ព័ត៍មានទាន់​ហេតុការណ៏
Search
gem-tang-04072016

G.E.M Tang រងការរិះគន់សារជាថ្មី បន្ទាប់ពីបង្ហោះរូបស្លៀកឈុតប៊ីគីនី

យោងតាម​ប្រភពព័ត៌មាន​នៅ​ប្រទេស​ចិន​កាលពី​ថ្ងៃទី០៣ខែកក្កដា​នេះ បាន​រៀបរាប់​ឲ្យ​ដឹងថា តារាចម្រៀង​ស្រី​ហុងកុង ដែល​គេឯង​បាន​ស្គាល់ និង​ដឹងថា មានឈ្មោះ​បោះ​សម្លេង មួយរូប គឺ​នាង G.E.M Tang បាន​ទទួលរង​ការរិះគន់​ពេញទំហឹង ពី​សំណាក់​មហាជន​ជាច្រើន បន្ទាប់ពី​រូបនាង​បាន​បង្ហោះ​រូប​ស្លៀក​ឈុត​ប៊ី​គី​នី នៅតាម​បណ្តាញ​សង្គម កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ថ្មីៗនេះ តារា​ស្រី​រូបនេះ បានធ្វើ​ដំណើរ​ទៅ​ឆ្នេរសមុទ្រ​កម្សាន្ត​លេង​ជាមួយ​ក្រុមគ្រួសារ​របស់​នាង យ៉ាង​សប្បាយរីករាយ និង​បាន​បង្ហោះ​រូបភាព​ជាច្រើន នៅតាម​បណ្ត​ញ​សង្គម​ផងដែរ។

ដោយឡែក នៅក្នុង​ចំណោម​រូប​ដែល​នាង G.E.M Tang បាន​បង្ហោះ​នោះ គឺ​គេ​បាន​សង្កេតឃើញថា មាន​រូប២សន្លឹក ត្រូវបាន​មហាជន​មួយ​ភាគ​ធំ ធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ​ផងដែរ។ ហើយ​រូបភាព២សន្លឹក​នោះ គឺជា​រូបនាង​ស្លៀក​ឈុត​ប៊ី​គី​នី យ៉ាង​សិច​ស៊ី សម្ញែង​គល់​សុដន់​និង​រាង​ដ៏​តូច​ស្រ​លូន​របស់​នាង។

ក្នុងចំណោម​មតិ​រិះគន់​ទាំងនោះ គេ​បានកត់សម្គាល់​ឃើញថា មាន​អ្នកខ្លះ​និយាយថា ទំនិញ​បែបនេះ នៅ​ភូមិ​ខ្ញុំ​ប្រាកដជា​ការមិន​ចេញ​ទេ, សុំទោស! ខ្ញុំ​សុំ​ទៅ​ក្អូ​ត​មួយ​សិន អ្នក​ទាំងអស់គ្នា​មើល​មុន​ចុះ, សិច​ស៊ី​អី ខ្វាក់​ទេ​ដឹង?, អាក្រក់​ណាស់! ……..។

គួរបញ្ជាក់​ផងដែរ​ថា បន្ទាប់ពី​ទទួលរង​ការរិះគន់​ពី​មហាជន​មួយចំនួន​មក តារា​ស្រី​រូបនេះ ត្រូវបាន​គេ​ដឹងថា មិនទាន់មាន​ប្រតិកម្ម​តបត​ទៅវិញ​នោះទេ៕

gem-tang-04072016-02

gem-tang-04072016-01



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684