ព័ត៍មានទាន់​ហេតុការណ៏
Search
Rainie-Yang-Kiss-Michelle-Chen

Rainie Yang និង Michelle Chen ថើបគ្នាមាត់ទល់មាត់ ផ្អើលពេញបណ្តាញសង្គម

កាលពី​ថ្ងៃទី១ខែកក្កដា​កន្លងទៅនេះ គេ​បាន​ប្រទះ​ឃើញថា តារា​សម្តែង និង​ជា​តារាចម្រៀង​ស្រី​តៃវ៉ាន់ នាង Rainie Yang បាន​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​មួយ​កើតឡើង នៅក្នុង​បណ្តាញ​សង្គម​ស្រុក​ចិន បន្ទាប់ពី​នាង​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ជាមួយ តួ​ស្រី សៀវ ឡុង​នី នៅក្នុង​រឿង ”ឥន្ទ្រី​យ​ទេព​បក្សី​ស្នេហ៍” គឺ​នាង Michelle Chen។ នេះ​បើ​យោងទៅតាម​ប្រភពពី​គេហទំព័រ​ហុងកុង កាលពី​ថ្ងៃទី០៣ខែកក្កដា​នេះ។

Rainie-Yang-Kiss-Michelle-Chen-01

គេ​បាន​ឲ្យ​ដឹង​ទៀតថា រូបភាព​នោះ ត្រូវបាន​គេ​សង្កេតឃើញថា តារា​ស្រី នាង Rainie Yang និង នាង Michelle Chen បាន​ថើប​គ្នា​មាត់​ទល់​មាត់ ដូច​គូស្នេហ៍​នឹង​គ្នា​អញ្ចឹង ហើយ​ដៃ​របស់​នាង Michelle Chen បានដាក់​លើ​ស្មារ​របស់​នាង Rainie Yang ទៀតផង។

គេ​បន្តទៀតថា បន្ទាប់ពី​មហាជន​ក៏ដូចជា​អ្នកគាំទ្រ​របស់​តារា​ស្រី​ទាំង២ បាន​ប្រទះឃើញ​រូបភាព​មួយ​សន្លឹក​នោះ គេ​ក៏​បានឃើញ​មានមតិ​ចំអន់​មិនតិច​ដែរ ដោយ​អ្នកខ្លះ​បាន​និយាយថា “ពិតជា​អាណិត លោក Li Ronghao (មិត្ត​ប្រុស​របស់​នាង Rainie Yang) និង​លោក Chen Xiao (មិត្ត​ប្រុស​របស់​នាង Michelle Chen) ខ្លាំងណាស់, ពិតជា​ផ្អែមល្ហែម​ណាស់​នែ…”

ជាការ​បន្ថែម​ចុងក្រោយ គេ​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា នាង Rainie Yang និង​នាង Michelle Chen គឺជា​មិត្ត​ល្អ​នឹង​គ្នា ហើយ​នៅ​ថ្ងៃទី១៩ខែកក្កដា​ខាងមុខនេះ គឺជា​ថ្ងៃ​រៀប​មង្គលការ​របស់​នា​ង Michelle និង​លោក Chen Xiao ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684