Connect with us

ព័ត៌មានជាតិ

ពាណិជ្ជករកម្ពុជាគួរចូលរួមតាំងពិព័រណ៍នៅទីក្រុងសេអ៊ូល បើចង់នាំចូលផលិតផលទៅកូរ៉េ

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មបានណែនាំដល់ពាណិជករកម្ពុជា គួរដាក់ពាក្យចូលរួម “ទំនិញនាំចូលកូរ៉េ ឆ្នាំ២០២២” ប្រសិនបើចង់នាំចូលផលិតផលរបស់ខ្លួនទៅក្នុងទីផ្សារប្រទេសកូរ៉េ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលទើបទទួលបាននៅរសៀលថ្ងៃនេះ បានឱ្យដឹងថា សមាគមអ្នកនាំចូលកូរ៉េ (Korea Importers Association – KOIMA) នឹងរៀបចំពិព័រណ៍ ទំនិញនាំចូលកូរ៉េ ឆ្នាំ២០២២ ក្រោមប្រធានបទ “ត្រឡប់មកធ្វើជំនួញវិញ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣-២៥ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពិព័រណ៍ COEX ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបានបន្តថា ព្រឹត្តិការណ៍ពិព័រណ៍ទំនិញនាំចូលកូរ៉េនេះ គឺជាមូលដ្ឋាននៃការចាប់ផ្តើមឡើងវិញសកម្មភាពទីផ្សារនាំចូលរបស់កូរ៉េ បន្ទាប់ពីវិបត្តិកូវីដ-១៩ និងជាពិសេសដើម្បីបង្កើនទំនាក់ទំនងរវាងក្រុមហ៊ុននាំចេញបរទេស និងក្រុមហ៊ុននាំចូលកូរ៉េ ដោយជំរុញការនាំចេញទំនិញរបស់បរទេសទៅកាន់ទីផ្សារកូរ៉េ។ ព្រឹត្តិការណ៍នេះគឺជាចំណែកមួយនៃពិពិធកម្មទីផ្សារ និងភាពជាដៃគូសម្រាប់អ្នកចូលរួមផងដែរ។

ក្រសួងបានបន្តថា ក្រសួងពាណិជ្ជកម្មក្នុងនាមអ្នកសម្របសម្រួលជូនស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េ សូមអញ្ជើញ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅដែលមានចំណាប់អារម្មណ៍ចង់នាំចូលផលិតផលរបស់ខ្លួនក្នុងទីផ្សារប្រទេសកូរ៉េ ឬមានបំណងចូលរួមក្នុងជំនួបស្វែងរកដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនកូរ៉េ សូមទាក់ទង Mrs. Rechal Hwang អនុប្រធានផ្នែកទំនាក់ទំនងអន្តរជាតិរបស់ KOIMA ឬតាមរយៈអ៊ីម៉ែល [email protected]  ឬទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន ដីទ្បូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មន្រ្តីសម្របសម្រួលលោក សាន ភិរុណ តាមរយៈទូរស័ព្ទលេខ ០៨៩ ៩១១ ១០១ ឬអ៊ីម៉ែល [email protected]

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម