ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃទី​២០​ ខែមេសា​ឆ្នាំ​២០១៥​នេះ មិន​ទាន់​មាន​ឃើញ​ឯកសារ​ច្បាប់​នោះ​នៅឡើយ​ទេ គ្រាន់តែ​ថា មានច្បាប់ៗ​តែប៉ុណ្ណោះ​។​

ពាក់ព័ន្ធ​និង​បញ្ហា​ខាង​លើនេះ លោក​ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា ឈើ​ទាំង​អស់នេះ​គឺជា​ឈើ​របស់​ក្រសួង​ថ្នាក់លើ​បាន ដាក់​ពាក្យសុំ​តាំងពី​យូរ​មក​ហើយ​ដើម្បី​យក​ទៅ​សាងសង់​អាគារ​សាលា​បំភ័ន្ត​អក្ខរៈ​របស់​យោធា នៅ​ស្វាយ​រលំ​។ ប៉ុន្តែ​ប្រភព​ដោយឡែក​មួយ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ឈើ​ទាំង​អស់នេះ​គេ​បាន​សុំ​ទៅ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ហើយ​ខណ្ឌ​បាន​រាយ​ការ​ទៅ​ថ្នាក់លើ ហើយ​មិន​ទាន់​បាន​ច្បាប់​ទម្លាប់​ផង គេ​បាន​ដើរ​ប្រមូល​ទី​ញ យ៉ាង​អនាធិបតេយ្យ​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ការកាប់​ព្រៃឈើ​របស់​រដ្ឋ និង​ប្រមូល​ទី​ញ​ឈើ​ដោយ​មិន​ទាន់​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ​យក​មក​ស្តុក​ទុក​រាប់​សិប​ម៉ែត្រគូប រួច​ទើប​រត់​ច្បាប់​តាម​ក្រោយ​យ៉ាងនេះ តើ​ត្រូវ​តាម​លក្ខណៈ​ច្បាប់​ដែរ​ឬ​អត់​? ហើយ​បើ​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​ច្បាប់​វិញ​នោះ តើ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដោះស្រាយ​តាម​វិធី​ណា​?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684