Connect with us

ព័ត៌មានជាតិ

ស​ម្ដេចតេជោ ហ៊ុន សែន ៖ ខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំរហូត ៣យប់ ក្នុងចំណោម ៤យប់

បានផុស

នៅ

ស​ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក នាយប់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២នេះ ដោយបានបញ្ជាក់ថា សម្ដេចបានយល់សប្តិឃើញបងប្រុសរបស់សម្ដេច គឺសម្តេចឧត្តមទេពញាណ ហ៊ុន ណេង រហូតដល់ ៣យប់ គ្រាដែលសម្ដេចកំពុងបំពេញបេសកកម្ម នៅសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកថា «ភរិយាខ្ញុំបានប្រាប់ខ្ញុំថា មានញាតិមិត្តយល់​សប្តិឃើញថា បងប្រុសរបស់ខ្ញុំធ្វើដំណើរទៅអាមេរិកជាមួយខ្ញុំ ដើម្បីការពារខ្ញុំនៅទីនោះ។ នេះជាអបិយជំនឿ តែខ្ញុំដូចជាជឿព្រោះ ខ្ញុំក៏យល់សប្តិឃើញបងប្រុសខ្ញុំរហូត ៣យប់ ក្នុងចំណោម ៤យប់»។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្តថា «យប់ថ្ងៃ ១១និងយប់ថ្ងៃ ១២ នៅម៉ោង ២ភ្លឺដូចគ្នា ខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំ ដោយស្លៀកពាក់ខោអាវធំយ៉ាងស្អាត ដើរមកពិនិត្យក្នុងបន្ទប់ខ្ញុំហើយប្រាប់ខ្ញុំថា (សែនឯងហត់ណាស់ខិតខំ សម្រាកឱយបានបានច្រើន)។ ខ្ញុំភ្ញាក់ឡើងក្រឡេករកមើលគាត់មិនឃើញ ខ្ញុំស្រក់ទឹកភ្នែក និងខំសម្រាកទៅវិញ ក្រែងបានឃើញគាត់មកវិញ តែសម្រាកមិនលក់សោះ​រហូតម៉ោងប្រហែល ៥ភ្លឺទើបសម្រាកលក់ទៅវិញ»។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្តទៀតថា «ព្រឹកម៉ោង ៥ថ្ងៃទី ១៤ ខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំម្តងទៀត ហើយម្តងនេះឃើញគាត់ពាក់ចិញ្ចៀនពេជ្រ នៅដៃខាងឆ្វេង និងដៃឆ្វេងនេះហើយ ដែលគាត់មកទាញភួយដាស់ខ្ញុំឱយភ្ញាក់ពីដេក ដោយនិយាយថា(សែនក្រោកឡើង ទៅស្រុកយើងវិញម៉ោង​៨ចេញពីអូតែល)។ ពេលខ្ញុំដឹងខ្លួន ខ្ញុំគិតថា បងខ្ញុំពិតជានៅអាលោះអាល័យមកលើរូបខ្ញុំ ឬមកពីខ្ញុំគិតដល់គាត់ច្រើនពេក ទើបធ្វើឱយខ្ញុំយល់សប្តិឃើញគាត់ ញឹកញាប់បែបនេះ។ បងប្អូនយើងពិតមែនតែនៅស្ថានខុសគ្នា តែយើងនៅជាមួយគ្នាជានិច្ច»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៨ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម