Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍អំពីលទ្ធភាពទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

បានផុស

នៅ

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអោយដឹងថា នៅ​ថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២០ម្សិលមិញ​ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាន​ដឹកនាំ​កិច្ចប្រជុំបន្ទាន់តាមរយៈ Video Conference ជាមួយលោករដ្ឋមន្រ្តី​ក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធដែលរួមមានអង្គការសុខ ភាពពិភព លោក (WHO),អង្គការយូនីសេហ្វ(UNICEF), ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB), ធនាគាពិភពលោក(WB),សហភាពអឺរ៉ុបប្រចាំកម្ពុជា(EU),មូលនិធិសកល (GF), អង្គការ GAVI (The GAVI Alliance), COVAX Facility, ស្ថានទូតអូស្ត្រាលី, ចិន, ជប៉ុន, រុស្សី,សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, សាធារណរដ្ឋកូរ៉េនិងបារាំង …និងដើម្បីពិភាក្សាអំពីគម្រោងលទ្ធកម្មទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩និង​កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វង្សី វិស្សុត មានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យពិភាក្សានិងពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី និងពហុភាគីលើភាពគ្រប់ជ្រុង ជ្រោយនិងស័ក្តសិទ្ធិភាពនៃផែនការនិងសកម្មភាពជាយុទ្ធសាស្ត្រក្នុងការចាត់ចែងទិញ និងការ​ផ្តល់​វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ដែលធានាបាននូវការគ្រប់គ្រងសុវត្ថិភាព, គុណភាព និងប្រសិទ្ធភាពនៃ​ការ​ប្រើប្រាស់។ លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងទិញវ៉ាក់សាំងទាំងឡាយណា ​ដែលមានការទទួល​ស្គាល់ពីអង្គការសុខ ភាព​ពិភពលោកតែប៉ុណ្ណោះទោះបីទិញតាមរយៈ COVAX Facility ក្តី ឬតាមរយៈការ​ទិញផ្ទាល់ពី​ក្រុមហ៊ុនផលិត និងតាមរយៈ​យន្តការនៃកិច្ចសហប្រតិបត្តិការទេ្វភាគីក្តី។

លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានបញ្ជាក់អោយដឹងដែរថា កម្ពុជាបានដាក់គោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ជូនប្រជាជនឱ្យ​បានប្រមាណ១០លាន​នាក់ ដោយក្នុង​នោះ “មជ្ឈមណ្ឌលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាសកល” (COVAX Facility​) នឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រជាជនចំនួនពី ៣ ទៅ ៤ លាន​នាក់ ។ ដោយឡែកនៅសល់ប្រមាណ​ ៦ ទៅ ៧ លាន​នាក់​ទៀត​ដែលរាជរដ្ឋាភិបាលត្រូវផ្តល់ជូនតាមរយៈការស្វែងជំនួយ​ផ្គត់ផ្គង់​​ពី​ដៃគូ​អភិវឌ្ឍន៍ផ្សេងទៀត និង​ដោយ​ការធ្វើលទ្ធកម្ម​ទិញ​ដោយរាជរដ្ឋាភិបាលផ្ទាល់ ៕

ដោយៈណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម