Connect with us

ព័ត៌មានជាតិ

ការប្រកួត​កីឡា​មិត្តភាព​កម្ពុជា​-​ចិន ​នៅ​ថ្ងៃ​បើក​សម្ពោធ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ

បានផុស

នៅ

​ភ្នំពេញ​ ៖​ ការប្រកួត​កីឡា​សាកល្បង​ជា​មិត្តភាព​កម្ពុជា​-​ចិន នឹង​រៀបចំ​ឱ្យ​មាននៅ​ថ្ងៃ​បើកសម្ពោធ​ឲ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។ នេះ​តាម​ការ​ឱ្យដឹងពី​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣​។

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ស្ថិតនៅ​ខ័​ណ្ឌ​ជ្រោយចង្វា​រាជធានី​ភ្នំពេញ​ពេលនេះ​កំពុងតែ​ព​ន្លឿ​ន​ការសាងសង់​ដើម្បី​បញ្ចប់​នា​ខែឧសភា​ឆ្នាំ​២០២១​ខាងមុខ ។ ពហុ​កីឡដ្ឋាន​នេះ គឺជា​កន្លែង​សម្រាប់​ប្រារព្ធ​ការប្រកួត និង កម្មវិធី​បើក​-​បិទ​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣។

លោក វ៉ា​ត់ ចំរើន បញ្ជាក់​ថា ពហុ​កីឡដ្ឋាន​ធំ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​ជំនួយឥតសំណង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​សាងសង់​ប្រមាណ​ជា ៨៥ ភាគរយ​ហើយៗ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​រួចរាល់​នៅ​ខែឧសភា​ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិត​មកដល់ពេលនេះ សំណង់​បាន​សាងសង់​ប្រមាណ​ជា​៨៥​ភាគរយ​ហើយ ដោយ​ភាគី​ចិន​បាន​ពន្លឿន​ការងារ​បាន​ច្រើន ក្នុង​នោះ​បាន​បំពាក់​ដំបូល​ជា​រចនាបថ​ក្បាច់​ផ្កា​ច័ន្ទ​បាន ១០​ភាគរយ ទៅ ២០​ភាគរយ បំពាក់​កៅអី​មាន​ពណ៌​ចម្រុះ​បន្ថែម មាន​ពណ៌​ស ខៀវ និង បៃតង។

​តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​សាងសង់ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នឹង​បញ្ចប់​ការសាងសង់​នា​ខែឧសភា ឆ្នាំ​២០២១ ដោយ​ត្រូវការ​ពេលវេលា​បន្ថែម ក្នុងការ​បំពាក់​កៅអី កញ្ចក់ ការតុបតែង​ផ្សេងៗ ជាពិសេស គឺ​ការតុបតែង​ផ្នែក​ខាងក្នុង​កីឡដ្ឋាន​ធំ ដូចជា​ទីលាន​បាល់ទាត់ ទីលាន​រត់​អត្តពលកម្ម សណ្ឋាគារ បន្ទប់​vib ដោយ​សង្ឃឹមថា នៅ​ពាក់កណ្តាល​ឆ្នាំ​២០២១ នឹង​បញ្ចប់​ការសាងសង់​កីឡដ្ឋាន​ធំ​ទាំងស្រុង ហើយ​នៅ​ឆ្នាំ​២០២២​ត្រៀម​បើកសម្ពោធ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។

នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះដែរ ក៏មាន​ភូមិ​កីឡា​ដែល​កំពុងដំណើរការ​សាងសង់​ដូចគ្នា ដែលជា​កន្លែង​ហូបចុក​ស្នាក់នៅ​របស់​អត្ត​ព​លិ​ក គ្រូបង្វឹក មន្ត្រី​កីឡា​បាន​ប្រមាណ៧.០០០​នាក់ ដែល​អាច​កាត់បន្ថយ​ការ​ចំណាយ​លើ​ការ​រៀប​ចំនេះ បាន​ច្រើន​ដែល​អត្ត​ព​លិ​ក គ្រូបង្វឹក​អាច​ហូបចុក​ស្នាក់​នៅទីនេះ​ជុំគ្នា ផ្តល់​ភាពងាយស្រួល​ក្នុង​ការ​ប្រកួត ហើយ​មិន​ចំណាយ​លើ​ការ​ស្នាក់នៅ​សណ្ឋាគារ និង​ការដឹកជញ្ជូន​ជាដើម​៕
ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម